Ch.3 ម្ចាស់​សំបុត្រ​

492 43 2
                                    

"Jaemin ah~~~" សំលេង​ស្រួយ​ស្រេះ​របស់​ អ្នកស្រី​ធំ​ ក្នុង​ក្រុម​បាល់បោះ​ ដែល​កំពុង​ហៅ​ ឈ្មោះ​ប្អូន​ប្រុស​សំណព្វ​ចិត្ត​របស់​នាង​​។

​ "បាទ​ Noona " តប​ទៅ​ Yeri វិញ​ទាំង​សម្លេង​ផ្អែម​។

​  ពេល​នេះ​ Jaemin និង​ Yeri កំពុង​នៅ​ក្នុង​ សាល​បាល់បោះ​ របស់​សាលា​។ វា​ដល់​ម៉ោង​ 6​ល្ងាច​ទៅ​ហើយ​ ទេីប​សមាជិក​សឹង​តែ​ទាំង​អស់​ បាន​ចេញ​ទៅ​ផ្ទះ​បណ្ដេីរ​ៗហេីយ​។

"ថ្ងៃ​នេះ​ Noona បាន​ណាត់​អោយ​ សិស្ស​ប្អូន​ៗ​ មក​យក​កាលវិភាគ​ តែ​នៅ​ខ្វះ​ពីរ​នាក់​អត់​ទាន់​មក​យកទេ​​"​ Yeri និយាយ​ទាំង​សម្លេង​ងង៉ក់​។ ព្រោះ​នៅ​ថ្ងៃ​ចុះ​ឈ្មោះ​ នាង​បាន​ បញ្ជាក់​ប្រាប់​គ្រប់​គ្នា​ហើយ​ថា​ ត្រូវ​មក​យក​ កាលវិភាគ​ នៅ​ម៉ោង​ 8​ ព្រឹក​ តែ​នេះ​ម៉ោង​ 6ល្ងាច​ ទៅ​ហើយ​។

​ "ហេតុ​អី​ពួក​គេ​ហ៊ាន​ទុក​អោយ​ Yeri Noona របស់​ពួក​យើង​ ចាំ​បែប​នេះ​? "​ Mark មិន​ដឹង​ដេីរ​ចេញ​មក​ពី​ណា​ និយាយ​ទៅ​ Yeri​ របៀប​លេង​សើច​ ដូច​គេ​ធ្លាប់​ធ្វើ​រាល់​ដង​។

"មិន​អី​ទេ​ Mark ព្រោះ​ពួកគេ​សុទ្ធ​តែ​ជា​ប្រុស​ស្អាត​ ខ្ញុំ​អាច​លេីក​លែង​អោយ​បាន​"​ Yeri ងាក​ទៅ​និយាយ​ ជាមួយ​ Mark ទាំង​សេីច​ខខឹក​។

​ "ហេីយ​ចុះ​ លោក​ប្រធាន​ក្រុម​សង្ហារ​របស់​ ពួក​យើង​ មាន​ករណី​លេីក​លែង​ទេ​? "​ សម្លេង​រប៉ិលរប៉ូច​ របស់ Hendery បន្លឺ​ចេញ​ពី​ក្រោយ​ខ្នង​របស់​ Yeri ។

​  Hendery គឺជា​ អនុប្រធាន​​ក្រុម​បាល់បោះ​ ហើយ​ក៏​ជា​មិត្តភ័ក្ដិ​របស់​ Hanbin ផង​ដែរ​។

​  Yeri រឹង​ខ្លួន​ នាង​ដឹង​ច្បាស់​ថា​ បេី​សិន​ជា​មាន​ Hendery នៅ​ទី​ណា​ ទី​នោះ​ នឹង​មាន​ Hanbin ដែរ​។ ហេីយ​ប្រាកដ​ណាស់​ថា​ បេី​ Hendery លឺ​អី​ Hanbin ក៏​លឺ​ដូច​គ្នា​។

​ "Bin ah~~" Yeri បែរ​មុខ​ទៅ​ក្រោយ​យឺត​ៗ​ នឹង​ហៅ​ឈ្មោះ​របស់​ Hanbin យ៉ាង​គួរ​ឲ្យ​ស្រឡាញ់​។

  "បង​មក​យក​ទៅ​ញ៉ាំ​អី​"​ Hanbin ដេីរ​ទៅ​ញី​សក់​ សង្សារ​ និង​និយាយ​ដោយ​សំឡេង​ធម្មតា​។

​  ទង្វើ​របស់​ Hanbin ធ្វើ​អោយ​ Jaemin​ Mark និង​ Hendery អោន​មុខ​ហេីយ​ក្រវី​ក្បាល​។ នេះ​ហេីយ​ជា​ហេតុផល​ដែល​ Yeri តែងតែ​បាន​ចិត្ត​។

Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}Where stories live. Discover now