"ឯងលួចទាក់ទងគ្នាជាមួយវាតាំងពីពេលណា? " Woong សម្លឹងមេីល Jaemin ដោយកែវភ្នែកដាក់សម្ពាធ ធ្វើអោយអ្នកដែលត្រូវគេជំរិត រួញក។
គេមិនសុខចិត្ត គ្រាន់តែគេមិននៅផ្ទះតែមួយអាទិត្យជាងសោះ កេីតរឿងជាច្រើន ដោយគេមិនដឹង។ New ទៅដេីរលេងស្ងាត់ៗ ចំណែក Hwanwoong រត់ទៅនៅជាមួយ Ravn ហើយចំណែក សម្លាញ់នៅចំពោះមុខ ទៅមានទំនាក់ទំនងជិតស្និទ្ធជាមួយ Jeno តាំងពីណាក៏មិនដឹង។
"ពួកយេីងអត់ទេ" Jaemin ដែលត្រូវ មិត្តចាប់អោយអង្គុយ ជំរិតសួរចម្លើយ ក្រវីក្បាលញាប់ស្អេក បដិសេធ។
Jaemin ដឹងថា Woong នឹងត្រឡប់មកផ្ទះវិញនៅថ្ងៃនេះ តែគេមិននឹកស្មានថា Woong នៅមកអង្គុយចាំផ្លូវគេដល់យប់ជ្រៅបែបនេះ។
(វាអត់ចេះហត់ទេហី? ) Jaemin គិតក្នុងចិត្ត។
"ចុះដែលយើងឃើញនោះជាស្អី? " អ្នកសួរ មិនព្រមឈប់ដាក់សម្ពោធ។
"ឯងស្ដាប់យេីងនិយាយសិនមេីល៍" Jaemin ប្រេីធម៌ត្រជាក់ និយាយជាមួយ Woong ដោយសម្លេងផ្អែម។
"ឆាប់និយាយមក" Woong
"ពួកយេីងគ្រាន់តែរាប់អានគ្នាធម្មតា" Jaemin នៅតែរក្សាភាពស្ងប់ ដេីម្បីនិយាយជាមួយ Woong។
"Jaemin ឯងគួរតែដឹងថា ខ្លួនឯងមិនចេះកុហក" ទឹកមុុខ របស់ Woong បញ្ជាក់ច្បាស់ណាស់ថា មិនជឿត្រឹមអីដែល Jaemin បាននិយាយ ។
"OK OK សុំទោស! តែខ្ញុំមិនអាចប្រាប់ឯងពេលនេះទេ ចាំពេលគ្រប់យ៉ាង ចប់ យេីងនឹងប្រាប់ទាំងអស់ Ok ទេ? " Jaemin ព្រមចាញ់ តែនៅតែមិនព្រមនិយាយរឿងក្នុងចិត្តចេញមក។
"ប្រាកដអត់ថានឹងប្រាប់យើង? " Woong
"ស្បថ" Jaemin លេីកម្រាមដៃបី បញ្ជាក់។
"ចឹងក៏ចឹងទៅ តែ ឯងមានការណ៍អីជាមួយវាថ្ងៃឈប់ហ្នឹង? " ទោះបីជាបែបនេះ ក៏ Woong នៅមិនព្រមឈប់ដេញដោល។
YOU ARE READING
Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}
FanfictionJaemin បានចូលក្នុងក្រុម បាល់បោះ ធ្វើជាជំនួយការអ្នកចាត់ការ ព្រោះតែរងចាំមនុស្សម្នាក់ ដែលសឹងតែ គ្មានសង្ឃឹមថានឹងបានជួបម្ដងទៀត។ ប៉ុន្តែ 3 ឆ្នាំក្រោយមក Jaemin ក៏បានជួបគេ ម្ដងទៀត ប៉ុន្តែវាបែរជានាំ ភាពអស់សង្ឃឹម...