"ហ៊េីយ! ! ! ! ! " សម្លេងដកដង្ហើមធំខ្លាំងៗ របស់ អ្នកដែលទេីបត្រឡប់មកដល់ផ្ទះវិញ បានទាក់ទាញចំណាប់អារម្មណ៍ពី New ដែលកំពុងអង្គុយញុំាផ្លែឈើ មេីលទូរទស្សន៍នៅសាឡុង។
"កេីតថី? " New សួរទៅ Jaemin ដែលមានទឹកមុុខមិនស្រស់បស់សោះ។
"យើងគួរធ្វើយ៉ាងម៉េចទៅ? ? ប៉ុន្មានថ្ងៃនេះ Jeno តាមយេីងស្អិតរហូត យេីងឡេីងលែងហ៊ានទៅតារាងបាល់បោះហើយ" Jaemin សឹងតែឆ្គួតទៅហើយ ដោយសារតែ Jeno។ ចាប់តាំងពីថ្ងៃដែលគេត្រឡប់ទៅវិញមក Jeno មិនព្រមអោយគេបានដកដង្ហើមស្រួលម្ដងឡេីយ។ ចំណែក San វិញក៏មិនដឹងទៅណា អោយតែពេលគេចង់រក មិនដែលឃើញ Sanទេ តែងតែទៅបាត់ជាមួយ Wooyoung រហូត។
"ចឹងល្អហើយ ឈប់តែម្ដងទៅ" Woong ដែលនៅអង្គុយចុចMacbook ជិត New ក៏លូកមាត់ចូលមក ធ្វើអោយពួកគេទាំងពីរងាកមុខទៅមេីល Woong ព្រោងគ្នា។
"Jaemin និយាយជាមួយយើង ឯងចេះលូកមាត់ស្អី! " New ស្ដីអោយ Woong ។ គេបារម្ភតែ Jaemin គិតច្រើន ធ្វើអោយកាន់តែស្មុគស្មាញ។
"ហើយវាមិនពិត? ចាំអត់ ហេតុផលដំបូងដែលឯងចុះឈ្មោះធ្វើជាជំនួយការរបស់ Yeri Noona? " ពាក្យសំដី និង ទឹកមុខស្មើរបស់ Woong ធ្វើអោយ Jaemin កាន់តែច្របូកច្របល់។
"...ចាំ" Jaemin ខាំមាត់ហើយតបនឹងសំនួររបស់ Woong ។ ប៉ុន្តែវាគ្រាន់តែចំណែកមួយ ព្រោះមកទល់នឹងពេលនេះ គេពិតជាស្រឡាញ់ក្រុម និងការងាររបស់គេខ្លាំងណាស់។
"ហឹម! ចាំល្អហើយ ឯងក៏ដឹងហេីយថាយើងចង់និយាយពីស្អី" និយាយចប់ Woong ដកភ្នែកចេញពី Jaemin ហេីយមកចាប់អារម្មណ៍កិច្ចការនៅចំពោះមុខត។
"រឿងរបស់វាអោយវាចាត់ចែងទៅ ឯងចេះដឹងស្អី" ប៉ុន្តែ New មិនព្រមអោយ Woong ចប់បានស្រួលទេចឹងទេ។
YOU ARE READING
Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}
FanfictionJaemin បានចូលក្នុងក្រុម បាល់បោះ ធ្វើជាជំនួយការអ្នកចាត់ការ ព្រោះតែរងចាំមនុស្សម្នាក់ ដែលសឹងតែ គ្មានសង្ឃឹមថានឹងបានជួបម្ដងទៀត។ ប៉ុន្តែ 3 ឆ្នាំក្រោយមក Jaemin ក៏បានជួបគេ ម្ដងទៀត ប៉ុន្តែវាបែរជានាំ ភាពអស់សង្ឃឹម...