ភាគ50
Yoongi កាន់ដៃរបស់ Taehyung នាំដេីរទៅបន្ទប់អាហារដែលគ្រប់គ្នាកំពុងរង់ចាំ ចំណែក Beomgyu ក៏ដេីរតាមពីក្រោយ ទាំងកំពុងឆ្ងល់។ ព្រោះមេីលទៅពួកគេទាំងពីរស្និតស្នាលនឹងគ្នាខ្លាំងណាស់ តែគេមិនដែលលឺ Taehyung និយាយប្រាប់គេពីលោក KaNakik នេះឡេីយ ចំណែកប៉ារបស់គេក៏មិនប្រាប់ដូចគ្នា។
«ខ្ញុំមកហេីយ សុំទោសអោយលោកអ៊ុំទាំងអស់គ្នាចាំយូ»Yoongi ចូលមកអោនគំនាបដាក់ពួកគាត់ តាមប្រពៃណីរបស់ប្រទេសជប៉ុន ឯរាងតូចឃេីញបែបនេះក៏អោបគំនាបដាក់ពួកគាត់ដូចគ្នា ដោយរឹកពាមិនដឹងខ្យល់អីរបស់ខ្លួន ។ តែបានភាពគួរអោយស្រលាញ់អោយមនុស្សចាស់ទាំងអស់នឹងទៅវិញ។
«នេះមែនទេក្មេងប្រុសម្នាក់នឹង»Mrr Samotu ដែលត្រូវជាប៉ារបស់ Beomgyu និយាយឡេីងនឹងញញឹមដាក់រាងតូចដែលបេីកភ្នែកឡង់ៗមេីលមកខ្លួន។
«បាទនេះ Taehyung ជាគូស្នេហ៍របស់ខ្ញុំ»Yoongi ញញឹមទម្លាក់ដៃអោបចង្កេះរបស់រាងតូចបង្ហាញពីភាពជាម្ចាស់ការលេីរាងតូចអោយមនុស្សដែលមានវត្តនៅទីនេះទាំងអស់ដឹង ជាពិសេសក្មេងប្រុសសក់វែងដែលលេងសេីចជាមួយរងតូចមុននឹងអោយបានដឹងថា រាងតូចមានម្ចាស់ហេីយ។
«បង Yoon »Taehyung សម្លឹងសង្ហារភ្លឹះៗនឹងអោនមុខចុះហេីយញញឹមថ្ពាល់ទាំងគូរក្រហមព្រឿងៗគួរអោយចង់ថេីប បេីមិនយល់ថានៅមុខមនុស្សចាស់ទេ ពេលនេះគេចាប់មុខប៉ោងៗនោះថេីបបាត់ទៅហេីយ។
«អីយ៉ា...មេីលទៅស្រស់ស្អាតណាស់ ហេីយ សមគ្នាទៀតផង»ពួកគាត់នាំគ្នាសរសេីរ ព្រោះថាពួកគេសមគ្នាពិតមែន ទោះជាភេទដូចគ្នាក៏ដោយតែ Taehyung មានរូងរាងនឹងមុខមាត់ស្រស់ស្អាតជាងមនុស្សស្រីមួយចំនួនទៅទៀត ទាស់ត្រង់ថាគេគ្មានដេីមទ្រូងធំដូចជាពួកនាង តែបេីនិយាយពីត្រកៀកវិញ រីកសាយស្អាតដូចស្រីក្រមុំ។
អាហារពេលល្ងាចក៏បញ្ចប់ទៅដោយសប្បាយរីករាយ មានតែ Beomgyu ទេដែលអង្គុយស្ងប់ស្ងាត់មិនសូវនិយាយអី ទាំងដែលរាងតូចក៏នាំគេនិយាយីនេះពីនោះខ្លះដូចគ្នា តែនាយបែជាគ្មានអារម្មណ៍ឆ្លងឆ្លេីយនឹងរាងតូចទៅវិញ។
YOU ARE READING
🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)
Romanceស្នេហារវាងក្មេងប្រុសតូចនឹងអ្នកកម្លោះសង្ហារ....ម្នាក់ដែលមានអោយគ្នាតាំងពីតូច...តែមិនហ៊ានសារភាព...