Ch.8​ ក្មេង​របស់​ San

414 32 0
                                    

  តុ​តុៗៗ! ! !  (សម្លេង​គោះទ្វារ​)

​  "ម៉ាក់​~~~ឈប់​គោះ​ទៅ​ កូន​អត់​ងេីប​ទេ​! ! ! "​ សម្លេង​រង៉ូៗ​ចេញ​ពី​ភួយ​របស់​អ្នក​នៅ​ក្នុង​បន្ទប់​ ធ្វើ​អោយ​អ្នក​នៅ​ខាងក្រៅ​ស្ដាប់​សឹង​តែ​មិន​បាន​។

​  "Jung Wooyoung ! ឆាប់​ងេីប​មក​ភ្លាម​! ! ! "​ San នៅ​បន្ត​គោះទ្វារ​ខ្លាំងៗ​ ចង់​ធ្វើ​អោយ​អ្នក​នៅ​ក្នុង​បន្ទប់​ងេីប​។ គេ​ខំ ងេីប​​តាំង​ពី​ព្រឹក​ព្រោះ​ចង់​នាំ​ ក្មេង​របស់​គេ​ ទៅ​ហាត់​ជាមួយ​សមាជិក​ដទៃ​ទៀត​។ ប៉ុន្តែ​មេីល​ចុះ​ នេះ​ម៉ោង​ 10​ កន្លះ​ទៅ​ហើយ​ អា​ក្មេង​ជ្រូក​ម្នាក់នោះ​នៅ​មិន​ទាន់​ចេញ​ពី​គ្រែ​ទៀត​!

​  "អា៎....ម៉ាក់​ឥឡូវ​ចេះ​ប្រែ​សម្លេង​ទៀត​...."​ Wooyoung នៅ​តែ​ឆ្លើយ​តប​ទាំង​ភ្នែក​នៅ​បិទ​ដដែល​។

​  "Jung Wooyoung បេី​ឯង​មិន​ព្រម​ចេញ​មក​ទេ​ ខ្ញុំ​នឹង​ដក​ឈ្មោះ​ឯង​ចេញ​ពី​បញ្ជី​ហេីយ​! "​ San គំរាម​ Wooyoung

​  "អ្នក​ណា​បង្រៀន​ម៉ាក់​អោយ​ធ្វើ​សម្លេង​តាម​ អា​ប៉ិ​បិសាច​ភ្នំ​ ហ៎? ? ? "​ Wooyoung នៅ​តែ​គិត​ថា​ ម៉ាក់​របស់​គេ​កំពុង​លេង​សេីច​ជាមួយ​គេ។

​  "ឯង​ចេញ​ឬ​មិន​ចេញ​? "​ San

"ថ្ងៃ​សៅរ៍​កូន​អត់​ទៅ​រៀន​ទេ​ ល្ងាច​បាន​កូន​ទៅ​ពេទ្យ​​" Wooyoung

​  "ល្អ​! បេី​ឯង​នៅ​ដឹង​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​សៅរ៍​ ឯង​គួរ​តែ​ដឹង​ថា​ឯង​កំពុង​នៅ​ផ្ទះ​អ្នក​ណា! "​ San

​  "ហឹម? ? មិន​មែន​ផ្ទះ​យើង​ទេ​ហ៎? ? ? " Wooyoung ងេីប​មុខ​ ចេញ​ពី​ភួយ​ តែ​ភ្នែក​នៅ​តែ​មិន​ព្រម​បេីក​ដដែល​។

​  "បើ​ឯង​នៅ​តែ​លេង​សេីច​ទៀត​ យើង​យក​សោរ​មក​ចាក់​ហេីយ​! "​ San មិន​ត្រឹមតែ​និយាយ​ទេ​ គេ​ក៏​ដេីរ​ទៅ​បន្ទប់​ទទួល​ភ្ញៀវ​ទៅ​យក​សោរ​បំរុង​មក​ចាក់​ចូល​បន្ទប់​ របស់​ភ្ញៀវ​។

​  "..."​

​ "ហឺស"​ San សេីច​ទាំង​ហួស​ចិត្ត​ មិន​នឹក​ស្មាន​ថា​ មនុស្ស​ដែល​និយាយ​ឆ្លើយឆ្លង​ជាមួយ​គេ​មុន​នេះ​ នៅ​មិន​ទាន់​បេីក​ភ្នែក​នៅ​ឡេីយ​ទេ​ ទាំង​ដែរ​មុខ​នេះ​ ស្រែក​តប​ឡេីយ​ច្បាស់​ៗ។

Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}Where stories live. Discover now