Ch 1.First Crush

1.5K 59 1
                                    

  "សួស្ដី​ សិស្សានុសិស្ស​ទាំង​អស់​គ្នា​ ស្វាគមន៍​ការ​បើក​បវេសនកាល​​របស់​ Blessing university..."

​  ថ្ងៃ​នេះ​ជា​ថ្ងៃ​បេីក​បវេសនកាល​ ឆ្នាំ​ថ្មី​របស់​ Blessing university​ សិស្សានុសិស្ស​​នាំ​គ្នា​មក​ចុះ​ឈ្មោះ​ និង​ប្រមូល​ផ្ដុំ​គ្នា​ ដើម្បី​បង្កើត​ជា​ ជុំរុំ​ តាម​ចំណង់ចំណូលចិត្ត​របស់​រាង​ខ្លួន​។

​  ក្រលេក​មេីល​ មនុស្ស​ម្នាក់​ដែល​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ពី​មនុស្ស​ជុំវិញ​ខ្លួន​ មិន​ថា​ស្រី​ មិន​ថា​ប្រុស​ សុទ្ធតែ​ក្រលេក​តាម​មេីល​ ព្រោះតែ​ រូប​រាង​សង្ហា​ និង​ មុខ​មាត់​ដ៏​សង្ហារ​ទាក់ទាញ​របស់​គេ​។

​ "សុំ​ទោស​ បាទ​ នេះ​ជា​ជុំរុំ​ បាល់បោះ​ មែន​ទេ​? "​ Jeno​ ម្ចាស់​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​ សួរ​ សិស្ស​ច្បង​ស្រី​ដែល​ កំពុង​តែ​អង្គុយ​ មាន​តុ​នៅ​ពី​មុន​ ចាំ​ទទួល​សិស្ស​ប្អូន​ជំនោរ​ថ្មីមក​ចុះ​ឈ្មោះ​។

​ "ចា៎..."​ Yeri ជា​អ្នក​ចាត់ការ​ក្នុង​ជុំរុំ​បាល់បោះ​ តប​ទៅ​សិស្ស​ប្អូន​វិញ​។ ​ប៉ុន្តែ​មិន​ទាន់​បាន​និយាយ​អ្វី​ផង​ក៏​ត្រូវ​ គាំង​ដោយ​សារ​តែ​ ភាព​ទាក់ទាញ​របស់​ សិស្ស​ប្អូន​ សក់​ពណ៌​ត្នោត​​ នៅ​ចំពោះ​មុខ​។

​ "សិស្ស​ច្បង​...."​ Jeno ហៅ​ព្រោះ​​តែ​ឃើញ​ សិស្ស​ច្បង​ស្រី​នៅ​ចំពោះ​មុខ​ ឈប់​និយាយ​ហេីយ​ ​សម្លឹង​មេីល​គេ​ មិន​ដាក់​ភ្នែក​។

​ "អ៎! ចា៎​ ទី​នេះ​ជា​ ជុំរុំ​បាល់បោះ​ តេី​ប្អូន​..."​ បន្ទាប់​ពី​លឺ​សម្លេង​ Jeno ហៅ​បែប​នេះ​ Yeri ក៏​ដឹង​ខ្លួន​មក​វិញ​ ហេីយ​ក៏​និយាយ​ឡេីង​ញាប់​ស្អេក​។

​ "ខ្ញុំ​ចង់​ចុះ​ឈ្មោះ​ចូល​ក្រុម​ "​ Jeno ញញឹម​ ដាក់​ Yeri ។

​ (គួរឲ្យ​ស្រឡាញ់​ដល់​ហេីយ​ >.<) Yeri គិត​ក្នុង​ចិត្ត​ នាង​សឹង​តែ​រលាយ​ដោយសារ​ស្នាម​ញញឹម​របស់​ Jeno ទៅ​ហេីយ​ ។

​ "អឹមម​ បង​សុំ​កាត​សិស្ស​បន្តិច​ណា៎​"​ ប៉ុន្តែ​យ៉ាង​ណា​នាង​ក៏​ មិន​ភ្លេច​ពី​តួនាទី​របស់​នាង​ដែរ​។

​ "បាទ​នេះ​..."​ Jeno ហុច​កាត​អោយ​ Yeri យ៉ាង​សុភាព​។

​ "អគុណ​"​ Yeri ញញឹម​ដាក់​ Jeno

Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}Where stories live. Discover now