Ch.18​ ជំពាក់​

325 30 1
                                    

"Hyung ថ្ងៃ​នេះ​មាន​ភ្លៀង​មែន? "​ Wooyoung ដេីរ​តាម​ក្រោយ​ San ទាំង​មាន​សញ្ញា​សួរ​ពេញ​ក្បាល​។

​  ព្រោះ​តែ​ ក្នុង​ដៃ​របស់​ San ពេល​នេះ​គឺ​កំពុង​កាន់​ឆត្រ​មួយ​!

​ "អឺ"

​ "មែឃ​ស្រលះ​ចែស​ហ្នឹង​? "​ Wooyoung មិន​អស់​ចិត្ត​ ថែម​ទាំង​ ទាញ​ទូរសព្ទ​យក​មក​ឆែក​ពី​ឧតុនិយម​ថ្ងៃ​នេះ​ទៀត​។

​  មែឃ​ស្រលះ​ល្អ​ណាស់​!

​  "Hyung!​ បេី​hyung​ ខ្លាច​ក្ដៅ​ មិន​គួរ​ដេីរ​លេង​បែប​នេះ​ទេ​"​ Wooyoung ធ្វើ​ជា​និយាយ​លេង​សេីច​ ។

​  "ឯង​ដែល​ឃើញ​ កីឡាករ​ម្នាក់​ណា​ ខ្លាច​ក្ដៅ​អត់​?"​ San និយាយ​ដោយ​សម្លេង​ស្មេី​តាម​ទម្លាប់​។

​  "Aww ហេីយ​ចុះ​ កាន់​ឆ័ត្រ​ធ្វើ​អី​? "

​  "ឯង​ដឹង​អត់​ថា​ ឆ័ត្រ​​នេះ​ មាន​ន័យ​ម៉េច​អត់​? "​ San ដៀង​ភ្នែក​មេីល​ អ្នក​ក្បែរ​ខ្លួន​បន្តិច​។

​  "Cute "​ ត្រូវ​ហេីយ​ នេះ​ជា​អ្វី​ដែល​ ឆ័ត្រ​ មួយ​នោះ​ មាន​រូបរាង​ ព្រោះ​តែ​វា​មាន​ រូប​ កូន​ទូក​តូចៗ​ នៅ​ពី​លេី​ មេីល​យ៉ាងណា​ ក៏​មិន​សម​ ជាមួយ​អ្នក​កាន់​។

  "អឹម​ Cute " San និយាយ​ស្រប​ពេល​ ឆ័ត្រ​ ក៏​បាន​បេីក​។

​  "ដេីរ​ទៅ​" San ប្រេី​ដៃ​ខាង​ស្ដាំ​ដែល​ទំនេរ​របស់​គេ​ទាញ​ Wooyoung​ មក​កាន់​តែ​ជិត ដេីម្បី​អោយ​ ពួក​គេ​ទាំងពីរ​អាច​ ដេីរ​នៅ​ក្រោម​ឆ័ត្រ​តែ​មួយ​​។

​  Wooyoung មិន​យល់​ថា​មាន​រឿង​អ្វី​កេីត​ឡេីង​ទេ​ ហេតុ​អី​ប្រែ​ទៅ​ជា​ពួកគេ​ទាំងពីរ​ ដេីរ​បាំង​​ឆ័ត្រ​ ទាំង​មេឃ​ស្រលះ​បែប​នេះ​?

​ "ពួក​ឯង​ទាំង​ពីរ​ឆ្គួត​ហេ៎? មេឃ​ស្រលះ​ចែស​ មក​បាំង​ឆ័ត្រ​​ស្អី​"​ សម្លេង​មួយ​ ធ្វើ​អោយ​ អ្នក​ដែល​ដេីរ​ក្រោម​ឆ័ត្រ​ ងាក​ទៅ​មេីល​។

​ "សួស្ដី​ Juyeon hyung " Wooyoung អោន​គោរព​ អ្នក​ដែល​អាយុ​ច្រើន​ជាង​។

​  "អឹមមម"​ Juyeon នៅ​តែ​បន្ត​សម្លឹង​មេីល​ ទៅ​ឆ័ត្រ​ នោះ​មិន​ដាក់​ភ្នែក​។ គេ​បាន​តាម​មេីល​យូរ​ហើយ​ ដោយសារ​តែ​ ស្រគាល​ត្រចៀក​នឹង​សម្លេង​ខ្សឹប​ខ្សៀវ​របស់​អ្នក​ដែល​ 'ឆ័ត្រ'​ បាន​ដេីរ​កាត់​ ទេីប​អត់​មិន​បាន​ ។

Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}Where stories live. Discover now