បើនៅសើចអោយអស់សិនទៅ មុននឹងមានអ្នកខ្លះសើចមិនចេញក្រោយគម្រោងរបស់ ខ្ញុំជោគជ័យ

1.9K 120 3
                                    

ភាគ20     

​        Yoongi បី Taehyung មកដល់បន្ទប់ហេីយក៏ដាក់រាងតូចអោយអង្គុយលេីពូកហេីយខ្លួនក៏អង្គុយទល់មុខនឹង​គេ

«ល្មមឈប់យំបានហេីយ Tae»Yoongi លេីក ដៃជូតទឹកភ្នែកអោយរាងតូច

«ហឹកៗ​ បង Yoon ឈប់ខឹងទៅ Tae នឹងឈប់យំ»Taehyung ចាប់ដៃរបស់រាងក្រាស់នឹងពេបមាត់សម្លឹងមេីលរាងក្រាស់ទាំងទឹកភ្នែក

«បងមិនបានខឹងអ្វី Tae ឡេីយ​ Tae ឈប់យំទៅ»Yoongi និយាយទាំងទឹកមុខធម្មតា

«មិនជឿទេបង Yoon ច្បាស់ជាខឹងនឹង Tae រឿងដែល Tae បដិសេធមិនរៀបការជាមួយបងមែនទេ»Taehyung ទឹកភ្នែកនៅតែហូរពេលនិយាយដល់រឿងនោះនឹងយំរឹតតែខ្លាំងពេលលឺសម្ដីរបស់ Yoongi

«វាមិនមែនរឿងដែលបងត្រូវខ្វល់ទេហេីយណាមួយប្រុសនឹងប្រុសរៀបការគ្មានអីល្អមេីលទេ»Yoongi តបទៅរាងតូចធម្មតាហាក់​មិនខ្វល់ខ្វាយអីឡេីយ

«ហឹកៗ​បង Yoon »Taehyung យំរឹតតែខ្លាំងពេលស្ដាប់សម្ដីរបស់ Yoongi ហេីយព្រោះដូចជាវៃប្រហារផ្លូវចិត្តគេពេកហេីយដែលយកពាក្យដែលគេមកនិយាយដាក់គេវិញ​

«Tae ឈប់យំទៅបងមិនចេះលួងទេបេីនៅតែយំមិនឈប់បែបនេះ​ ជាប្រុសធ្វេីខ្លួនអោយរឹងមាំបន្តិចទៅកុំអាងអីយំៗគ្មានអ្នកណាមកចាំលួងរហូតទេ»Yoongi និយាយចេញមកដោយភាពធុញទ្រាន់ពេលដែល Taehyung មិនព្រមឈប់យំ

«បង Yoon »Taehyung បេីកភ្នែកភ្លឹសៗនឹងឈប់យំតែទឹកភ្នែករឹតតែហូរ ក្រោយរាងក្រាស់និយាយបែប នេះដាក់​ វាធ្វេីអោយគេដឹងថារាងក្រាស់ធុញនឹងគេហេីយ

«នេះវាយប់ហេីយ​ បេីនៅតែយំបែបនេះស្អែកនឹងហេីមភ្នែកមិនខាន»Yoongi

«បង Yoon អាចគេងអោបខ្ញុំបានទេ»Taehyung សម្លឹងមុខរបស់រាងក្រាស់ដោយទឹកមុខអង្វរ​កទោះជាអន់ចិត្តតែចង់អោយរាងក្រាស់គេងអោបដដែល

«ទេ»Yoongi ឆ្លេីយទាំងមុខមាំហើយរៀប
នឹងបែខ្លួនដើរចេញ

«បង Yoon »Taehyung ទម្លាក់ទឹកមុខចុះនឹងលេីកដៃជូតទឹកភ្នែករបស់ខ្លួនឯង

«មោះគេងទៅ»Yoongi ដោយមិនដាច់ចិត្តក៏ឡេីងទៅលេីពូកនឹងទាញកាយតូចមកអោបជាប់

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now