"Jaemin hyung សុំអង្វរ ជួយប្រាប់ San hyung តិចមក ថាខ្ញុំនេះចង់ញ៉ាំ ស៊ុបគ្រឿងសមុទ្រ ស្ទើរស្លាប់ទៅហើយ! ! " សម្លេងរអ៊ូរំខានរបស់ Wooyoung កំពុងតែ សុំអង្វរ Jaemin អោយជួយ ដោយកាយវិការញ៉ិកញ៉ក។
កាលពីព្រឹកមិញ Wooyoung និយាយសុំ San ខ្លួនឯងដែរ តែ San មិនខ្វល់ជាមួយគេសោះ ទេីបគេត្រូវរកជំនួយ។
"ឯងចង់ញ៉ាំស៊ុប មិនតេorder ទៅ ចាំបាច់ អង្វរ San ធ្វើអី" Jaemin មេីលមុខ Wooyoung ទាំងឆ្ងល់។
"មកពីស៊ុបដែល San hyung ធ្វើ ឆ្ងាញ់ជាង ហាងគេលក់ នឹងណា" Wooyoung នឹកឃើញ ដល់ស៊ុបដែល San ធ្វើ ក៏ចង់ស្រក់ទឹកមាត់ ទៅហើយ។
"San ធ្វើម្ហូប? " Jaemin បេីកភ្នែកធំៗភ្ញាក់ផ្អើលពេលលឺសម្ដីរបស់ Wooyoung ។
គេស្គាល់ San 3ឆ្នាំជាងហើយ មិនដែលឃើញម្ដងណា San ធ្វើម្ហូប ឬក៏យកបាយម្ហូបមកទេ។
"Hyung អត់ដឹងទេ? San hyung គាត់ពូកែធ្វើម្ហូបណាស់" Wooyoung ងាកក មេីលមុខ Jaemin ភ្លឹះៗ មិននឹកស្មានថា Jaemin មិនដឹងរឿងនេះ។
San ដែលទេីបតែដេីរចូលមកដល់ទាន់ពេល Wooyoung និយាយ ពីរឿងគេធ្វើម្ហូប។
"អាកូនក្មេង" San ប្រេីស្ដីធ្ងន់ហៅ អាក្មេងមាត់វែង ដែលធ្វើអោយ Jaemin និង Wooyoung ងាកទៅមេីលព្រមគ្នា។
"hyung ! ! ! San មានរឿងលាក់យេីង គេចេះធ្វើម្ហូប តែអត់ដែលធ្វើអោយយើងញ៉ាំទេ" Jaemin ឃើញ San មក ក៏រត់ទៅទូពិតប្រាប់ ពួកគេ hyung ដែលកំពុងឈរនិយាយគ្នានៅជ្រុងមួយទៀត។
"ពិតមែន? yah! San ឯងចំណេញមករហូត! " Mark ឮហើយក៏ ស្រែកសម្លុត San ព្រោះខឹងដែល San លាក់អ្នកគ្រប់គ្នាមករហូត។
"ឯងតែងយករបស់ពួកយេីងញ៉ាំ ហើយមិនដែលយកស្អីអោយញ៉ាំវិញសោះ" Hendery ក៏មកម្នាក់ទៀត។
តាំងពីដេីមមកគ្មានអ្នកណាដឹងឡេីយថា San ចេះធ្វើម្ហូប ទេីបគេមិនដែលធ្វើអីអោយ អ្នកគ្រប់គ្នាញ៉ាំ។
YOU ARE READING
Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}
FanfictionJaemin បានចូលក្នុងក្រុម បាល់បោះ ធ្វើជាជំនួយការអ្នកចាត់ការ ព្រោះតែរងចាំមនុស្សម្នាក់ ដែលសឹងតែ គ្មានសង្ឃឹមថានឹងបានជួបម្ដងទៀត។ ប៉ុន្តែ 3 ឆ្នាំក្រោយមក Jaemin ក៏បានជួបគេ ម្ដងទៀត ប៉ុន្តែវាបែរជានាំ ភាពអស់សង្ឃឹម...