Side Story[1]: Wooyoung's POV

352 27 0
                                    

NOTE: វគ្គនេះនិងនិយាយតែអំពីជីវិតរបស់​Wooyoung​ ពេលនៅក្រៅសាលាតែប៉ុណ្ណោះ


*~~~~~~~*

  "Wooyoung ឯង​ល្មម​ទៅ​​ហើយ​"​ អ្នក​ដេក​នៅ​លេី​គ្រែ​ពេទ្យ​ រអ៊ូ​ដាក់​អ្នក​ដែល​កំពុង​អង្គុយ​ចិត​សំបក​ផ្លែឈើ​ ក្បែរ​គ្រែ​ របស់​ខ្លួន​​។

​  "មិន​ចង់​ទេ​"​ Wooyoung តប​បែប​មិន​យក​ចិត្ត​ទុក​ដាក់​។ តាំងពី​ថ្ងៃ​ដែល​ទៅ​ចុះ​ឈ្មោះ​ចូល​ ក្រុម​បាល់បោះ​ មក​ ជាង​មួយ​អាទិត្យ​ហើយ​ ដែល​ Wooyoung មិន​ព្រម​​ទៅ​សាលា​។

​  "អេ៎! និយាយ​អី​ចឹង​ ឯង​ប្រាប់​ថា​ថ្ងៃ​នេះ​ទៅ​យក​កាលវិភាគ​មិន​ចឹង​? ​"​ Baekgyeul ស្ទុះ​ងើប​ ស្រែក​ដាក់​ មិត្ត​។ ព្រោះ​ Wooyoung បាន​ប្រាប់​ថា​ ថ្ងៃ​ហ្នឹង​ ត្រូវ​ទៅ​យក​ កាលវិភាគ​ ពី​ក្រុម​ តែ​បែរ​ជា​មក​សំងំ​នៅ​ទីនេះ​ទៅ​វិញ​។

​  "រអ៊ូ​ច្រើន​ណាស់​ ចាំ​ល្ងាច​យើង​ទៅ​ហេីយ​"​ Wooyoung ដក​ដង្ហើម​ធំ​ ហើយ​ក៏​ព្រម​​ចាញ់​ អ្នក​ជំងឺ​។

​  ព្រោះ​តែ​ដេីម្បី​លួង​ Baekgyeul អោយ​សប្បាយចិត្ត​ Wooyoung ក៏​ធ្លាប់​បាន​សន្យា​ថា​ ខ្លួន​នឹង​ចូល​រួម​ ក្រុម​បាល់បោះ​ ដែល​ជា​ក្ដី​ស្រមៃ​របស់​ Baekgyeul ផ្ទាល់​។ តែ​ Wooyoung មិន​បាន​ចូលចិត្ត​ បាល់បោះ​ អី​បន្តិច​ទេ​។

​  "អោយ​ដូច​មាត់​ ទៅ​! មិន​ដឹងថា​ឯង​សំណាង​ប៉ុណ្ណា​ទេ​ ដែល​បាន​ នៅ​ក្រុម​ជាមួយ​ សិស្ស​ច្បង​ Hanbin នោះ​"​ អ្នក​ជំងឺ​និយាយ​។

​  "សិស្ស​ច្បង​ Hanbin ​"​ Wooyoung និយាយ​តាម​ អ្នក​ជំងឺ​នៅ​លេី​គ្រែ​ ហេីយ​ ក៏​បាញ់​គ្រាប់​ភ្នែក​ទៅ​លេី​ ព្រោះ​ជ្រេញ​ ដែល​ មិត្ត​ នៅ​តែ​បន្ត​និយាយ​អំពី​ សិស្ស​ច្បង​Hanbin​ ម្នាក់​នោះ​។

  "គាត់​ពូកែ​ណាស់​ បេី​សិន​ជា​យេីង​អាច​លេង​បាល់​បាន​ ប្រាកដ​ជា​ល្អ​" Baekgyeul និយាយ​ក៏​រំភើប​ ។ គេ​ជា​អ្នក​គាំទ្រ​ របស់​ Hanbin តែ​ពីរ​ណា​ពី​ណី​មក​ម្ល៉េះ​​។

​ "បាន​ហើយ​ ញ៉ាំ​ផ្លែឈើ​ទៅ​"

  "អគុណ​ ហេីយ​ឯង​មិន​បាច់​ឧស្សាហ៍​មក​មេីល​យេីង​ទេ​ ចូល​រៀន​មហាវិទ្យាល័យ​បែបនេះ​ដឹង​តែ​មិន​សូវ​មាន​ពេល​ទំនេរ​ទេ​"

Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}Where stories live. Discover now