ភាគ47
រយះពេលមួយអាទិត្យ ដែល Yoongi នៅមេីលថែ Taehyung មិនចេញទៅណាឆ្ងាយសូម្បីមួយជំហ៊ាន ព្រោះខ្លាចរាងតូចងេីប
មកមិនឃេីញ អង្គុយអន់ចិត្តអន់ថ្លេីម គិតអីផ្ដេសផ្ដាសឡេីយមកទៀត ។ ហេីយថ្ងៃនេះក៏ដល់ថ្ងៃដែលរាងតូច ចេញពីមន្ទីពេទ្យដែល ព្រោះសុខភាពរបស់គេល្អប្រសេីវិញហេីយ របួសក៏កាត់ថ្នេរចេញ ហេីយក៏ក្រៀមដែល គ្រាន់តែលេបថ្នាំតាមពេទ្យប្រាប់នឹងធ្វេីតាមការណែនាំតែប៉ុណ្នឹងគឺបានហេីយ។«Tae យ៉ាងម៉េចរៀបចំខ្លួនរួចឬនៅ»Yoongi និយាយីខាងក្រៅ សួរទៅរាងតូចដែលកំពុងតែរៀបចំខ្លួនក្នុងបន្ទប់ទឹក ខ្លាចថាបេីមិនទាន់ហេីយចាំគេជួយស្លៀកពាក់អោយ ខ្លាចរាងតូចពិបាក ព្រោះរាងតូចប្រេីដៃម្ខាងប៉ុណ្ណោះ មួយទៀតពេទ្យមិនទាន់អោយប្រេីការទេ គឺស្ពាយដៃស្ដាំមួយជំហៀង។
«ហេីយៗបង Yoon បេីកទ្វាអោយអូន»Taehyung
«មោះអោយមកបងមក»Yoongi ទទួលខោអាវពដទ្យពីដៃរបស់រាងតូចមកកាន់ ហេីយក៏ជួយ
ទប់ៗពីក្រោយ ព្រោះខ្លាចរាងតូចដួល។«ទីបំផុតថ្ងៃនេះបានទៅផ្ទះហេីយ»Taehyung និយាយទាំងសប្បាយចិត្ត រយះពេលប៉ុន្មានថ្ងៃដែលគេងនៅមន្ទីពេទ្យធ្វេីអោយគេស្មុកណាស់ មិនបានញាំនំដែលខ្លួនចូលចិត្ត មិនបានមេីលរឿង មិនបានមេីលសៀវភៅ មួយថ្ងៃៗគិតតែពីគេងហេីយញាំ។
«មែនហេីយទៅផ្ទះហេីយ....ចាំបងទិញនំរបស់ដែលអូនចង់ញាំអោយញាំវិញណា»Yoongi អង្អែលសក់របស់រាងតូចទាំងញញឹម Taehyung ងក់ក្បាលញញឹមលឹបភ្នែកដាក់នាយវិញ ។
Yoongi បណ្ដេីររាងតូចចេញពីមន្ទីពេទ្យដោយមាន អង្គរក្សដេីរតាមក្រោយ មនុស្សក្នុងមន្ទីពេទ្យនាំគ្នាមេីលមកពួកគេទាំងចាប់អារម្មណ៍។ គ្រាន់តែដេីរមកដល់មុខមន្ទីពេទ្យភ្លាម ឡានមកចតពីមុខស្រាប់។
«អញ្ចេីញទាន»Man
«ចុះបង Jay ទៅណាម៉ឹចមិនមកចឹង»Taehyung សួរទៅប្រុសឈុតខ្មៅដែលបេីកទ្វាអោយខ្លួន តែគេមិនឆ្លេីយគិតតែពីអោនមុខចុះ ទេីបរាងតូចងាកទៅមេីលរាងក្រាស់ ព្រោះគេមិនឆ្លេីយជាមួយនឹងខ្លួន។
YOU ARE READING
🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)
Romanceស្នេហារវាងក្មេងប្រុសតូចនឹងអ្នកកម្លោះសង្ហារ....ម្នាក់ដែលមានអោយគ្នាតាំងពីតូច...តែមិនហ៊ានសារភាព...