"Lalala Nanana" សម្លេងគ្រហឹមយ៉ាងរីករាយ ចេញពីផ្ទះបាយ ធ្វើអោយអ្នកដែលអង្គុយស្តាប់នៅសាឡុង ចម្លែកចិត្ត។
"Woongie ឯងដឹងថា Jaemin វាកេីតស្អីអត់? " New ងាកទៅសួរ Woong ដែលកំពុងអង្គុយពែនភ្នែននៅលេីសាឡុងក្បែរគេ ដោយមានដាក់ខ្នេីយនៅលេីភ្លៅ ដេីម្បីទ្រ MacBook របស់ខ្លួន។
មិនអោយចម្លែកចិត្តយ៉ាងម៉េច គ្រាន់តែមកដល់ផ្ទះភ្លាម Jaemin ក៏ចេញមុខមករ៉ាប់រងធ្វើអាហារពេលល្ងាច ទាំងដែររាល់ដង គឺ New ជាអ្នកធ្វើសោះ។
មិនមែនថា Jaemin ធ្វើម្ហូបមិនកេីតទេ Jaemin គឺជាអ្នកធ្វើម្ហូបឆ្ងាញ់ បន្ទាប់ពី New (បេី2 អ្នកទៀត មិនបាច់រាប់ទេ អត់ចេះធ្វើម្ហូបយក ម៉ង😑) ប៉ុន្ដែ Jaemin ភាគច្រើនខ្ជិលធ្វើ ទេីបកិច្ចការ ធ្វើ អាហារពេលល្ងាច ត្រូវធ្លាក់លេី New ។
"អាណាទៅដឹង ប៉ុន្មានថ្ងៃនេះយើងរវល់រៀនចង់ងាប់ រកតែពេលដកដង្ហើមគ្មាន" Woong ឆ្លេីយតែមិនព្រមដកភ្នែកចេញពី អេក្រង់ Macbook ឡេីយ។ ដោយសារតែ មួយរយៈនេះ Woong មានកិច្ចការសាលា ច្រើន ទេីបគ្មានពេលចាប់អារម្មណ៍រឿងរបស់ Jaemin ។
"ចុះ អាកាតឿWoong នៅផ្ទះអត់? " New សួររក Hwanwoong មិនដឹងថា Hwanwoong មកផ្ទះឬនៅ ព្រោះរវល់តែ ឆ្ងល់រឿង Jaemin ។ ពេលនេះ New ត្រូវការ អ្នកមកនិយាយជាមួយ គេចង់ស្ទះខ្យល់ងាប់ហើយ។
"មិនទាន់ចូលផ្ទះទេ ប្រហែលជាប់ដេីរលេងជាមួយប្រុស ភ្លេចផ្ទះហើយដឹង" Woong ដឹងច្បាស់ ព្រោះគេមកដល់ផ្ទះមុនគេ។ គ្រាន់តែផ្លាស់ខោអាវហេីយភ្លាមគេក៏ មកអង្គុយនៅសាឡុង ធ្វើកិច្ចការសាលាទៅហេីយ។
អ្នកណាមកដល់ស្មាលណា គេដឹងទាំងអស់!
"ឯងនិយាយពី Ravn hyung ? " New សួរបញ្ជាក់ ព្រោះ សព្វនាមដែល Woong ប្រេីស្ដាប់មេីលទៅ វារាងអាក្រក់ បន្តិចហើយ។
YOU ARE READING
Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}
FanfictionJaemin បានចូលក្នុងក្រុម បាល់បោះ ធ្វើជាជំនួយការអ្នកចាត់ការ ព្រោះតែរងចាំមនុស្សម្នាក់ ដែលសឹងតែ គ្មានសង្ឃឹមថានឹងបានជួបម្ដងទៀត។ ប៉ុន្តែ 3 ឆ្នាំក្រោយមក Jaemin ក៏បានជួបគេ ម្ដងទៀត ប៉ុន្តែវាបែរជានាំ ភាពអស់សង្ឃឹម...