Ch17.បញ្ហា​រញ៉េរញ៉ៃ​

340 30 1
                                    

"យើង​ធ្លាប់​ព្រមាន​ឯង​ហេីយ​"​ សម្លេង​បន្លឺ​ពី​លេី​ក្បាល​ ធ្វើ​អោយ​ Jeno ត្រូវ​ងេីយ​មេីល​ថា​ជា​អ្នក​ណា​។

​  "San"​ Jeno និយាយ​ដោយ​សម្លេង​ខ្សោយ​ ហេីយ​ក៏​អោន​មុខ​ចុះ​វិញ​ មិន​នឹក​ស្មាន​ថា​ San អាច​រក​គេ​ឃើញ​។

  "Jaemin អាច​បដិសេធ​មិន​ទៅ​ តែ​ការ​ល្ងង់​របស់​ឯង​ ធ្វើ​អោយ​Jaemin​ ទៅ​"​ San មេីល​ទៅ​អ្នក​ដែល​គេច​ម៉ោង​ហាត់​ មួយ​ថ្ងៃ​ មក​អង្គុយ​កេីត​ទុក្ខ​ម្នាក់​ឯង​នៅ​កន្លែង​ស្ងាត់​ ទាំង​អស់​សង្ឃឹម​។

​  "...."​ Jeno មិន​បាន​និយាយ​អ្វី​ មាន​តែ​ អោន​មុខ​ចុះ​កាន់​តែ​ទាប​​។ គេ​មិន​អាច​លាក់​ទឹក​មុុខ​ខ្លួនឯង​បាន​ ទេីប​លួច​មក​អង្គុយ​ម្នាក់​ឯង​ ស្ដាយ​ក្រោយ​ពី​ទង្វើ​របស់​ខ្លួន​ម្សិលមិញ​។

​  "ឯង​មាន​ឱកាស​តែ​ឯង​ប្រលែង​ចោល​ បេី​សិន​ជា​ Jaemin មាន​អារម្មណ៍​លេី​យេីង​តែ​បន្តិច​ ឯង​គិត​ថា​យើង​ព្រម​អោយ​ឯង​ដឹង​ថា​ គេ​ជា​អ្នក​ណា​? " ព្រោះ​តាំង​ពី​ដំបូង​ Jaemin មិន​ដែល​គិត​លេី​គេ​លេីស​ពី​មិត្តភ័ក្ដិ​។

​  San តែង​តែ​សង្កេត​មើល​សកម្មភាព​របស់​ Jeno ជា​មួយ​ Jaemin រហូត​។ គេ​ក៏​ឆ្លាត​ដឹងថា​ Jeno មិន​ដែល​សប្បាយ​ចិត្ត​ទេ​ពេល​ឃើញ​គេ​ នៅ​ជាមួយ​ Jaemin ។

​  ឬ​ក៏​អាច​និយាយ​បាន​ថា​ San ស្គាល់​ Jeno ល្មម​ដឹង​ថា​ Jeno មាន​ចរិក​យ៉ាង​ម៉េច​។

​  "ឯង​ដឹង​មក​រហូត​ថា​ Jaemin គឺ​ជា​ម្នាក់​នោះ​? "​ លេីក​នេះ​ Jeno ងេីយ​មេីល​មុខ​ San ម្ដង​ទៀត​។

​  "តាំងពី​ដំបូង​ តែ​វា​លែង​សំខាន់​ហើយ​ ទោះ​បី​ជា​ឯង​បាន​ដឹង​រួច​ហើយ​ ក៏​ឯង​មិន​បាន​ធ្វើ​អ្វី​ជាមួយ​រឿង​នោះ​ដែរ​"​ San ទម្លាក់​ខ្លួន​ អង្គុយ​ក្បែរ​ Jeno ។

​  "យើង​គ្រាន់​តែ​ព្យាយាម​ធ្វើ​អោយ​ Jaemin​ ទុក​ចិត្ត​លេី​យេីង​"​ ហើយ​វា​ក៏​ក្លាយ​ជា​កំហុស​ធំ​បំផុត​របស់​ Jeno ។

​  "Jaemin ជា​មនុស្ស​ចិត្ត​ទន់​ ឯង​គួរ​តែ​ដឹង​ បេី​ឯង​និយាយ​ជាមួយ​ Jaemin អោយ​ច្បាស់​ ប្រហែល​ជា​​ Jaemin អាច​ស្ដាប់​"​ San ផ្ដល់​យោបល់​។

Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}Where stories live. Discover now