ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ...
២ថ្ងៃកន្លងផុតទៅយ៉ាងលឿន យ៉ុងហ្គី និងប្រពន្ធកូនបានធ្វើដំណើរអស់ជាច្រើនម៉ោងពីចក្រពភអង់គ្លេសមកទីក្រុងសេអ៊ូលប្រទេសកូរ៉េ ហើយទីបំផុតពួកគេក៏បានមកដល់គោលដៅជាស្ថាពរ ។ ចុះពីលើយន្ដហោះ យ៉ុងហ្គី ក៏បានហៅតាក់ស៊ីចេញពីអាកាសយានដ្ឋានទៅ Apartment ដែលខ្លួនបានទិញទុកមុនមកប្រទេសកូរ៉េ មិនយូរប៉ុន្មានតាក់ស៊ីធ្វើដំណើរមកដល់ Apartment នោះ ទីនេះមានភាពធំទូលាយសមល្មមសម្រាប់គ្រួសារតូច វាស្ថិតនៅជាន់ទី២៦នៃអគារកម្ពស់ជាង៤០ជាន់ ដែលអាចមើលទេសភាពក្នុងទីក្រុងបានយ៉ាងត្រជាក់ភ្នែក ជាពិសេសមានបរិយាកាសបរិសុទ្ធ ស្រស់បំព្រងគួរជាទីចាប់អារម្មណ៍ ។
" មកដល់ហើយ!! "
គ្រាន់តែបើកទ្វារចូលមកដល់ក្នុង Apartment ជីមីន ក៏ដាក់ខ្លួនគេងលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវមួយទំហឹង ចំណែកឯរាងក្រាស់អូសវ៉ាលីផង អៀវនាងតូច ហ្វីរ៉ា ដែលកំពុងគេលន់លក់ផង យ៉ាងរយីងរយោង គេដាក់នាងឱ្យគេងក្នុងបន្ទប់មួយរួចចេញមកបន្ទប់ទទួលភ្ញៀវ ទ្រោមពីលើកាយតូចដែលកំពុងបិទភ្នែកគេងលើសាឡុង ។
" អួយ! យ៉ុងហ្គី ម៉េចមកគេងលើអូនអ៊ីចឹង? "
ជីមីន ព្យាយាមងាកមុខចេញពីបបូរមាត់អ្នកម្ខាងទៀតដែលដេញប្រមាញ់បបូរមាត់ខ្លួន ហើយលើកដៃរុញទ្រាំរឹងមាំចេញតែមិនសូម្បីកម្រើក(=_=)
" ហត់ណាស់ អូនមិនជួយកាន់វ៉ាលីហើយដើរមកដៃទទេរមិនអាណិតប្ដីទេឬ ឱ្យបងថើបមួយខ្សឺតមក៍ "
យ៉ុងហ្គី រអ៊ូរទាំធ្វើមុខក្រញូវ...
" អូខេៗ! ឱ្យថើបបានតែមួយខ្សឺតទេណា "
ទឹកមុខរាងក្រាស់ប្ដូរលឿនជាងព្យុះស៊ូណាមិទៅទៀត គេញញឹមសប្បាយចិត្ត ហើយឱនទៅថើបបបូរមាត់របស់ ជីមីន ថ្នមៗយ៉ាងផ្អែមល្ហែម ។
នាពេលល្ងាច យ៉ុងហ្គី និងប្រពន្ធកូន បានទៅភោគជនីដ្ឋានមួយកន្លែង អ្នកដែលជាមេគ្រួសារទាញកៅអីមួយសម្រាប់ ជីមីន និងកៅអីមួយទៀតសម្រាប់កូនស្រី អ្នកទាំងបីអង្គុយតុលក្ខណៈគ្រួសារញ៊ាំអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀន នៅលើអាគារដ៏ខ្ពស់ត្រដែត អាចមើលទេសភាពទីក្រុងដែលមានភ្លើងពណ៌ភ្លឺចញ្ចាំងចញ្ចាច ព្រមជាមួយនឹងបរិយាកាសបរិសុទ្ធ មានខ្យល់បកមកត្រសៀកៗ ញាំងឱ្យការជួបជុំកាន់តែរីករាយនិងផ្អែមល្ហែម ។
រាងក្រាស់លើកកែវស្រាក្រហមជល់ជាមួយនឹងកែវស្រារបស់រាងតូច ញញឹមដាក់គ្នាទៅវិញទៅមក មើលទៅគ្រួសារតូចមួយនេះមានសុភមង្គលដល់ហើយ ។(adminច្រណែន☹️👉👈)
យ៉ុងហ្គី ក្រោកឈររួចដោះអាវក្រៅរបស់ខ្លួនពាក់ទៅលើខ្លួន ជីមីន ពីក្រោយ ព្រោះអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ហើយ ចំណែកនាងតូច ហ្វីរ៉ា មានអាវក្រៅក្រាស់របស់នាងស្រាប់មិនមានអ្វីគួរឱ្យបារម្ភឡើយ ។
" Appa ហ្វីរ៉ា ចង់ចូលបន្ទប់ទឹក "
" បានតោះ Appa ជូនកូនទៅ "
