Min Yoongi /Kim Seokjin

2.1K 154 0
                                    


Yoongi នឹង Taehyung កំពុងដើរចូលហាងអាហារដែលសម្បូរអ្នកមកញាំ ព្រោះTaehyung និយាយថាទីនេះឆ្ងាញ់ទើប រាងក្រាស់មកទីនេះតាមរាងតូចសុំ ពេលដើរចូលទៅដល់ក្នុង Taehyung ក្រឡេកភ្នែកទៅឃើញថា Jungkook ក៏នៅក្នុងហាង នេះដែលទើបគេស្រែកហៅ Jungkook

«Jungkookie »Taehyung ក្រវីដៃទៅមកដាក់ មិត្តនឹងញញឹមទាំងសប្បាយចិត្ត

«TaeTae »Jungkook បកដៃហៅពួកគេ

«បង Yoon តោះ»Taehyung ចាប់អូសដៃអ្នកជាបងដើរសំដៅទៅតុរបស់មិត្ត

«ហៅអ្នកណានឹង Koo»Jin សួរទៅអ្នកដែល មាននាមជាសង្សាររបស់ខ្លួនដែលអង្គុយទល់មុខខ្លួន

«គឺមិត្តរបស់អូននោះគេមកហើយ»Jungkook ឆ្លើយតបទៅសង្សារទាំងញញឹម

«ឯណា អុ៎ឯង Min Yoongi »Jin ងាកក្រោយមើលតាមដៃរបស់សង្សារដែលចង្អុលតែក៏ត្រូវបើក ភ្នែកធំៗពេលឃើគថាអ្នកដែលមកគឺមិនមែនតែមិត្តរបស់ Jungkook ទេគឺមានទាំងសត្រូវរបស់គេមកទៀតផងម្នាក់នោះគឺ Min Yoongi

«Kim SeokJin »Yoongi ក៏មិនខុសពី Jin ប៉ុន្មានដែលគេមិននឹងស្មានថាបានជួបគ្នាសោះ

«មែនគឺយើងយ៉ាងម៉េច»Jin និយាយទាំងញញឹមឈ្លើយតាមទម្លាក់ពេលដែលជួបនឹង Yoongi

«Tae យើងទៅញាំកន្លែងផ្សេងទៅ»Yoongi ដោយសារមិនចង់ឈ្លោះទើបបបួលថាងតូចទៅកន្លែងផ្សេង

«តែ...បងប្រុស»Taehyung ពេបមាត់តិចព្រោះចង់នៅញាំជាមួយមិត្ត

«Jin អូនសុំចុះបងកុំរករឿងបង Yoongi ម្ដងបានទេ»Jungkook និយាយឡើងនឹងមើល មុខរបស់សង្សារដោយអង្វរ ក

«បងមិនបានរករឿងអីទេ»Jin ញញឹមចុងមាត់ ញាក់ស្មាបន្តិចតាមទម្លាក់របស់គេជាមនុស្សក្អេងក្អាង

«មោះ Taehyung អង្គុយកន្លែងនេះមក យើងទៅអង្គុយក្បែរ Jin »Jungkook ញញឹមហៅមិត្តអោយអង្គុយកន្លែងខ្លួនហើយខ្លួនក៏ ហើយទៅអង្គុយក្បែរសង្សារវិញ

«បងប្រុសមោះចូលអង្គុយទៅ»Taehyung ញញឹមអូសដៃអ្នកជាបងអោយអង្គុយទល់មុខនឹង Jin ហើយខ្លួនក៏អង្គុយក្បែរ

«Tae ចង់ញាំអី»Yoongi យកមីនុយមកមើលហើយក៏សួរទៅរាងតូច

«បង Yoon ចុះ Tae ញាំបាន»Taehyung តបទៅវិញទាំងញញឹម

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now