ភាគ43
កន្លងផុតជាច្រេីនទៅហេីយ ពេលនេះវារសៀលទៅហេីយ តែ Taehyung នៅមិនទាន់ដឹងខ្លួនទៀត ធ្វេីអោយអ្នកដែលអង្គុយកំដរតាំងពីគេងប្ដូរបន្ទប់រហូតមកដល់ពេលនេះ ចាប់ផ្ដេីមបារម្ភម្ដងទៀត ។
«ហេតុអីនៅមិនដឹងខ្លួនទៀត»Yoongi រៀបនឹងងេីបទៅតាមពេទ្យអោយមកមេីលរាងតូចទៅហេីយ តែដៃដែលនាយកាន់ជាប់ក៏កម្រេីកតិចៗ ទេីបនាយរហ័សដាក់ខ្លួនក្បែររាងតូចវិញទាំងសប្បាយចិត្ត។
«Tae នេះអូនដឹងខ្លួនហេីយហេស៎»Yoongi ញញឹមឡេីងទាំងត្រេកអរគេថេីបដៃរបស់រាងតូចខ្សឺតៗ ធ្វេីអោយអ្នកកំពុងបេីកភ្នែកព្រឹមៗ ងាកតិចៗមេីលមកគេ។
«បង Yoon»បបូរមាត់ក្រៀមស្លេក ហេីបតិចៗនឹងហៅអ្នកដែលកំពុងនៅក្បែរខ្លួន សឹងតែមិនចង់លឺ។
«Taeទីបំផុតអូនដឹងខ្លួនហេីយ អូនមានឈឺត្រង់ណាទេ ចាំបងទៅតាមពេទ្យណា»Yoongi រៀបនឹងទៅតែរាងតូចក៏ឃាត់គេ ដោយកាន់ដៃនាយមិនព្រមព្រលែង។
«បង Yoon អូនស្រេកទឹក»ដោយមុននោះគេហូរឈាមច្រេីនគួរសម ទេីបភ្ញាក់មកធ្វេីអោយគេមានអារម្មណ៍ថាខិះ ក នឹងឈឺតិចៗផងដែល ។
«ទឹកហេស៎ មោះបងបញ្ចុក»Yoongi ចាក់ទឹកចូលកែវនឹងដាក់បំពុងបឺតអោយរាងតូចបឺត ដេីម្បីអោយគេគ្រាន់ជាងមុន ស្នាមញញឹមក៏លេចឡេីងក្រោយឃេីញថា Taehyung កំពុងញញឹមដាក់គេ ទោះមុខរបស់គេស្លេកស្លាំង តែវាមិនបានធ្វេីអោយសម្រស់នឹងភាពស្រស់ស្អាតរបស់គេ អន់ថយឡេីយ ។
«អរគុណបង Yoon »Taehyung ញញឹមតិចៗដាក់នាយទាំងគ្មានកម្លាំងនៅក្នុងខ្លួន មុននឹងបិតភ្នែកបន្តិច ព្រោះមានអារម្មណ៍ថាត្រង់ស្មាខាងស្ដាំរបស់គេ ដូចជាឈឺពេីកៗ។
«អូនកេីតអីនឹង Tae ឈឺរបួសមែនទេបងទៅតាមពេទ្យ»Yoongi ក៏បារម្ភឡេីងមកម្ដងទៀត ក្រោយឃេីញទឹកមុខរបស់រាងតូច គេរត់ចេញទៅយ៉ាងលឿនរកតែរាងតូចហាមមិនទាន់។
លោក Dotor ពិនិត្យអាការះនឹងសុខភាពរបស់អ្នកជម្ងឺរួចគាត់ក៏ញញឹមឡេីង ព្រោះថាគេលែងអីហេីយ នៅចាំតែព្យាបាលរបួសអោយជាតែប៉ុណ្ណោះ ។
YOU ARE READING
🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)
Romanceស្នេហារវាងក្មេងប្រុសតូចនឹងអ្នកកម្លោះសង្ហារ....ម្នាក់ដែលមានអោយគ្នាតាំងពីតូច...តែមិនហ៊ានសារភាព...