ភាគ42
Yoongi កំពុងនៅក្នុងបន្ទប់ឈុតដែលមានក្នុងបន្ទប់ធ្វេីការបស់ប៉ាគេ អ្នកកម្លោះថ្ងៃនេះពិតជាសង្ហារខ្លាំងណាស់ គេគ្រងឈុតគ្រេហ្សេពណ៌ខ្មៅមួយឈុតដោយមានការ ច្នៃម៉ូតនៅលេី ក អាវខាងក្នុង ក្រវ៉ាត់ ក នឹងអាវខាងក្រៅរបៀបជាផ្កាវល្ហិ យ៉ាងស្រស់សង្ហារ ព្រមជាមួយនឹងម៉ូតសកលេីកឡេីងអស់ នឹងមានស្ទាយទម្លាក់បន្តិច សមមុខឥតច្នោះជាមួយនឹងមុខមាត់សង្ហារបស់គេ វាមេីលទៅសាកសមណាស់ ។
ខោអារបស់ Yoongi
«បង Yoon »Taehyung ស្រែកហៅអ្នកកម្លោះនឹងរត់ទៅអោបនាយយ៉ាងលឿន ទាំងស្នាមញញឹមសប្បាយចិត្ត ។
«Tae នេះអូនមកបានយ៉ាងម៉េច»Yoongi បេីកភ្នែកធំៗពេលឃេីញរាងតូចរត់មលខ្លួន ក្រែងអោយនៅផ្ទះហេស៎ ម៉េចបានទីនេះបាន។
«អូនជិះឡានមក Jay អ្នកបេីក»Taehyung ញញឹមស្ញេញដាក់រាងក្រាស់ឡេីងលឹបភ្នែក នឹងអោបរាងក្រាស់ម្ដងទៀត ធ្វេីដូចជាបែកជាយូហេីយទេីបនឹងជួបគ្នាចឹង។
«Jay»Yoongi ធ្វេីមុខឆ្ងល់មុននឹងងាកទៅមេីល Jay ដែលឈរក្បែរទ្វា។
«ខ្ញុំអត់ដឹងទេ ចាហ្វាយតូច Tae ជាអ្នកសុំលោកអ៊ុំមកដោយខ្លួនឯង»Jay ប្រញាប់លេីកដៃក្រវី នឹងបកស្រាយថាខ្លួនមិនមែនក្លាហានហ៊ានជំទាស់នឹងបញ្ជារបស់ចាហ្វាយនាយឡេីយ តែ Taehyung មកបានដោយសារលោក Min អនុញ្ញាតិ តែប៉ុណ្ណោះ។
«Tae បងប្រាប់ហេីយមែនទេ ថាមិនអោយ
មកទេ ថ្ងៃនេះបងមានសំខាន់ ហេតុអីមិនស្ដាប់បង»Yoongi លួចដកដង្ហេីមធំបន្តិច មុននឹងកាន់ដៃរាងតូចដេីរចេលពីបន្ទប់ឈុត ទៅអង្គុយលេីសាឡុង នឹងលេីកដៃអង្អែលក្បាលមាឌតូចថ្នមៗ។
YOU ARE READING
🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)
Romanceស្នេហារវាងក្មេងប្រុសតូចនឹងអ្នកកម្លោះសង្ហារ....ម្នាក់ដែលមានអោយគ្នាតាំងពីតូច...តែមិនហ៊ានសារភាព...