លែង Tae ហេីយយកជីវិតយេីងចុះ

991 101 5
                                    

ភាគ55

​       ត្របកភ្នែកតូចស្អាតចាប់ផ្ដេីមបេីកឡេីង​ ក្រោយពីសន្លប់មិនដឹងប៉ុន្មានម៉ោង​ ដៃជេីងត្រូវគេចងជាប់នឹងកៅអីឈេីមួយ​ ។ ម្ចាស់រាងកាយតូច​បេីកភ្នែកយឺតៗទាំងពិបាក​ ព្រោះមុននឹងសន្លប់គេយំច្រេីនពេក​ ទេី​បពេលនេះភ្នែករបស់គេទៅជាហេីម​ ។

«យេីងនៅឯណា»គ្រាន់តែមេីលជុំវិញខ្លួនហេីយ​ដឹងថាទីនេះមិនមែនផ្ទះ​របស់ខ្លួន​ ខួរ ក្បាលរបស់គេចាប់ផ្ដេីមគិតរឿងរ៉ាវទាំងអស់ដែលបាន​កេីតឡេីងមុននឹងមកដល់ទីនេះ​ភ្លាម។

«ហឹកៗ»សំឡេងយំបន្លឺឡេីងជាថ្មីម្ដងទៀត​ ក្រោយពីដឹងថាខ្លួនត្រូវគេចាប់មក​ អារម្មណ៍ភ័យ​ខ្លាចកំពុងរត់មករកក្មេងតូចដែលអង្គុយយំនៅលេីកៅអីឈេីនោះ​ ភ្នែកតូចមេីលជុំវិញទីនោះមិនឈប់​ មុននឹងក្រឡេកប៉ះនឹងមនុស្សប្រុសឈុតខ្មៅប៉ុន្មាននាក់កំពុងតែអង្គុយធ្វេីអីមិនដឹងៗនៅកន្លែងដែលឆ្ងាយពីគេបន្តិច។

«ដឹងខ្លួនហេីយហេស៎....ក្មេងតូច»សំឡេងរបស់បុរសចំណាស់ម្នាក់ដែលគេស្គាល់ថាជាអ្នកណា​ បានបន្លឺឡេីងពេលដែលកំពុងបោះជំហ៊ានទៅរកអ្នកដែលត្រូវខ្លួនចាប់មកនោះ។

«លោកអ៊ុំ Donghyeon »Taehyung បេីកភ្នែកធំៗពេលឃេីញបុរសចំណាស់ដែលខ្លួនធ្លាប់ស្គាល់ថាជាមិត្តរបស់ឪពុក​ នឹងគោរពស្រលាញ់គាត់ដូចជាឪពុកម្នាក់ដូចគ្នា​ ស្រាប់តែបង្ហាញខ្លួនចំពោះមុខរបស់គេនៅពេលនេះ​ នេះគាត់មិនមែននៅកូរ៉េទេឬ?

«ភ្ញាក់ផ្អេីលអីទៅក្មួយសម្លាញ់»Donghyeon និយាយទាំងញញឹ​មគួរអោយដាក់ក្មេងតូចដែល​មេីលមកគេទាំងភ័យខ្លាច​ សមចិត្តណាស់ដែលចាប់រាងតូចបានសម្រេច​ នេះបេីសិនជាអោយកូនប្រុសរបស់ខ្លួនដឹង​ មិនដឹងថានាយសប្បាយចិត្តប៉ុណ្ណានោះទេ​ ។

«ហេតុអី​អ៊ុំចាប់ខ្ញុំមក»Taehyung សួរទៅគាត់​ទាំងញ័របបូរមាត់ទទាក់​ ទឹកភ្នែកហូរមករឹតតែខ្លាំង​ព្រោះតែក្នុងចិត្តចេះតែមានអារម្មណ៍ថាភ័យខ្លាច​ ព្រោះតែក្រសែភ្នែកដែលគាត់សម្លឹងមកកាន់ខ្លួន​ ធ្វេីអោយនាយតូចដែលមិនធ្លាប់ជួបរឿងបែបនេះ​អត់ខ្លាចមិនបាន​ ។

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now