"hyung ..." សម្លេងខ្សោយៗ មកពីទ្វារផ្ទះ ធ្វើអោយ ម្ចាស់ផ្ទះដែលទេីបតែ បិទភ្នែកមុននេះ ត្រូវងេីបមកមេីលមុខ ម្ចាស់សម្លេង។
ប៉ុន្តែសភាពរបស់ Wooyoung ធ្វើអោយ San ស្រឡាំងកាំង។
"Wooyoung ឯងកេីតអី?" San ស្ទុះងើបដេីរទៅរក Wooyoung ដែលកំពុងតែឈរយំនៅ មុខទ្វាផ្ទះ មិនព្រមកម្រេីក។
"..." Wooyoung មិនតប គេអោប San យ៉ាងណែន ហើយចាប់ផ្ដើមយំកាន់តែខ្លាំង។
"Woo..."
"Hyung...គេទៅហេីយ...Gyeul...Baekgyeul គេទៅហេីយ" Wooyoung និយាយផង អណ្ដឺតអណ្ដកផង ហេីយក៏យំកាន់តែខ្លាំងថែមទៀត។
មិនបាច់សួរក៏ San អាចដឹងហេីយថា មានរឿងអីកេីតឡេីងចំពោះ Wooyoung ខ្លះ បានដល់ថ្នាក់រត់ទៅបាត់មិនប្រាប់អ្នកណា សូម្បីតែកាតាបក៏ទុកចោល។ San មិនដែលធ្លាប់ជួប មិត្តភ័ក្ដិរបស់Wooyoung ឈ្មោះ Baekgyeul នោះទេ តែក៏អាចដឹងថា មិត្តម្នាក់នោះសំខាន់ចំពោះ Wooyoung ប៉ុណ្ណា តាមរយៈអ្វីដែល Wooyoung តែងតែនិយាយ អំពីមិត្តម្នាក់នោះពីមុន។
San ធ្វើអីលែងត្រូវ នេះជាលេីកទីមួយហើយដែលគេឃេីញ Wooyoung យំដោយភាពឈឺចាប់បែបនេះ។ គេទម្លាប់នឹងឃើញ ទឹកមុុខរីករាយរបស់ Wooyoung តែដល់ពេលឃើញក្នុងសភាពបែបនេះ គេទៅជាមិនដឹងថាធ្វើយ៉ាងណា។
អ្នកមានអាយុបង បានត្រឹមតែ អង្អែលខ្នង អ្នកដែលកំពុងយំនៅក្នុងដៃ ថ្នមៗ ដូចជាកំពុងលួងលោមក្មេងតូចអោយស្ងាបអារម្មណ៍។
"Hyung...ខ្ញុំគួរធ្វើយ៉ាងម៉េចទៅ...ខ្ញុំលែងមាន Gyeul ទៀតហេីយ..." ត្រឹមតែរំលឹកដល់ឈ្មោះរបស់ មិត្តសម្លាញ់ ក៏ធ្វើអោយ Wooyoung អួលដើមក។
"មិនអីទេ ឯងនៅមានខ្ញុំ" San នៅបន្តអង្អែលក្បាល និងខ្នង Wooyoung។ "ពិតមែន? ? hyung មិនទៅណាចោលខ្ញុំទេមែនទេ? " Wooyoung ងេីបមុខមេីល San ជាមួយនឹងកែវភ្នែក ដ៏គួរឲ្យស្រឡាញ់ដូចកូនឆ្កែតូច។
YOU ARE READING
Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}
FanfictionJaemin បានចូលក្នុងក្រុម បាល់បោះ ធ្វើជាជំនួយការអ្នកចាត់ការ ព្រោះតែរងចាំមនុស្សម្នាក់ ដែលសឹងតែ គ្មានសង្ឃឹមថានឹងបានជួបម្ដងទៀត។ ប៉ុន្តែ 3 ឆ្នាំក្រោយមក Jaemin ក៏បានជួបគេ ម្ដងទៀត ប៉ុន្តែវាបែរជានាំ ភាពអស់សង្ឃឹម...