ភាគទី២៤:ខ្លួនតូចតែមួយតែថ្លើមធំពាសមេឃ

4K 273 5
                                    

" ហាឡូបងប្រុស! " រាងតូចច្រឡឹង ដៃជើងស្រឡូនផ្ទៃមុខស្រទន់ ស្បែកសរម៉ដ្ឋ សក់ពណ៌ទង់ដែង កែវភ្នែកមុតថ្លាដូចភ្នែកឆ្មាគ្របដោយវែនតាកញ្ចក់ថ្លាពីលើថ្ពាល់ប៉ោងៗ បបូរមាត់ស៊ីជម្ពូគួរឱ្យទាក់ទាញ ជាក្មេងវ័យ១៨ឆ្នាំ តែរូបរាងរបស់គេស្អាតលើសស្រីៗមួយចំនួននៅប៉ែកអ៉ឺរ៉ុបក៏ដូចជាប៉ែកអាស៊ីដាច់ផឹង ។
     គេដើររេរានៅក្នុងកម្មវិធីជប់លៀងបែបអ្នកអភិជនមួយនៃសណ្ឋាគារលំដាប់ផ្កាយប្រាំពីររបស់ទីក្រុង ឡុង ប្រទេសអង់គ្លេស ។ កែវភ្នែកពណ៌ទឹកសមុទ្រថ្លាដូចកញ្ចក់ សម្លឹងមើលជុំវិញខ្លួន ដើរចុះដើរឡើងរកមើលអ្នកមកទទួល យប់ម៉ោង៩ទៅហើយ មិនឃើញមានអ្នកម្នាក់មកទទួលខ្លួនសោះ ទើបខលទៅបងប្រុសបង្កើត ។
     " ក៏បានដែរ...បាទ...មិនអីទេ...បាទបងប្រុស បាយៗ " ដាក់ទូរសព្ទ័ចុះរួច ក៏ដកដង្ហើមធំមួយឃូរ ខ្លួនមានបងប្រុសតែម្នាក់ មួយថ្ងៃៗងប់នឹងការងារសម្បើមណាស់ មួយសប្តារហ៍បានជួបមុខមិនលើសពីបីដង ជួបម្ដងមិនលើសពីមួយម៉ោងឡើយ គិតទៅបងប្រុសម្នាក់នេះ ទុកការងារសំខាន់ជាងប្អូនទៅទៀត ។
" បើដឹងថាត្រូវហៅតាក់ស៊ីត្រឡប់ទៅវិញខ្លួនឯងអ៊ីចឹងមិនខ្ចីមកទេលោកអើយ!! "
ជីមីន រអ៊ូរទាំម្នាក់ឯង ទឹកមុខពេលនេះពិបាកមើលតែម្ដង រាងតូចដើរចេញពីកម្មវិធី មកច្រកទ្វារធំចេញចូល ហើយក៏ហួសទៅឈរនៅចិញ្ចើមផ្លូវ ដើម្បីរកមើលតាក់ស៊ី ។ កម្មវិធីជប់លៀងនេះ ជាការពឹងរបស់បងប្រុសឆ្លក់វង្វេងនឹងការងារនោះហើយ ណាមជុន ប្រាប់ឱ្យប្អូនទៅចូលរួមកម្មវិធីនេះជំនួស ព្រោះរវល់ ឯគេក៏មិនគិតច្រើន ហ៊ានប្រថុយមកតែម្នាក់ឯងគ្មានអ្នកណាដើរជាមួយ រហូតដល់ម៉ោង៨យប់ មានអារម្មណ៍ថាធុញថប់ គេក៏ខលហៅឱ្យមនុស្សមកទទួល ប៉ុន្តែខលទៅមិនចូល មានខ្លះខលចូលហើយមិនលើកទៀត ទើបសម្រេចចិត្តទាក់ទងទៅបងប្រុស ពេលដឹងថាអ្នកម្ខាងទៀតលើកទទួលគេសប្បាយចិត្តណាស់ តែក្រោយឮអ្នកជាបងនិយាយបកស្រាយរួចក៏ដកដង្ហើមធំទម្លាក់ទឹកមុខចុះវិញ ។
