Ch.24​ ហេតុ​អី​ក៏​ឈឺ​?

308 38 6
                                    

  'ខ្ញុំ​ចំណាំ​អក្សរ​របស់​Jaemin​' ពាក្យ​របស់​ Jeno មួយ​ឃ្លា​នេះ​នៅ​តែ​ ឮ​នៅ​ក្នុង​ខួរក្បាល​របស់​ Jaemin ម្ដង​ហើយ​ម្ដង​ទៀត​ ដូចជា​កាសែត​ដែល​ សារ​ចុះ​សារ​ឡេីង​ គ្មាន​ដែន​កំណត់​។ បូក​ជាមួយ​នឹង​ រូប​ភាព​ដែល​ពួក​គេ​ ថេីប​គ្នា​ ក្នុង​បន្ទប់​របស់​ Jeno ទៀត​...

​  "ចេញ​ពី​នេះ​ ខ្ញុំ​ចង់​ទៅ​កន្លែង​មួយ​ ហើយ​ចាំ​ខ្ញុំ​ជូន​ Jaemin ទៅ​ផ្ទះ​" អ្នក​ដែល​កំពុង​បេីកបរ​ និយាយ​ ប៉ុន្តែ​គ្មាន​ ការ​ឆ្លើយតប​ពី​អ្នក​ម្ខាងទៀត​។

​  "..."

  "Jaemin ? "​ Jeno ហៅ​ឈ្មោះ​អ្នក​ដែល​ អង្គុយ​អណ្ដែត​អណ្ដូង​ក្បែរ​ខ្លួន​។

  "Huh? Hmmm? "​ Jaemin ភ្ញាក់​បន្តិច​ពេល​ត្រូវ​គេ​ហៅ​ឈ្មោះ​។

  "ភ្លឹក​ដល់​ណា​ហ្នឹង​? "​ Jeno សួរ​ និង​សេីច​តិចៗ​ ដោយ​សារ​តែ​ទឹក​មុខ​មីងមាំង​របស់​ Jaemin ។

​  "Oh អត់​អី​ទេ​ ម៉ិញ​ Jeno និយាយ​អី​មែន​? "​ វា​គ្មាន​ថ្ងៃ​ទេ​ ដែល​ Jaemin ព្រម​សារភាព​ ថា​គេ​កំពុង​គិត​អី​នោះ!

​ "ខ្ញុំ​ថា​ ខ្ញុំ​មាន​ការ​ទៅ​កន្លែង​មួយ​សិន​ ចាំ​ខ្ញុំ​ជូន​ Jaemin​ ទៅ​ផ្ទះ​វិញ​"​ Jeno និយាយ​ប្រាប់​ ម្ដង​ទៀត​។

​  "Ohh Okay" Jaemin គ្រាន់​តែ​ងក់ក្បាល​តិចៗ​។ គេ​នៅ​មិន​ទាន់​ហ៊ាន​សម្លឹង​មើល​ទៅ​មុខ​ Jeno ចំៗ​ នៅ​ឡេីយ​។

  "និយាយ​អញ្ចឹង​ Jaemin​ ស្គាល់​ Samuel យ៉ាង​ម៉េច​? "​ Jeno ហាក់​ដូច​ជា​យល់​ថា​ Jaemin នៅ​អៀន​ តែ​ក៏​ព្យាយាម​លេីក​ប្រធានបទ​ផ្សេង​មក​និយាយ​។

​ "Sam ហ៎? និយាយ​ទៅ​ខ្ញុំ​ ស្គាល់​ Sam តាម​ Woongie ​ ព្រោះ​កាល​រៀន​ទី​12​ Sam ទេីប​តែ​ផ្លាស់​ចូល​ រៀន​ថ្នាក់​ជាមួយ​នឹង​ Woongie ហើយ​ពួកគេ​យេីង​ក៏​ស្គាល់​គ្នា​ អញ្ចឹង​ទៅ​"​ វា​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់​ ដែល​ Samuel អាច​ចូល​ក្រុម​ជាមួយ​ពួកគេ​រួច​ ដោយ​ក្នុង​រយៈពេល​ដ៏​ខ្លី​។

​ "ខ្ញុំ​ក៏​ស្គាល់​ Sam តាម​ Eunbin ដែរ​"​ គេ​នៅ​ចាំ​ នៅ​ឡេីយ​ទេ​ នៅ​ថ្ងៃ​ដែល​ Eunbin បោក​គ្រាប់បែក​ ណែនាំ​Samuel អោយ​ Jeno​ ស្គាល់​ថា​ជា​សង្សារ​របស់​នាង​។ ពេល​ដែល​ Jaemin រំលឹក​ពី​ឈ្មោះ​របស់​ មិត្តភ័ក្ដិ​ Jeno ក៏​ស្រាប់​តែ​នឹក​ឃើញ​រឿង​មួយ​។ "ខ្ញុំ​ធ្លាប់​ជួប​តែ​មិត្តភ័ក្ដិ​ពីរ​នាក់​ទៀត​របស់​ Jaemin ហេីយ​ម្នាក់​ទៀត​នៅ​ណា​? "

Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}Where stories live. Discover now