Ch.28​ Time to love [END]

501 46 13
                                    

  បន្ទាប់​ពី​ San បាន​ទៅ​ អូស្ត្រាលី​ អ្វី​ៗ​គ្រប់​យ៉ាង​ ក៏​ត្រឡប់​ទៅ​ដូច​ពី​មុន​វិញ​។ Jaemin នៅ​តែ​បន្ត​ធ្វើ​ជា​ ជំនួយការ​របស់​ Yeri ចំណែក​ឯ​ Juyeon វិញ​ ក៏​កំពុង​តែ​រៀន​ការ​ងារ​ ជាមួយ​ Yeri ដូចគ្នា​។ ក្រុម​ទាំង​មូល​ មាន​ការ​ វឹកហាត់​ ជា​ធម្មតា​ Wooyoung ក៏​បន្ត​នៅ​ក្នុង​ក្រុម​ ហាត់​ជាមួយ​សមាជិក​ផ្សេង​ទៀត​។

​ ប៉ុន្តែ​នៅ​មាន​រឿង​មួយ​ដែល​ មិន​ទាន់​ដូច​ដេីម​...

"New ដូចជា​បាត់​យូរ​ដល់​ហើយ​ លេីក​នេះ​..."​ Hwanwoong និយាយ​ហើយ​ក៏​ដក​ដង្ហើម​ធំ​ ព្រោះ​តែ​ខ្វល់ខ្វាយ​ ដែល​មិត្ត​ បាត់​ទៅ​យូរ​ជាង​ពេល​ធម្មតា​។ "Jaemin..."​ Hwanwoong ហើយ​ឈ្មោះ​អ្នក​ដែល​អង្គុយ​ទល់​មុខ​គេ​។

"ហឹម? "​ Jaemin តប​ មុន​នឹង​ដាក់​ ផ្លែ​ប៉ោម​ចូល​ក្នុង​មាត់​មួយ​ជំនិត​ទៀត។

​ ដោយសារតែ​សាលា​បិទ​វគ្គ​ ទេីប​ពួក​គេ​ទាំង​បី​ មាន​ពេល​ទំនេរ​ អង្គុយ​ញ៉ាំ​ផ្លែ​ឈើ​ ដែល​ ប៉ាម៉ាក់​របស់​ Hwanwoong ទេីប​តែ​ផ្ញេីរ​មក​អោយ​ថ្មីៗ​។

​ "ឯង​គិត​ថា​...New ជួប​..."​ Hwanwoong មិន​ទាន់​និយាយ​ចប់​ផង​ ក៏​ត្រូវ​អ្នក​អង្គុយ​ក្បាល​តុ​ និយាយ​កាត់​។

​ "អា​ប្រុស​ ចង្រៃ​ម្នាក់​នោះ​ ជា​មិន​ខាន​ទេ​"​ Woong ទម្លាក់​សម​ នៅ​លេី​តុ​ខ្លាំងៗ​។ អោយ​តែ​និយាយ​ដល់​ 'ប្រុស​ម្នាក់​នោះ' ពេល​ណា​ Woong តែងតែ​មាន​ប្រតិកម្ម​ខ្លាំង​ជាង​គេ​។

​  Woong បាន​ស្មាន​តាំងពី​ដំបូង​ ពេល​ដែរ​ New សម្រេចចិត្ត​ទៅ​ដេីរ​លេង​ម្នាក់​ឯង​ ដោយ​គ្មាន​និយាយ​អី​មួយ​ម៉ាត់​ ព្រោះ​តែ​ New បាន​ជួប​ ប្រុស​ម្នាក់​នោះ​!

​ "យេីង​ក៏​គិត​អញ្ចឹង​ដែរ​ តែ​យើង​ធ្វើ​អី​បាន​?"​ Jaemin និយាយ​ហើយ​ក៏​ដក់​ដង្ហើម​ធំ​ដូច​គ្នា​។ សូម្បីតែ​ឈ្មោះ​ក៏​អាច​ ធ្វើ​អោយ​ New ខឹង​ទាល់តែ​ឡេីង​សរសៃ​ក​ ហើយ​កុំ​សូម្បីតែ​គិតថា​ចង់​ហៅ​ប្រុស​ម្នាក់​នោះ​ថា​ជា​ 'ប៉ា​របស់​New ' អោយ​សោះ​ ព្រោះ​ពេល​ដែល​ New ខឹង​មែនទែន​ គឺ​គួរ​អោយ​ខ្លាច​។

​ ពួកគេ​ទាំង​បី​ សុទ្ធ​តែ​ដឹង​ច្បាស់​ថា​ New ខំប្រឹង​ធ្វើ​អោយ​ខ្លួន​ឯង​រឹងមាំ​ ព្រោះ​មិន​ចង់​អោយ​អ្នក​ផ្សេង​បារម្ភ​។

Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}Where stories live. Discover now