Wooyoung អង្គុយម្នាក់ឯងនៅក្នុងថ្នាក់រៀន រសាប់រសល់ជាមួយនឹងអារម្មណ៍ខ្លួនឯង។ គេមិនយល់ថាហេតុអី ខ្លួនឯងអត់ចិត្តនឹង San ខ្លាំងដល់ថ្នាក់នេះ។
"វាជារឿងធម្មតាទេ ដែល San hyung ចង់ទៅរៀននៅក្រៅប្រទេសនោះ" Wooyoung ព្យាយាមលេីកយកហេតុផលប្រាប់ខ្លួនឯង។
ប៉ុន្តែគេនៅតែមិនអាច ដកគំនិតដែលថា Jaemin គឺជាហេតុផលដែល San សម្រេចចិត្តទៅ ភ្លាមៗ បែបនេះ។
"ហើយវាមានរឿង ស្អីអោយប្រាកដ? " ពេលនេះគេ ស្មុគស្មាញខ្លាំងណាស់ ទាំងដែលខ្លួនឯងក៏មិនដឹងដែរថា ហេតុអ្វីខ្លួនគេមានអារម្មណ៍បែបនេះ។
Wooyoung គិតថា បើសិនជាគេ នៅតែបន្តបែបនេះទៀត គេប្រាកដជាឆ្គួត ដោយសារតែខ្លួនឯងហេីយ។ ទេីបគេសម្រេចចិត្តងេីបចេញពីតុ ហើយទៅក្រៅរកអីញ៉ាំ។
ប៉ុន្តែដេីរចេញទៅមិនបានប៉ុន្មានផង ទូរសព្ទដៃរបស់គេ ក៏រោទ៍ឡេីង។ ហេីយអ្នកដែលកំពុងហៅចូលមកនោះគឺ
"បាទ ម៉ាក់? " Wooyoung និយាយដាក់អ្នកក្នុងទូរសព្ទ។
[កូនប្រុសម៉ាក់ យ៉ាងម៉េចហើយ? ] អ្នកជាម្ដាយ សួរនាំកូនប្រុសទាំងបារម្ភ។ តាំងពីថ្ងៃដែល Baekgyeul ទៅ Wooyoung ក៏មិនបានបង្ហាញមុខអោយឃើញសោះ ទេីបអត់បារម្ភមិនបាន។
"កូន មិនអីទេម៉ាក់ កុំបារម្ភអី" Wooyoung ព្យាយាមធ្វើសម្លេងអោយធម្មតាបំផុតតាំងដែលគេអាចធ្វើបាន។
[ពិធីបុណ្យរបស់ Sunwoo* គឺនៅថ្ងៃស្អែកនេះ ម៉ាក់របស់គេ ទេីបតែ មកប្រាប់ម៉ាក់ មុននេះ]
*ឈ្មោះពិតរបស់ Baekgyeul "ស្អែកនេះ...បាទ ចាំកូនទៅ ផ្ទះនៅថ្ងៃស្អែក" Wooyoung
[អោយម៉ាក់ទៅយកអត់? ] ម៉ាក់របស់ Wooyoung នៅតែបារម្ភ។
YOU ARE READING
Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}
FanfictionJaemin បានចូលក្នុងក្រុម បាល់បោះ ធ្វើជាជំនួយការអ្នកចាត់ការ ព្រោះតែរងចាំមនុស្សម្នាក់ ដែលសឹងតែ គ្មានសង្ឃឹមថានឹងបានជួបម្ដងទៀត។ ប៉ុន្តែ 3 ឆ្នាំក្រោយមក Jaemin ក៏បានជួបគេ ម្ដងទៀត ប៉ុន្តែវាបែរជានាំ ភាពអស់សង្ឃឹម...