"ហាស់! ! ! ! " សមាជិកក្រុម បាល់បោះ ទាំងអស់ ដែលមានវត្តមាន នាំគ្នាស្រែក ព្រមគ្នា បន្ទប់ពីឮ អ្វីដែល San ទេីបតែប្រកាសមុននេះ។
ហើយប្រាកដណាស់ថា អ្នកទាំងបី ដែលដឹងរឿង នាំគ្នានៅស្ងៀម។
"San! Jaemin ! ពួកឯងកំពុងលេងសេីច? នែក៎ៗ នេះមិនមែន ថ្ងៃទី1ខែមេសា ទេ" Hendery នៅមិនចង់ជឿនូវអ្វីដែលបានឮ។
"ខ្ញុំដែលនិយាយលេងពីពេលណា? " San ប្រេីក្រសែភ្នែកដ៏រាបស្មើរបស់គេ មេីលទៅ Hendery ។
"ឈប់សិន! កុំប្រាប់ណាថា ពួកឯងរៀបចំឆាក" Yeri សឹងតែចាប់ចុង ចាប់ដេីម មិនបាន។
"Noona អាចនិយាយអញ្ចឹង" San
"Jaemin! " Yeri ងាកទៅរក Jaemin វិញ ដែលឈរក្បែរ Jeno មិនកម្រេីក។
"បាទ..." Jaemin ក៏ធ្វើអ្វីមិនសម។
"វាពិតដូច San និយាយមែនអត់? " Yeri
"គឺ..." Jaemin មិនដឹងថាត្រូវឆ្លើយយ៉ាងម៉េច ក៏ព្រោះតែ រឿងកេីតឡេីងលឿនពេក សូម្បីតែខ្លួនគេ ក៏ស្រពិចស្រពិលដែរ។
"Jaemin អត់ដឹងរឿងទេ គឺខ្ញុំនិង Juyeon អ្នករៀបចំ" San និយាយការពារ Jaemin ។
"! ! ! " Boom! ក្រសែភ្នែកទាំងអស់ក៏បាញ់ទៅ Juyeon ។
"Juyeon? " Mark
"ខ្ញុំ...អាSan!" Juyeon មិនស្មានថា San ក្បត់គេ បែបនេះសោះ។ ពួកគេបាននិយាយគ្នាហើយ ថាមិនឱ្យអ្នកណាដឹង ជាពិសេស Jaemin ។
"ឯងនេះទៅជប៉ុនយូរហើយអត់ចោលចរិតសោះ! " Hendery ស្ទុះទៅខោកក្បាល Juyeon មួយទំហឹង។
(មានទាក់ទងអីនឹង Juyeon ? ) Jaemin សួរខ្លួនឯងក្នុងចិត្ត។
"Wooyoung ឯងដឹងថា San hyung ជាអ្នកទៅតាំងពីដំបូង?" Eric កេះសួរទៅ Wooyoung ខ្សឹបៗ។
"ខ្ញុំក៏ទើបតែដឹងដែរ" Wooyoung តបខ្សៀវៗ។
"បានហើយ Eric ! Wooyoung ឯង Ok អត់? " Dino សង្គេតឃើញ Wooyoung មានទឹកមុខមិនស្រួលទេីបប្រញាប់បញ្ឈប់ Eric ។
YOU ARE READING
Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}
FanfictionJaemin បានចូលក្នុងក្រុម បាល់បោះ ធ្វើជាជំនួយការអ្នកចាត់ការ ព្រោះតែរងចាំមនុស្សម្នាក់ ដែលសឹងតែ គ្មានសង្ឃឹមថានឹងបានជួបម្ដងទៀត។ ប៉ុន្តែ 3 ឆ្នាំក្រោយមក Jaemin ក៏បានជួបគេ ម្ដងទៀត ប៉ុន្តែវាបែរជានាំ ភាពអស់សង្ឃឹម...