Ch.27​ Comfort zone

328 37 11
                                    

"ហើយ​ក៏​ពួក​ឯង​ក៏​ក្លាយ​ជា​សង្សារ​នឹង​គ្នា​ទៅ​? "​ Mark និយាយ​ទាំង​ភ្ញាក់ផ្អើល​។ តែ​មិន​ត្រឹមតែ​ Mark ទេ​ ដែល​ភ្ញាក់​ផ្អើល​ អ្នក​ដែលមាន​វត្តមាន​នៅ​ក្នុង​តុ​ នេះ​ សុទ្ធតែ​ភ្ញាក់​ផ្អើល​ លេីក​លែង​តែ​ អ្នក​ទាំង​ពីរ​ ដែល​គេ​និយាយ​ដល់​។

​ "បាទ! "​ Jeno តប​ផាំង​ មិន​សូម្បី​តែ​គិត​បន្តិច​។

​ "Damn មិន​នឹក​ស្មានថា​ Jaemin រេីស​ចុះ​ រេីស​ឡេីង​ ទៅ​ចប់​ក្នុង​ដៃ​ របស់​ Jeno សោះ​"​ Hendery ក្រវី​ក្បាល​តិចៗ​ លេីក​កែវ​ស្រា​មក​ផឹក​ ក្អឹក​ៗ​ មិន​ជឿ​ថា​ រឿង​វា​កេីត​ឡេីង​បាន​យ៉ាង​ម៉េច​។ តាំង​ពី​គេ​បាន​ស្គាល់​ Jaemin មក​ គេ​សឹង​តែ​ភ្លេច​ទៅ​ហេីយ​នូវ​ ចំនួន​អ្នក​ដែល​មក​សារភាព​ស្នេហ៍​ដាក់​ Jaemin តែ​ក៏​ត្រូវ​បដិសេធ​ទាំង​អស់​ មិន​ថា​ស្រី​ មិន​ថា​ប្រុស​។

​  ចំណែក​ Jaemin​ បាន​ត្រឹម​តែ​អង្គុយ​មុខ​ក្រហម​ មិន​ដឹងថា​ត្រូវ​បរិយាយ​យ៉ាង​ម៉េច​។ ពេល​នេះ​ពួកគេ​កំពុង​តែ​អង្គុយ​ផឹក​ នៅ​ផ្ទះ​វិឡា​របស់​ Mark ដែល​ ក្រុម​បាល់បោះ​ទាំង​មូល​ មក​ធ្វើ​ពិធី​ជប់លៀង​អោយ​ San ។

​  Mark,JB,Hanbin ,Yeri ,Hendery ,Jeno និង​ Jaemin​ កំពុង​អង្គុយ​នៅ​ សាឡុង​ក្នុង​ផ្ទះ​ ចំណែក​ អ្នក​ផ្សេង​ទៀត​ កំពុង​តែ​ អាំង​សាច់​ និង​ លេង​ទឹក​អាង​ នៅ​ខាង​ក្រៅ​។ Jeno ក៏​បាន​ឆ្លៀត​ឱកាស​នេះ​ ប្រកាស​ទំនាក់ទំនង​របស់​គេ​ និង​ Jaemin អោយ​ សិស្ស​ច្បង​ទាំង​អស់​ បាន​ដឹង។

​  "មេីល​រសនិយម​ កូន​គេ​ផង​ មេីល​តែ​ម៉ាក់​ នេះ​ទៅ​ដឹង​ហើយ​"​ Yeri រលាស់​សក់​ ដោយ​ការ​ជឿជាក់​។

​  "ត្រូវ​ហើយ​ អ្នកស្រី​ប្រធាន​នេះ​ មាន​រសនិយម​ល្អ​ណាស់​ ខុស​អី​តែ​ លោក​ប្រធាន​" Mark និយាយ​ហើយ​ ក៏​ផ្ទុះ​សំណើច​ជាមួយ​ Hendery និង​ JB។

​  "ឈ្លេីយ​! "​ Yeri ធ្វើ​មុខ​ក្រម៉ូវ​ដាក់​អ្នក​ទាំង​បី​។ នាង​ធ្វើ​ជា​ឱប​ដៃ​ ខឹង​ បែប​មិន​ប្រាកដប្រជា​ រក​ផ្អែក​ខ្នង​នឹង​សាឡុង​ តែ​ក៏​ត្រូវ​ ដៃ​របស់​អ្នក​អង្គុយ​ក្បែរ​ខ្លួន​ កៀក​នឹង​ក​ ជាប់​ ទាញ​នាង​អោយ​ទៅ​ជិត​ និង​ថេីប​ថ្ពាល់​រលោង​ ទាំង​ដែល​ម្ចាស់​ថ្ពាល់​ មិន​បាន​ត្រៀម​ខ្លួន​នៅ​ឡេីយ​។

Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}Where stories live. Discover now