ភាគ60
Yoongi បាននិយាយប្រាប់ទៅចាស់ៗរឿងដែលគេចង់ថៀបការនឹង Taehyung អោយទៅពួកគាត់នឹងសមាជិកគ្រួសារបានស្ដាប់ នឹងដឹងលឺគ្រប់គ្នាទាំងអស់។
«បេីវាជាក្ដីសុខរបស់ពួកកូនប៉ាមិនជំទាស់នោះទេណា Yoon »Mrr Min ញញឹមឡេីងយល់ស្របជាមួយកូនប្រុស ទោះជាកូនរបស់គាត់រៀបការនឹងមនុស្សប្រុសដូចគ្នាក៏ដោយ តែគាត់មិនបដិសេធឡេីយ អ្វីដែលធ្វេីអោយ Yoongi សប្បាយចិត្តគាត់នឹងធ្វេី ដេីម្បីប៉ះប៉ូវសងនូវរឿងកាលពីកន្លង។
«អរគុណណាស់លោកប៉ាដែលយល់ព្រម»Yoongi និយាយឡេីងទាំងសប្បាយចិត្ត នាយញញឹមមេីលទៅកាយតូចដែលអង្គុយក្បែរខ្លួន។
«ចំណែកប៉ានឹងម៉ាក់របស់កូនដឹងតែ យល់ព្រមហេីយ»Mrr Kim មិនចាំបាច់អោយកូនប្រុសសួរឡេីយ គាត់ឆ្លេីយមុនអោយហេីយព្រោះនេះជាបំណងប្រាថ្នារបស់គាត់តាំងពីគាត់សម្រេចចិត្តយក Yoongi មកចិញ្ចឹមម្លេះ ដូច្នោះហេីយគ្មានហេតុផលអីដែលគាត់មិនព្រមនោះទេ ។
«អរគុណប៉ានឹងម៉ាក់ណាស់»Taehyung ចូលអោបពួកគាត់ទាំងពីរនឹងយំទាំងសប្បាយចិត្ត ដែលពួកគាត់យល់ព្រមពីបំណងរបស់ពួកគេ ។
«កុំយំទៅមេីល ធំហេីយនៅតែយំទៀតកូននេះ»Mrs Kim ជូតទឹកភ្នែករបស់កូនប្រុសចេញ នឹងអោបកូនប្រុសម្ដងទៀត គាត់ពិតជាមានក្ដីសុខដែលឃេីញមានក្ដីសុខបែបនេះ ។
ក្រោយពីនិយាយគ្នារៀបរយអស់ហេីយ Mrr Min ក៏សម្រេចចិត្តមង្គលការរបស់ពួកគេនៅខែក្រោយតែម្ដង ដែលមង្គលការនឹងរៀបចំនៅភូមិគ្រឹះរបស់ KaNakik ផ្ទាល់តែម្ដង ព្រោះមិនចង់អោយ Yoongi ពិបាកដោយសារគេមិនទាន់ដេីរបាន ហេីយក៏រៀបការលេីកនេះគឺរៀបចំពីរគូរតែម្ដង Hoseok នឹង Sobin ក៏រៀបការក្នុងថ្ងៃតែមួយជាមួយនឹង Yoongi ដែល។
ព័ត៌មានរៀបការរបស់ពួកគេបានល្បីសោះសាយពេញប្រទេស ព្រោះនេះជាការរៀបការដំបូងគេបង្អស់ដែល ថៀបការបុរសជាមួយនឹងបុរសដល់ទីពីរគូរឯណោះ អញ្ចឹងហេីយព័ត៌មានមិនល្បីក៏មិនជឿដែល។
«មួយៗណាបង Yoon »Taehyung គ្រាអោយ Yoongi ដេីរថ្នមដោយមានបន្កាន់ដៃសងខាង សម្រាប់អោយនាយកាន់ក្នុងការរៀនដេីរ ដោយខ្លួនក៏ទប់ពីក្រោយតិចៗដែល។
YOU ARE READING
🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)
Romanceស្នេហារវាងក្មេងប្រុសតូចនឹងអ្នកកម្លោះសង្ហារ....ម្នាក់ដែលមានអោយគ្នាតាំងពីតូច...តែមិនហ៊ានសារភាព...