~4ឆ្នាំមុន~
"មានរឿងអីមែនទេកូន?ហេតុអីញញឹមស្រស់យ៉ាងនេះ? " ស្ត្រីវ័យកណ្ដាលម្នាក់ សួរទៅកូនប្រុស ដែលគិតតែពីញញឹម ទាំងដែលកំពុងញ៉ាំអាហារពេលព្រឹក។
"បាទម៉ាក់ អត់មានអីទេ គ្រាន់តែយប់មិញកូនយល់សប្តិល្អ" Jeno តបទាំងអារម្មណ៍ល្អ។ ដោយសារតែយប់មិញ គេយល់សប្តិឃើញ ថា ខ្លួនឯងបានទៅកន្លែងដ៏ស្រស់ស្អាតមួយជាមួយ មនុស្សម្នាក់ តែគេមិនបានឃេីញមុខទេ គ្រាន់តែថា ពន្លឺពណ៌សដែលមានជុំវិញខ្លួន មនុស្សម្នាក់នោះ ធ្វើអោយគេមានអារម្មណ៍ថា ម្នាក់នោះគឺជា ទេវតា ដែលមកបង្ហាញផ្លូវដល់គេ។
"ចឹងប្រញាប់ញ៉ាំអាហារពេលព្រឹកទៅ នឹងអាលទៅរៀន" គាត់ក្រវីក្បាល ពេលឃើញថា កូនប្រុសរបស់ខ្លួន រំភើបជាមួយ សុបិន្តដល់ថ្នាក់នេះ។
"បាទម៉ាក់" Jeno តបទាំងញញឹមស្រស់។
បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចគេក៏ ទៅសាលា ជាមួយកង់ របស់គេ។ Jeno ចូលចិត្ត ជិះកង់ ជាងជិះឡាន ឬឡានក្រុង ព្រោះគេថាជិះកង់វាមានសេរីភាពជាង។
ពេលទៅដល់សាលាគេដាក់កង់ នៅកន្លែងដាក់កង់របស់សាលា ហើយក៏ដេីរសំដៅទៅរក Locker របស់គេ។
វាជាកន្លែងដំបូងដែល Jeno ទៅអោយតែមកដល់សាលា។ ព្រោះគេត្រូវយកខោអាវកីឡា ទៅទុក មុននឹងទៅរៀន។
"ហឹម? ? " Jeno គ្រហឹមនៅដេីមក ព្រោះតែមានអ្វីម៉្យាងនៅជាប់ទ្វារLocker របស់គេ។ នោះគឺសំបុត្រពណ៌ខៀវមួយ។
គ្មានអ្វីចម្លែកទេដែលតែងតែមានសិស្សស្រីៗ យកសំបុត្រមកបិតឬសៀតដាក់ Locker របស់គេនោះ។ ប៉ុន្តែដែលគេឆ្ងល់គឺ តាមធម្មតាវាគ្មានសំបុត្រនៅពេលព្រឹកបែបនេះទេ ភាគច្រើនគឺពេលបាយថ្ងៃត្រង់ ឬពេលល្ងាច ហេីយនៅពេលចេញពីរៀន គេក៏តែងតែប្រមូលសំបុត្រទាំងនោះដាក់ចូលកាតាប ហេីយយកទៅផ្ទះ។
YOU ARE READING
Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}
FanfictionJaemin បានចូលក្នុងក្រុម បាល់បោះ ធ្វើជាជំនួយការអ្នកចាត់ការ ព្រោះតែរងចាំមនុស្សម្នាក់ ដែលសឹងតែ គ្មានសង្ឃឹមថានឹងបានជួបម្ដងទៀត។ ប៉ុន្តែ 3 ឆ្នាំក្រោយមក Jaemin ក៏បានជួបគេ ម្ដងទៀត ប៉ុន្តែវាបែរជានាំ ភាពអស់សង្ឃឹម...