Tae ក៏ ស្រលាញ់បង Yoon ដែល

1.8K 149 4
                                    

ភាគ28

         Taehyung ដើរចូលក្នុងសាលាជាមួយ នឹងរាងក្រាស់ ទឹកមុខរបស់គេភ័យបន្តិចអីបន្តិចដៃជើងចាប់ផ្ដើមត្រជាក់ព្រោះតែភ័យ Yoongi ឃើញរាងតូចបែបនេះក៏ស៊កដៃចាប់ដៃរបស់ Taehyung មកកាន់ នឹងនិយាយលួងលោមកុំអោយភ័យ

«Tae ធ្វើចិត្តអោយធម្មតាទៅ អូនកុំភ័យអីបេះដូងលោតញាប់ខ្លាំងណាស់មើលចុះ»Yoongi ប្រាប់ទៅរាងតូចនឹងក្ដោបដៃតូចស្រឡូនណែន ហើយក៏ញញឹមតិចៗដាក់ គេដឹងថារាងតូចកំពុងភ័យព្រោះទឹកមុខនឹង
ចង្វាក់បេះដូងរបស់រាងតូច

«Tae ភ័យណាស់បង Yoon ចុះបើ Tae ធ្លាក់គិតយ៉ាងម៉េចទៅ»Taehyung ទឹកមុខរបស់រាងតូចចាប់ផ្ដើមស្លេកព្រោះតែគេភ័យ មាត់ពេប
តិចៗចង់យំអ្នកណាមិនភ័យព្រោះខ្លាចលទ្ធផលចេញមកមិនល្អ

«កុំភ័យអី បងនៅទីនេះតើបងចាំស្ដាប់មិនថា Tae ជាប់ឬធ្លាក់ក៏បងមិនទៅណាចោល Tae ដែលបងនៅក្បែរ Tae រហូត»Yoongi នាយកម្លោះញញឹមជាកម្លាំងចិត្តនឹងនិយាយលួងលោមរាងតូចកុំអោយគេពិបាកចិត្តខ្លាំងពេក​

«បាទបង Yoon »Taehyung ញញឹមតិចៗនឹងហក់អោបរាងក្រាស់ដាក់មុខខ្ទប់នឹង​ ក​ របស់រាងក្រាស់នឹងបិតភ្នែកជិត

«បងជឿថា Tae នឹងជាប់»Yoongi ទម្លាក់ដៃលេីចង្កេះតូចនឹងអោបរាងតូចក្នុងដៃដើម្បីអោយគេមានអារម្មណ៍កក់ក្ដៅបន្តិចកុំអោយភ័យពេក

«Tae នឹងប្រញាប់ចេញមកវិញ»Taehyung ប្រលែងរាងវិញនឹងដើរសំដៅទៅកន្លែងមើលឈ្មោះ 

        Taehyung ដើរទៅដល់កន្លែងសិស្សនាំគ្នាមើលឈ្មោះ រាងតូចក្ដាប់ដៃចូលគ្នាដើម្បីកុំអោយភ័យ

«ខ្ញុំសុំមើលដែល»Taehyung វែកគេសុំមើលឈ្មោះរបស់ខ្លួន ម្រាមដៃស្រឡូនដូចមនុស្សស្រីអូសលើឈ្មោះពីក្រោមទៅលើរហូតដល់ឈ្មោះលើគេ «Kim Taehyung អាយ៎បង Yoon ខ្ញុំជាប់ហើយ»រាងតូចស្រែកឡើងទាំងសប្បាយចិត្តនឹងរត់មកអោបរាងក្រាស់ម្ដងទៀតទាំងរំភើប

«បងថាហើយថា Tae ពិតជាធ្វើបាន»Yoongi ញញឹមនឹងអោបកាយតូចពេញដោយក្ដី
ស្រលាញ់

«ខ្ញុំគិតថាខ្លួនឯងមិនអាចបានទេ»Taehyung ប្រលែងរាងក្រាស់វិញនឹងនិយាយឡើងទាំងសប្បាយចិត្ត ពេលនេះពិបាននឹងនិយាយណាស់ព្រោះគេរំភើបពេក

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now