ភាគ33
Yoongi នឹង Taehyung ចេះតែដេីរទៅខ្លាចរកឃេីញតែក៏ប្រទះនឹងអ្នកមេីលថែផ្ទះជាមុនគាត់ថាទៅតាមគេល្មម
«ចាហ្វាយតូចលោកម្ចាស់ហេីយមកតាមទៅញាំបាយ»Girl និយាយទាំងមិនហ៊ានងេីបមុខមេីល Yoongi ឡេីយព្រោះជាទម្លាប់អ្នកដែលមានឋានះទាបជាងមិនអាចងេីបមុខមេីលអ្នកដែលមានឋានះខ្លួនឡេីយ បេីមិនហ៊ានការបញ្ជាហេីយបេីហ៊ានងេីបមុខគឺគេថាមិនគោរព(សុំទោសខ្ញុំចេះតែដាក់ទេ)
«អរ អរគុណ»Yoongi ញញឹមដាក់គាត់នឹងដឹកដៃ Taehyung ដេីរទៅតាមគាត់
បន្ទប់អាហារ__________«ប៉ា»Yoongi ហៅគាត់តិចៗនឹងដេីរចូលទៅអង្គុយនៅតុអាហារដោយមាន Taehyung នៅតោងពីក្រោយខ្នងជាប់
«មោះនាំគ្នាញាំបាយទៅពួកកូននឹងបានឆាប់គេង»Mrr Min និយាយទាំងញញឹមទៅកាន់ពួកគេ
«បាទ»
ក្រោយពីញាំរួចក៏បំបែកគ្នាទៅគេងរាងខ្លួន នៅតែ Hoseok គេកំពុងអ្គុយក្នុងបន្ទប់សៀវភៅជាមួយនឹងលោក Min
«កូនមានអីចង់និយាយជាមួយប៉ាមែនទេ»Mrr Min ដាក់ពែងតែចុះនឹងសួរទៅកូនប្រុស
«Soobin មិនទាន់ស្លាប់ទេ»Hoseok មេីលមុខរបស់ប៉ារបស់គេចំចង់ដឹងថាគាត់ប្រតិកម្មបែបណាក្រោយលឺដំណឹងនេះ
«ពិតមែនគេពិតជាមិនទាន់ស្លាប់មែនឬ»Mrr Min ភ្ញាក់ផ្អេីលជាងខ្លាំងក្រោយលឺថា Soobin មិនទាន់ស្លាប់នេះគាត់ស្ដាប់មិនច្រឡំទេឬ
«បាទប៉ា គេមិនទាន់ស្លាប់ទេ»Hoseok បញ្ជាក់ ម្ដងទៀតក្រោយឃេីញប្រតិកម្មរបស់លោក Min
«បេីចឹងល្អហេីយកុំអោយប៉ាមានវិប្បដិសារី»Mrr Min ញញឹមគាត់ពិតជាសប្បាយចិត្តដែលលឺដំណឹងថា Soobin មិនទាន់ស្លាប់កាលនោះគាត់ពិតជាស្ដាយនៅទង្វេីរបស់ខ្លួនណាស់ គាត់មិនគួរណាលេីកដៃធ្វេីបាបក្មេងដូចជា Soobin ឡេីយ
«ប៉ាមិនសួរទេឬថាខ្ញុំបានជួបគេឬនៅហេីយខ្ញុំដឹងបានយ៉ាងម៉េច»Hoseok ឆ្ងល់ហេតុអីប៉ាគេមិនសួរនាំគេថាគេបានជួប Soobin ហេីយមែនទេបានគេដឹងថា Soobin មិនទាន់ស្លាប់
YOU ARE READING
🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)
Romanceស្នេហារវាងក្មេងប្រុសតូចនឹងអ្នកកម្លោះសង្ហារ....ម្នាក់ដែលមានអោយគ្នាតាំងពីតូច...តែមិនហ៊ានសារភាព...