មានតែ Beomgyu ទេដែលយល់ចិត្តខ្ញុំ

1.2K 119 5
                                    

ភាគ48

​ មួយខែក្រោយមក Taehyung តាំងពី
ថ្ងៃនោះមកគេ​ មិនសូវជាហ៊ានរករឿង​ នឹងងក់ងរដាក់ Yoongi ទៀតឡេីយ​ ពេលខឹងនាយសុខ​ចិត្តរត់ទៅសម្ងំយំក្នុងផ្ទះសៀវភៅវិញ​ ព្រោះគេមិនចង់អោយនាយហត់នឹងលួងគេឡេីយ​ ហេីយ​ក្រោយពីយំហេីយក៏មកដូចដេីមវិញ​ គ្រាន់តែថាមួយរយះក្រោយមកនេះគេដូចជាមនុស្សធំវិញហេីយ​។

«Tae ahh ចេញពីរៀន​ ចាំបងមកយកណាហាមទៅណាផ្ដេសផ្ដាស»Jay ងាកទៅប្រាប់អ្នកដែលអង្គុយខាងក្រោយ​តាមកញ្ចក់​ ព្រោះព្រឹកមិញ Yoongi ស្រាប់តែប្រាប់នាយថាចាប់ពីពេលនេះទៅត្រូវមេីលរាងតូចអោយបានល្អ​ ហាមអោយផុតពីក្រសែភ្នែក​ នឹងមកទទួលអោយទៀងទាត់ហាមខក​ ។

«បាទបង Jay»Taehyung ញញឹមនឹងដោះខ្សែក្រវ៉ាត់​ការពារចេញ​ ទេីបបេីទ្វារចុះពីលេីឡាន​ដេីរចូលក្នុងសាលា។

​ ចំណែក Jay នាយឈរមេីលរហូតប្រាកដចិត្តថារាងតូចចូលដល់ក្នុងសាលាហេីយ​ ក៏បេីកឡានចេគទៅចិញ។

​ Taehyung ដេីរចូលទៅជាមួយនឹងមិត្តរបស់ខ្លួនដែលរៀនថ្នាក់ជាមួយគ្នា​ ក្នុងចំណោម​នោះក៏មានសិស្សថ្មីម្នាក់ដែល​ គេស្និតស្នាលនឹង Taehyung ជាងអ្នកផ្សេង​ ព្រោះគេមានតួនាទីតាមមេីលថែ Taehyung ដោយសម្ងាត់ពេលនៅសាលា​ ។

«Beomgyu ahh ម៉ោងដំបូងពួកយេីងមិនរៀនទេ​ យេីងទៅបណ្ណាល័យល្អទេ»Taehyung សួរអ្នកកំពុងដេីរក្បែរខ្លួន​ទាំងញញឹម។

«ក៏បានបេី Tae ចង់ទៅ»Beomgyu ញញឹម
ដាក់អ្នកដែលមានកម្ពស់ទាបជាងខ្លួនបន្តិច​ ទេីបលេីកដៃអង្អែលសក់របស់រាងតូចថ្នមៗ។

«ល្អណាស់មានតែ Beomgyu ទេយល់ចិត្តខ្ញុំ​ ហិហិ»Taehyung សេីចខឹកៗឡេីងលឹបភ្នែក​ដាក់នាយសង្ហារ​ ធ្វេីអោយនាយអត់ញញឹមិន​បានពេលឃេីញរឹកពាគួរអោយស្រលាញ់របស់មិត្តភក្តិ​ ។

«Tae ជាសំណព្វចិត្ត​ ត្រូវតែយល់ចិត្តចឹងហេីយ»Beomgyu និយាយលេងសេីចជាមួយនឹងរាងតូច​ ក្រោយមកទេីបបណ្ដេីរគ្នាដេីរសំដៅទៅបណ្ណាល័យ តាមដែលរាងតូចចង់ទៅ។

Skip _____________

សម្ព័ន​ KaNakik ___________

       Yoongi ពេលនេះគេមកធ្វេីការក្នុងនាមជាអ្នកដឹងនាំរបស់បក្សហេីយ​។ ហេីយក៏ជាម្ចាស់ជំនួញទាំងអស់របស់ប៉ារបស់គេដែល​ ។ នាយកម្លោះសង្ហារមុខស្មេីដេីរចូលក្នុងបន្ទប់ប្រជុំជាមួយនឹងមនុស្សជំនិត​ ព្រោះថ្ងៃនេះត្រូវប្រជុំភាគហ៊ុនសំខាន់ៗរបស់ក្រុមហ៊ុន។ នឹងអ្នកធ្វេីការផ្នែកធំៗក្នុងក្រុមហ៊ុន។

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now