ភាគ 27
រាងកាយមនុស្សពីរនាក់កំពុងគេងអោបគ្នានៅលើពូកទាំងគ្មានសម្លៀកបំពាក់ មានតែភួយ ស មួយបិតបាំងតែប៉ុណ្ណោះ
«សឺត»Soobin អោនថើបថ្ពាល់ទន់រលោងរបស់រាងតូចដែលគេងលក់នៅក្នុងដៃទាំងញញឹមសប្បាយចិត្ត
«ហឺម.....អូនងងុយ»Hoseok រើតិចៗនឹងឈ្មុលមុខទៅរកដើមទ្រូងទទេរស្អាតរបស់អ្នកខាងនោះ
«ងងុយអីនេះទើបតែម៉ោង 1 ទេអីនមិនឃ្លានទេឬ»Soobin អង្អែលថ្ពាល់រលោងថ្លាតិចៗ នឹងថើបមួយខ្សឺតទៀតព្រោះតែគេនឹក នឹករាងកាយមួយនេះខ្លាំងណាស់
«ឃ្លាន»Hoseok បើកភ្នែកតិចៗនឹងសម្លឹកមើល មុខរបស់រាងក្រាស់ទាំងពេបមាត់
«មោះទៅងូតទឹកហើយចាំទៅញាំបាយតាមក្រោយ»Soobin លើកបីកាយតូចទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកនឹងបានទៅញាំបាយថ្ងៃត្រង់ជាមួយគ្នា
Soobin ឈរជូតសក់អោយរាងតូចទាំងញញឹមពេលនេះពួកគេនៅក្នុង ខុនដូររបស់ Soobin
«អូនទៅផ្ទះពេលណា»Soobin សួរទៅរាងតូចពេលកំពុងជូតសក់អោយគេ
«អត់ទេ»Hoseok ក្រវីក្បាលតិចៗ
«ហេតុអី? មិនខ្លាចស្រីម្នាក់នោះទេឬ»Soobin សួរទាំងបារម្ភព្រោះគេស្គាល់ចារឹករបស់ស្រីដែលជាប្រពន្ធរបស់ Hoseok ច្បាស់ណាស់បើនាងមកផ្ទះមិនឃើញរាងតូចប្រាកដជាមានរឿងមិនខាន ហើយអ្នកដែលត្រូវគឺ Hoseok នេះឯង
«ពេលនេះអ្នកស្រី Anna ប្រហែលកំពុងមាន ក្ដីសុខជាមួយនឹងមនុស្សរបស់គាត់មិនត្រូវការប្ដី ខ្សោយដូចជាអូនទេ»Hoseok ឆ្លើយនឹងរាងក្រាស់នឹងទម្លាក់ទឹកមុខចុះបន្តិច ទាំងអន់ចិត្តនឆងខ្លួនឯងដែលត្រូវគេទុកជាមនុស្សកំដរពេលគេត្រូវការ
«HoBi......បងសុំទោសដែលមិនអាចជួយអីអូន បាន»Soobin បង្វែមាឌតូចអោយបែមករកខ្លួននឹងលុតជង្គង់ចុះមុនគេ ដៃមាំមានសរសៃស្រវ៉ាចាប់ដៃតូចមកកាន់នឹងពោលពាក្យសុំទោស គេពិតជាអន់ខ្លាំងណាស់ដែលមិនអាចជួយអ្វីមនុស្សដែលខ្លួនស្រលាញ់បាន
«កុំបន្ទោសខ្លួនឯងអី ព្រោះបងមិនមែនជាអ្នកផ្ដើមកំហុសទេ អូនទេដែលត្រូវសុំទោសបង ព្រោះអូនទើបបងត្រូវរស់នៅពិបាកដល់ទៅ 2ឆ្នាំ»Hoseok ក្រសោបមុខរបស់មនុស្សប្រុសជាទីស្រលាញ់ទាំងញញឹមស្រស់នឹងក្រសោប ក មាំហើយអោបជាប់
YOU ARE READING
🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)
Romanceស្នេហារវាងក្មេងប្រុសតូចនឹងអ្នកកម្លោះសង្ហារ....ម្នាក់ដែលមានអោយគ្នាតាំងពីតូច...តែមិនហ៊ានសារភាព...