យប់ថ្មើរនេះទៅហើយ តាក់ស៊ីប្រាកដជាដល់ម៉ោងត្រូវសម្រាក ចំណែកឯរថយន្ដក្រុងសាធារណៈក៏សម្រាកដូចគ្នា ។ ជីមីន ដើរទៅដើរមកនៅមុខសណ្ឋាគារ ដៃកាន់ទូរសព្ទ័ចុច ស្រាប់តែជនណាមិនដឹងរត់យ៉ាងលឿនកញ្ឆក់ទូរសព្ទ័ពីដៃរបស់គេ ជីមីន ប្រញាប់រត់ទៅតាមតែរត់មិនទាន់ ខណៈពេលនេះគេធ្វើអ្វីមិនត្រូវ មានតែស្រែកឱ្យគេជួយប៉ុន្តែគ្មានមនុស្សនៅជុំវិញនោះទេ ឯសន្តិសុខដែលឈរយាមមុខសណ្ឋាគារក៏មិនដឹងទៅណាបាត់ទៀត ។
" ជួយផង!! អ្នកណាក៏បានដែរជួយខ្ញុំផង!! "
ជីមីន ព្យាយាមស្រែកខ្លាំងៗ គេរត់មិនលឿនទេ មួយវិញទៀតភ្នែកម្ញូបមើលមិនសូវឃើញច្បាស់ ជូនម្ដុំតំបន់ដែលគេរត់មកដល់នេះងងឹតឈ្លប់ ហើយថែមទាំងស្ងាត់ដូចវាលកប់សប់ ។ ជីមីន រកមិនឃើញនរណាម្នាក់នៅទីនេះឡើយ គេដើរសន្សឹមៗទៅមុខលើកដៃឱបខ្លួន ដោយការភ័យខ្លាចទឹកមុខប្រែជាស្លេកស្លាំងបបូរមាត់ស្ងួតបែកញឹសស្រាក់ៗតាមជើងសក់ ។
អម្បាញ់មិញគេគិតតែរត់ទៅតាមចោរម្នាក់នោះ មិនបានមើលផ្លូវថាខ្លួនមកដល់ណាទេ រត់រហូតដល់ផ្លូវស្ងាត់គ្មានមនុស្ស មានតែផ្ទះបាក់បែកនេះទើបភ្ញាក់ខ្លួន ។
ដោយសារភាពងងឹត ជីមីន មិនអាចមើលឃើញច្បាស់ គេដើរបណ្ដើរយកដៃស្ទាបរបស់នៅជិតៗខ្លួន ហើយក៏ជាន់នឹងរបស់ម្យ៉ាងប្រហាក់ប្រហែលជាដបទឹកធ្វើឱ្យឮសម្លេងលាន់ឡើង ។
" អ្នកណាហ្នឹង!! "
សម្លេងក្រលោបន្លឺឡើង ស្ដាប់ទៅគឺចេញពីផ្ទះបាក់បែកនោះ ជីមីន ភ័យញ័របបូរមាត់ ដៃខ្ញាំជាយអាវដកដង្ហើមញាប់ៗ ។
" ឮយើងសួរថាអ្នកណាទេហ្អាស៎!! ចង់ងាប់ហ្អេស៎!! "
ជីមីន មិនហ៊ានមាត់.កអ្វីឡើយ ខណៈពេលនេះគេភ័យខ្លាំងណាស់ ញ័រខ្លួនទទ្រឺតដូចកូនសត្វត្រូវទឹកអ៊ីចឹង ។ សម្លេងធំយ៉ាងនេះ បុរសម្នាក់នោះច្បាស់ជាកាចណាស់ហើយ រាងតូចបន្ទន់ជើងអង្គុយចុះបាំងខ្លួនក្រោយឡាំងរទេរដែលគេទុកចោល.គជើងដូចសម្រាម ព្យាយាមខាំមាត់មិនតបតអ្វីទាំងអស់ ។ ឃើញស្ងាត់បែបនេះ វាកាន់តែបន្ថែមចម្ងល់ទៅបុរសមាឌធំនោះបន្ថែមទៀត បុរសមាឌធំដើរកាន់តែកៀកទៅៗ សម្ដៅមករាងតូចដែលកំពុងពួនអាត្មា..
" អាយ៎!! "

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now