ខ្ញុំមានម្ចាស់ហេីយ

1.3K 111 2
                                    

ភាគ52

​ Taehyung អង្គុយក្រោមដេីមឈេី​ រង់ចាំ Beomgyu ដែលនាយបានទៅអីយកមកញាំ​ មួយរយះមកនេះ​ Beomgyu ទៅយកគេមករៀនជារៀងរាល់ថ្ងៃ​ ទោះ Yoongi មិនសូវពេញចិត្តក៏ដោយ​ តែនាយក៏មិនបានជំទាស់ដែល​ព្រោះតែ Taehyung នឹងខឹង​ បេីនាយហ៊ានជំទាស់។

​ ណាមួយរយះមកនេះ​ Yoongi ដូចជារវល់នឹងការងារខ្លាំងណាស់​ គេចេញទៅពីព្រលឹម​ យប់ម៉ោង8-9ទេីបបានមកផ្ទះ​ ហេីយពេលមកដល់នាយក៏មិនបានសម្រាកភ្លាមដែល​ នាយនៅយកការងារមកបង្ហេីយនៅផ្ទះទៀត​ ។

«Tae នេះចាំយូទេ»Beomgyu ហុចទឹកសូកូឡាក្ដៅដែលជារបស់សំណព្វចិត្តអោយទៅរាងតូច​ ។

«អរគុណ​ Beomgyu »Taehyung ញញឹមស្រស់ដាក់អ្នកកម្លោះ​ ដែលដាក់ខ្លួនអង្គុយក្បែរ​ ទេីបអោនបឺតសូកូឡាក្ដៅ​ ហេីយមេីលមេរៀនបន្ត។

«Tae និយាយអញ្ចឹងយប់នេះមានកម្មពិធី​ ទទួលអ្នកជំនួញម្នាក់មកពីបរទេស​ តេីលោក KaNakik ចូលរួមដែលទេ»Beomgyu អង្គុយបន្តិចទេីបនឹកឃេីញថា​ យប់នេះមានកម្មពិធីសំខាន់​ គេក៏សួរឡេីងព្រោះតែចង់ដឹងថា Yoongi ទៅឬអត់?​ បេីទៅគេនឹងអាលប្រាប់ប៉ារបស់គេ​ អោយដាក់មនុស្សការពារអោយបានច្រេីន។

«គឺទៅ​ បង Yoon ថែមទាំងបបួលខ្ញុំទៅទៀតផង​ ព្រោះបង Yoon និយាយថា​ ចង់អោយខ្ញុំស្គាល់សង្គមខាងក្រៅ»Taehyung តប​ទាំងញញឹម​ ព្រោះ Yoongi មិនបានលាក់បាំងទំនា​ក់​ទំនងរបស់ពួកគេ​ពីភ្នែកមហាជនឡេីយ​ ថែមទាំងចង់នាំអោយមហាជនបានដឹងទៀតផង​ តែទាស់ត្រង់ថាគេបដិសេធ។

«ចុះ Tae ទៅទេ»Beomgyu សួរឡេីងនឹង
បេីកភ្នែកព្រឹចៗចាំស្ដាប់សម្លេីយរបស់រាងតូច​ ថាទៅឬអត់។

«ទេ»រាងតូចក្រវីក្បាល​ យប់មិញគេបានបដិសេធមិនចូលកម្មពិធីនៅយប់នេះឡេីយ​ ព្រោះតែគេខ្លាចមានរឿងកេីតឡេីងដូចលេីកមុនទៀត​ ហេីយណាមួយគេមិនទាន់ចង់អោយរាងក្រាស់បង្ហាញទំនាក់ទំនងពួកគេជាសាធារណះឡេីយ​ គេចង់អោយគ្រប់យ៉ាងចប់អស់សិន​ចាំបង្ហាញ​ ហេតុផងគឺគេខ្លាចនាំបញ្ហាអោយ Yoongi បេីអោយអ្នកណាដឹងថាគេជាមនុស្សដែលរាងក្រាស់ស្រលាញ់​ ។

«ហេតុអី​ Tae»Beomgyu ជ្រួញចិញ្ចេីម​បន្តិច​ មិនល់ថាហេតុអីរាងតូចបដិសេធមិនព្រមទៅ​ ឬមួយគេខ្លាច​ តែវាមិនគួរអោយខ្លាចទេ​ ព្រោះលេីកនេះគ្រប់គ្នានឹងមិនអោយមានការបាញ់គ្នាឡេីយ​ ខ្លាចធ្វេីអោយភ្ញៀបពិសេសដឹងពីខ្លួន។

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now