អូនកុំកេីតអីណា Tae

1.3K 125 2
                                    

ភាគ43
មន្ទីរពេទ្យ​__________

      Taehyung មកដល់​មន្ទីរពេទ្យ​ភ្លាម​ ក្រុម
គ្រូពេទ្យប្រញាប់យកគេដាក់លេីគ្រែរុញ​ នឹងប្រញាប់រុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងលឿន​ ព្រោះតែ Taehyung ហូរឈាមច្រេីនពេក​ ។

«Tae​កុំកេីតអីអោយសោះណា»Yoongi កាន់ដៃរបស់រាងតូចមិនលែង​ នាយរត់តាមរាងតូចរហូតដល់បន្ទប់សង្គ្រោះបន្ទាន់​ ។

«សុំទោស​សាច់ញាតិ​សូមរង់ចាំខាងក្រៅ»អ្នកគ្រូម្នាក់​ ហាមពេលដែល Yoongi រៀបនឹងចូលទៅក្នុងបន្ទប់សង្រ្គោះដែល​។

«អូនកុំកេីតអីណា​....Tae​»Yoongi ថយក្រោយ​មួយជំហ៊ាន​ នាយអង្គុយអោនមុខចុះស្រប​នឹងលេីកដៃទាំងសងខាងខ្ទប់មុខទាំងអារម្មណ៍តាងតឹង​ បេី Taehyung កេីតអី​ គេមិនលេីកលែងអោយអាអ្នកដែលបង្កររឿងឡេីយ​ គេនឹងធ្វេីអោយវាទេវនាបំផុត​ ពីទោសដែលវាហ៊ានធ្វេី
ដាក់ Taehyung របស់គេ។

«បងប្រុស​ៗ​ តេី Taehyung យ៉ាងម៉េចហេីយ»Hoseok នឹង Sobin មកដល់ក្រោយនេះបន្តិច​ ក៏ប្រញាប់រត់មករករាងក្រាស់នឹងសួរ​នាំទាំងបារម្ភ។

«នៅក្នុងបន្ទប់សង្រ្គោះនៅឡេីយទេ»Yoongi តបទាំងទឹកមុខមិនល្អ​ គេសម្លឹងទៅមាត់ទ្វា​ ដៃក្ដោបចូលគ្នា​ដាក់នៅក្រោមច្រមុះរង់ចាំ
គ្រូេពទ្យចេញមក​ ។ ក្នុងចិត្តបន់ផ្សងកុំអោយរាងកេីតអីអោយសោះ​ បេីរាងតូចយ៉ាងម៉េចគេមានមុខឯណាទៅជួបប៉ាម៉ាក់របស់រាងតូចទៅ។

«បងប្រុស​ ខ្ញុំជឿថា.....Tae..នឹងមិនអីទេ»Hoseok ដាក់ដៃលេីស្មារបស់បងប្រុស​ ទោះជាគេមិនសូវស្និតស្នាលនឹងបងប្រុសុម្នាក់​នេះ​ពិតមែន​ តែគេជាបងប្អូននឹងគ្នា គ្រាមានអាសន្នបែបនេះគេនឹងចាំផ្ដល់កម្លាំងចិត្តអោយនាយ​។

«មែនហេីយចាហ្វាយតូច​ Taehyung មកដល់ដៃពេទ្យគេនឹងមិនអីទេ»Sobin និយាយទៅកាន់ Yoongi ដេីម្បីកុំអោយគេតាងតឹងនឹងបារ​ម្ភខ្លាំង​ ព្រោះគេជឿថា Taehyung នឹងមិនកេីតអីទេ។

«ហឺម​ សង្ឈឹមចឹងចុះ»Yoongi មេីលទៅពួកគេបន្តិចនឹងងាកទៅសម្លឹងមេីលទ្វានោះបន្ត។

​      ពេលវេលាចេញតែរំកិលទៅមុខជារឿយៗ​រហូតកន្លងផុតទៅមួយម៉ោងទៅហេីយ​ ពេទ្យនៅមិនទាន់ចេញមកវិញទៀត​ ទេីបធ្វេីអោយអ្នកអង្គុយចាំនេះ​ អង្គុយលេងជាប់​ទៅហេីយ​ នាយដេីរទៅដេីរមក​ ក្នុងចិត្តអន្ទះសារចង់អោយពេទ្យចេញមកអោយឆាប់​ ព្រោះនេះវាយូហេីយ​ ។

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now