ជីមីន ក៏បណ្ដើរកូនស្រីសម្ដៅទៅបន្ទប់ទឹក រំពេចនោះក៏លេចវត្តមានរបស់ ជុងហ្គុក និង ថេយ៉ុង នៅភោគជនីដ្ឋានតែមួយនេះដែរ នាយគ្រាន់តែក្រឡេកឃើញក៏ដើរសម្ដៅមករាក់ទាក់មិត្តចាស់ភ្លាមតែម្ដង ចំណែក ថេយ៉ុង គេភ្ញាក់ផ្អើលនឹងវត្តមានរបស់ យ៉ុងហ្គី ខ្លាំងណាស់ គេមិនសូវហ៊ានមើលមុខអ្នកម្ខាងទៀតប៉ុន្មានទេ ព្រោះពេលឃើញមុខគេចេះតែនឹកដល់រឿងអតីតកាល ទោះខំតាំងចិត្តក្លាហានហើយបំភ្លេចហើយ ក៏នៅតែខ្លាចៗដដែល ។
" សួស្ដី! លោក យ៉ុងហ្គី អាននូស៍ស្កា "
ជុងហ្គុក រាក់ទាក់មិត្តចាស់ដោយការចាប់ដៃ យ៉ុងហ្គី ក៏ញញឹមគួរសមទៅកាន់នាយសង្ហារវិញ ។
" សួស្ដី! លោក ជុងហ្គុក សួស្ដី ថេយ៉ុង ចៃដន្យណាស់"
យ៉ុងហ្គី ញញឹមទៅកាន់ ថេយ៉ុង ធ្វើឱ្យមានអារម្មណ៍ថាគេប្លែកចិត្តជាខ្លាំង សូម្បី ជុងហ្គុក ក៏រៀងភ្ញាក់នឹងអាកប្បកិរិយាមួយនេះដូចគ្នា តែគេនៅអាចរក្សារទឹកមុខស្មើរនិងម៉ឺងម៉ាត់របស់ខ្លួនដដែល ។
" មកតែម្នាក់ឯងទេឬ?ម៉េចក៏អង្គុយតុលក្ខណៈគ្រួសារបែបនេះ ឬមួយលោកមានភ្ញៀវ? "
" មកជាមួយនឹងប្រពន្ធកូន នោះពួកគេមកហើយ "
និយាយមិនទាន់បានផុតពីមាត់ផង យ៉ុងហ្គី ក្រឡេកទៅឃើញ ជីមីន និងកូនស្រីដើរមកដល់ល្មម ជុងហ្គុក និង ថេយ៉ុង ចងចិញ្ចើមម្ដងទៀត គេមើលមុខគ្នាហើយងាកមក ដៃគូរសន្ទនាវិញ ។ ជុងហ្គុក ដឹងត្រឹមថា យ៉ុងហ្គី ជាប់ឃុំជាង៥ឆ្នាំដើម្បីកែខ្លួន ប៉ុន្តែគេមិនបានដឹងសោះឡើយថា អតីតមិត្តហើយក៏ជាអតីតម៉ាហ្វៀបណ្ដើរស្រីប្ដូរមុខដូចប្ដូរស្រោមជើង ចេះរកបានមនុស្សប្រាកដប្រជាម្នាក់ ព្រមទាំងមានកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ថែមទៀត ។
យ៉ុងហ្គី កាន់ដៃ ជីមីន មកឈរជិតខ្លួនរួចនិយាយណែនាំប្រពន្ធនិងកូនឱ្យអ្នកម្ខាងទៀតបានស្គាល់ ។
" នេះ ជីមីន គេជាប្រពន្ធរបស់ខ្ញុំ ហើយនេះ ហ្វីរ៉ា កូនស្រីរបស់ខ្ញុំ "
" សួស្ដី! រីករាយដែលបានស្គាល់ " ជីមីន ឱនបន្តិចជាការគួរសមហើយ គេអាចទាយដឹងហើយថាមនុស្សពីរនាក់ដែលឈរចំពោះមុខខ្លួនជាអ្នកណា ព្រោះ យ៉ុងហ្គី ធ្លាប់និយាយត្រួសឱ្យខ្លួនស្ដាប់អំពីពួកគេទាំងពីរនាក់នេះ ។ ជុងហ្គុក និង ថេយ៉ុង ក៏រាក់ទាក់មកកាន់គេវិញ
" ហ្វីរ៉ា Appa បង្រៀនកូនយ៉ាងម៉េចពេលជួបមនុស្សចាស់? "
" ជុំរាបសួរលោកពូ "
ហ្វីរ៉ា ឱនគោរពអ្នកដែលមានអាយុចាស់ជាងខ្លួន៩០ដឺក្រេ ព្រមជាមួយស្នាមញញឹមបញ្ចេញថ្ពាល់ខួចទាំងសងខាង ថ្ពាល់របស់នាងគួរឱ្យចង់ចាប់ហែកណាស់ នរណាៗក៏គ្រឺតក្នាញ់នាងដែរ ។
" ឆ្លាតណាស់ ហ្វីរ៉ា អាយុប៉ុន្មានហើយ? " ថេយ៉ុង
" ហ្វី អាយុ ៥ ឆ្នាំ " ហ្វីរ៉ា លើកម្រាម៥បញ្ជាក់ ថេយ៉ុង អង្អែលក្បាលនាងថ្នមៗ ញញឹមយ៉ាងពព្រាយ ។
" បើមិនយល់ទាស់ទេ អង្គុយជាមួយគ្នាតែម្ដងទៅ "
យ៉ុងហ្គី ជាអ្នកអញ្ជើញ ជុងហ្គុក និង ថេយ៉ុង
" មែនហើយ! " ជីមីន បន្ថែម
" ប្រសើរណាស់ អគុណ "
ពួកគេចូលអង្គុយរៀងៗខ្លួន និយាយសួរសុខទុក្ខនិងពិភាគ្សារគ្នាពីរឿងនេះរឿងនោះជាច្រើន...