ម៉ាក់កុំវៃបង Yoon អី🥺

2.3K 166 0
                                    

ល្ងាច___

ក្រោយចេញពីសាលា Taehyung បានទារអោយអ្នកបើកឡានជូនគេនឹង Yoongi ទៅទន្លេហាន ព្រោះតែ Taehyung ចង់នាំ Yoongi មកដើរលេងខាងក្រៅខ្លះព្រោះ Yoongi ធ្លាប់និយាយថាមិនដែលចេញមកដើរលេងទេ.....

មកដល់ក៏ចុះពីលើឡានយ៉ាងលឿន

«បង Yoon មកអោយលឿនឡើង»Taehyung ទាញដៃរបស់បងប្រុសអោយរត់ទៅតាមខ្លួន

«Tae ដើរមួយៗកុំរត់អី»Yoongi ហាមព្រោះខ្លាចរាងតូចដួល

«បង Yoon អូនមិនងាយបានទេ បងក៏ដូចគ្នាចឹងមកកុំអោយខាត»Taehyung សើចស្រស់បន្តដឹកដៃរបស់ Yoongi រហូតដល់កន្លែងគេលក់ ស្ករសំឡី«បង Yoon អូនចង់បាន»រាងតូចវើយសម្លឹងមុខរបស់អ្នកជាបង

«បាទ»Yoongi ញញឹមគេលើកពររាងតូចក្នុងដៃហើយដើរសំដៅទៅកន្លែងគេលក់«អ៊ុំយកស្ករសំឡី មួយ»គេនិយាយជាមួយអ្នកលក់ ចំណែកឯ Taehyung វិញញញឹមខ្ចឹប

«បាទនេះ ក្មួយអស់ 20វ៉ុន(ចេះតែដាក់ទេ)»Man ដែលជាអ្នកលក់

«នេះ Tae អ៊ុំនេះលុុយ»Yoongi យកស្ករអោយរាងតូចហើយទើបហុចលុយអោយអ្នកលក់

ពួកគេដើរលេងនៅទីនោះយ៉ាងសប្បាយរីករាយរហូតដល់យប់ទើបនាំគ្នាត្រឡប់ទៅវិញ...

វីឡា Kim ~~~

មកដល់ភ្លាមពួកគេទាំងដើរចូលផ្ទះទាំសើចសប្បាយតែក៏ត្រូវស្ងាត់មាត់ពេលដែលឃើញលោកប៉ានឹងអ្នក ម៉ាក់កំពុងអង្គុយចាំនៅក្នុងបន្ទប់ទទួលភ្ញៀវទាំងទឹកមុខខឹង...

«ប៉ាម៉ាក់»Taegi និយាយទាំងអោនមុខចុះ

«ទើបមកពីណាហាស៎»Mrr Kim រាងតម្លើងសំលេង

«កូនទើបមកពី ទន្លេរហាន»Yoongi

«នេះពួកកូនដើរលេងមានមើលម៉ោងទេហាស៎»Mrs Kim សម្លុតពួកគេ

«ម៉ាក់ចង់បន្ទោស បន្ទោសកូនមកកុំបន្ទោសអូន Tae អី»Yoongi ទាញដៃរាងតូចមកឈរក្រោយខ្នងព្រោះមិនចង់អោយក្មេងតូចត្រូវម៉ាក់ស្ដីអោយ

«ដឹងទេថាថ្ងៃនេះអ្នកទាំងពីរបានធ្វើអី»Mrs Kim និយាយទាំងខឹងគាត់មកផ្ទះវិញស្រាប់តែមិនឃើញពួកកូនទាំងពីរមកដល់ផ្ទះទៀត.....

«អោយកូនសុំទោសម៉ាក់»Yoongi អោនមុខចុះ

«ម៉ាក់កូនសុំទោស»Taehyung និយាយទាំងពេបមាត់រកយំ

🥰ក្មេងតូចកំពូលស្នេហ៍🥰(complete ✔)Where stories live. Discover now