Soobin

1.5K 125 0
                                    

ភាគ26

​       Yoongi បិតភ្នែកផ្ដេកក្បាលនៅកៅអីឡានយ៉ាងស្ងៀមស្ងាត់ Taehyung អង្គុយបេីកភ្នែកម៉ក់ៗមេីលទៅបងប្រុសរបស់ខ្លួនទាំងឆ្ងល់តែគេមិនទាន់សួរព្រោះមេីលទៅរាងក្រាស់ដូចជាពិបាកចិត្តរឿងអីចឹង

«Tae »Yoongi បេីកភ្នែកឡេីង​នឹងសម្លឹងមេីលទៅរាងតូចទាំងទឹកមុខសោកសៅ

«បាទ»Taehyung ញញឹមស្រទន់ដាក់គេ

«Tae ចង់ដឹងទេថាប្រុសម្នាក់ដែល នៅជាមួយលោកប៉ាជាអ្នកណា»Yoongi សួរទាំងរាងតូចនឹងសម្លឹងមេីលកែវភ្នែកតូចទាំងមានអារម្មណ៍មិនល្អ

«បេីបង Yoon មិនប្រាប់ Tae ក៏មិនចង់ដឹងដូចគ្នា»Taehyung ញញឹមនឹងចាប់ដៃរបស់រាងក្រាស់មកកាន់ទាំងញញឹមនឹងតបទៅរាងក្រាស់វិញ​ ទោះគេចង់ដឹងតែគេជ្រេីសមិនសួរខ្លាចរាងក្រាស់មិនចង់ប្រាប់

«គេថាគេជាប៉ារបស់បង្កើតរបស់បង»Yoongi និយាយទៅកាន់រាងតូច Taehyung បើកភ្នែកធំៗពេលលឺបែបនេះ បុរសម្នាក់នោះគេជាប៉ារបស់ Yoongi មែនទេ តើគេមកធ្វើអី គេមកយក Yoongi ទៅវិញមែនទេ

«ប៉ា ប៉ារបស់បង Yoon មែនទេ»Taehyung សួរទៅរាងក្រាស់បញ្ជាក់ខ្លាចថាខ្លួនស្ដាប់ច្រឡំ

«បងមិនដឹងទេ Tae គេនិយាយបែបនឹង តែបងមិនជឿទេ»Yoongi

«ហេតុអីបង Yoon»Taehyung សួរនាយកម្លោះទាំងឆ្ងល់បើជាប៉ាបង្កើតពិតមែនហេតុអី Yoongi មិនជឿ

«បង......បងមិនដឹងដូចគ្នា»Yoongi ក្រវីក្បាកនឹងអោនមុខចុះគេមិនដឹងថាហេតុអីគេមិនជឿ ឬមកពីគេខឹង

«បង Yoon ចុះបើជាការពិត បង Yoon ទទួលស្គាល់គាត់ទេ»Taehyung សួរទៅរាងក្រាស់ក្នុងចិត្តចាប់ផ្ដើមភ័យបើសិនជា Yoongi ព្រមទទួលស្គាល់ប៉ារបស់គេវិញ តើគេនឹងទៅជាមួយប៉ាគេមែនទេ

«បង.....បងក៏មិនទាន់ប្រាកដដែល Tae»Yoongi ប្រាប់ទៅរាងតូចទាំងសំឡេងខ្សាវៗ

«បង Yoon កុំធ្វើមុខចឹងអី»Taehyung ក្រសោបមុខរបស់រាងក្រាស់ទាំងញញឹម គេអាច នឹងយល់អារម្មណ៍របស់ Yoongi ពេលនេះមើលទៅនាយប្រហែលមិនទាន់ទទួលយកបានទេ

«Tae»Yoongi មិននិយាយអីទៀតគេទាញកាយតូចមកអោបទាំងបិតភ្នែកជិតនឹងដាក់មុខ លើស្មាតូច គេចង់នៅស្ងាត់បន្តិចសិនក្នុងពេលបែបនេះគេពិតជាមានអារម្មណ៍ថាប្រសើបន្តិចព្រោះមាន Taehyung ស្មគ្រចិត្តអោយគេអោបបាន

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now