កូន Yoon /ចាហ្វាយតូច

1.6K 124 1
                                    


ជ្រឹប

«អាក៎»Yoongi ដៃខ្ទប់ពោះដែលកំពុងហូរឈាម រាងកាយក៏ដួលទៅលើដីទាំងឈឺចាប់

«កូន Yoon»Mrr Kim រត់ទៅរកកូនប្រុសយ៉ាងលឿន នឹងប្រញាប់ទ្ររាងកាយរបស់កូនមកអោប

«ចាហ្វាយតូច ផាំង»Sato ចេញពីឡានឃើញចាហ្វាយនាយដួលនឹងដី នាយកម្លោះលើកកាំភ្លើងបាញ់ទៅ អាម្នាក់ដែលចាក់ Yoongi ងាប់ភ្លាមៗតែម្ដង (គេតាម Yoongi រហូតពេលដែលវៃគ្នាក៏ឃើញតែមិនចូលទៅជួយព្រោះដឹងថា Yoongi នឹងយកឈ្នះបានតែ មិននឹកស្មានថាវាទៅជាអញ្ចឹងទេ)

«កូន Yoon ទ្រាំបន្តិចណាចាំប៉ានាំទៅមន្ទីពេទ្យ»Mrr Kim និយាយទាំងបារម្ភពេលឃើញឈាមហូចេញពីពោះរបស់គេយ៉ាងច្រើន

«លោកប៉ា»Yoongi និយាយដាច់ៗព្រោះគេឈឺ

«ចាហ្វាយតូចៗ»Sato រត់មករក Yoongi យ៉ាងលឿន

«លោកជួយកូន Yoon ផង»Mrr Kim និយាយទៅកាន់ Sato

«បាទ»Sato លើកគ្រា Yoongi ដាក់ឡានខាងក្រោយដោយមានលោក Kim អោប Yoongi ជាប់នឹងជួយខ្ទប់ឈាមរបស់គេ

      Sato បើកឡានយ៉ាងលឿនសំដៅទៅមន្ទីពេទ្យដែលនៅក្បែរនឹងបំផុត ព្រោះបើទម្រាំតែទៅសេអ៊ូលប្រាកដណាស់ថា Yoongi នឹងយ៉ាប់ជាងនឹងមិនខានទេ

មន្ទីពេទ្យ_______

        Yoongi ត្រូវបានគ្រូពេទ្យរុញចូលទៅខាងក្នុងសង្រ្គោះបន្ទាន់យ៉ាងលឿនព្រោះតែឈាមហូរច្រើនពេក កាំបិតមិនទាន់ដកចេញទេវានៅជាប់នឹងពោះរបស់នៅឡើយ

«សុំទោសសាច់ញាតិមិនអាចចូលបានទេ»Nurse ទាញទ្វារបន្ទប់សង្គ្រោះបិតនឹងប្រាប់ទៅលោក Kim នឹង Sato ដែលចង់ចូលទៅតាម

«កូន Yoon »Mrr Kim ដាក់ខ្លួនលើកៅអីអោនមុខចុះទាំងចង់យំ ព្រោះតែបារម្ភពីកូនប្រុស

«កុំបារម្ភអីចាហ្វាយតូចប្រាកដមិនអីទេ»Sato និយាយអៅកាន់លោក Kim ទាំងដែលការពិតខ្លួនក៏កំពុងបារម្ភពី Yoongi ដូចគ្នា

បន្តិចក្រោយមកលោក Min ដើរចូលមកជាមួយនឹងកូនចៅប៉ុន្មាននាក់ក្រោយពីទទួលដំណឹងពី Sato ថា Yoongi ត្រូវគេធ្វើបាបតាមផ្លូវហើយក៏ត្រូវគេចាក់ គាត់បារម្ភយ៉ាងខ្លាំង

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now