មិនធុញទេឬ​ ដែលមកត្រូវមេីលថែអូនបែបនេះ

1.2K 97 0
                                    

ភាគ45

​     Donghyeon កំពុងអង្គុយញញឹមម្នាក់ឯងដោយភាពជឿជាក់​ ព្រោះថាបន្តិចទៀត​ គេនឹងកំចាត់ Yoongi ចោលដេីម្បីសងសឹកអោយ Dohyeon កូនប្រុសរបស់ខ្លួន។

«ហឹស Min Yoongi សប្បាយនឹងតំណែងដែលឯងទទួលសិនចុះ​ បន្តិចទៀតឯងនឹងលែងបានគ្រប់គ្រងវទៀហេីយ»Donghyeon ញឹមយ៉ាងពិសពុល​ មិនដឹងថាក្នុងខួរក្បាលគិតពីរឿងអាក្រក់អ្វីខ្លះទេ​ ព្រោះថាកំពុងតែរៀបគម្រោងសម្លាប់ Yoongi ហេីយ។

skip ________

       Yoongi បានងេីបពីព្រឹកដេីម្បីងូតទឹករៀបចំខ្លួនអោយហេីយ​ ទេីបត្រៀមទឹកសម្រាប់ជូតខ្លួនអោយរាងតូច​ ពេលគេភ្ញាក់​ ដោយសារនាយ​មិនអោយគ្រូពេទ្យធ្វេីទេ​ នាយធ្វេីខ្លួនឯង។

ក្រាក

​      សំឡេងបេីកទ្វាថ្នមបំផុត​ ដោយដៃរបស់ Jay នាយកម្លោះមិនគោះទ្វាដោយសារមេីលឃេីញថា Taehyung កំពុងគេង​ ទេីបទ្វាថ្នមៗចូលមក។

«ចាហ្វាយ​តូច​ នេះបបរសម្រាប់ Taehyung នឹងអាហារពេលព្រឹករបស់ម្ចាស់តូច​ទាន»Jay ហុចកន្រ្តក់មួយដែលមានសុតតែរបស់ញាំអោយទៅ Yoongi ដែលអង្គុយនៅលេីសាឡុង។

«Hmm អរគុណ​ Jay ចុះបានទៅដាក់ច្បាប់អោយ Tae​ ហេីយឬនៅ»Yoongi រៀបចំបបរដាក់ចានបណ្ដេីរ​ ក៏សួរនាំទៅនាយបណ្ដេីរ​ ព្រោះម្សិលមិញគេបានអោយ Jay ទៅសុំច្បាប់អោយរាងតូច​ គេដឹងថារាងពិបាកបន្តិចដែល Taehyung ទេីបចូលរៀនបានប៉ុន្មានថ្ងៃ​ បែជាត្រូវមកដាក់ច្បាប់បែបនេះ។

«ខ្ញុំចេញពីនេះ​ ខ្ញុំនឹងទៅហេីយទាន»Jay ប្រាប់ទៅ Yoongi ទាំងញញឹម​ គេម៉េចនឹងអាចភ្លេចបានទៅ​ គ្រាន់តែមិនទាន់បានទៅ។

«ហឺម​»Yoongi គ្រហឹមបន្តិច។

«បង Yoon បង Jay»Taehyung បេីកភ្នែកឡេីងក៏ឃេីអថាពួកគេទាំងពីរ​ ទេីបហៅពួកគេតិចៗ។

«Tae អូនក្រោកហេីយហេស៎»Yoongi ប្រញាប់ចូលទៅក្បែររាងតូច​ នឹងជួយលេីកគេអោយអង្គុយផ្អែកនឹងក្បាលគ្រែ។

«បាទបង Yoon »Taehyung ញញឹម

«បានធូខ្លះឬអត់ Tae ហេីយឃ្លានឬនៅ​ ចាហ្វាយបានត្រៀមបបរសម្រាប់ Tae រួចហេីយ»Jay ញញឹមនឹងរុញតុសម្រាប់ដាក់អាហារអោយអ្នកជម្ងឺមកក្បែរាងក្រាស់។

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now