Ch15.ភ្ញៀវ​

332 29 0
                                    

ទំនាក់​ទំនង​ Jeno និង​ Jaemin នៅ​តែ​បន្ត​ល្អ​ហ្នឹង​គ្នា​បែប​នេះ​ រហូត​ដល់​...

​ "Jaemin នៅ​មិន​ទាន់​មក​ទេ​? "​ Jeno ដែល​អង្គុយ​មិន​ស្ងៀម​ ងាក​ទៅ​សួរ​ សិស្ស​ច្បង​ទាំង​អស់​ ដោយ​ទឹក​មុខ​ព្រួយ​បារម្ភ​។

​  គេ​ចង់​ឃេីញ​មុខ​ Jaemin មុន​ចូល​ប្រកួត​ ប៉ុន្តែ​ជិត​ដល់​ម៉ោង​ទៅ​ហេីយ​ នៅ​តែ​មិន​ឃើញ​ ស្រមោល​របស់​ មនុស្ស​ដែល​ចង់​ជួប​ទៀត​ ទេីប​ធ្វើ​អោយ​ Jeno មាន​អារម្មណ៍​មិន​ល្អ​។

​ "ឯង​កុំ​បារម្ភ​អី​ Jaemin ប្រហែល​ជា​ នៅ​តាម​ផ្លូវ​​ហេីយ​"​ JB ប៉ះ​ស្មា​ Jeno តិចៗ​ ដេីម្បី​កុំ​អោយ​ Jeno គិត​ច្រើន​។

​ សម្លេង​អ្នក​គាំទ្រ​ហ៊ោ​រំពង​ពេញ​សាល​ប្រកួត​ តែ​នៅ​តែ​មិន​អាច​ធ្វើ​អោយ​អារម្មណ៍​ដែល​ភ័យ​ក្នុង​ចិត្ត​ Jeno បាត់​នោះ​ទេ​។

​ San មេីល​ទៅ​ Jeno ដែល​កំពុង​មាន​ទឹក​មុុខ​ភ័យ​ ដែល​ San មិន​ធ្លាប់​ឃើញ​ពី​មុន​មក​។ គេ​ស្គាល់​ Jeno ច្រើន​ឆ្នាំ​ហើយ​ ចូលរួម​ប្រកួត​ជាមួយ​គ្នា​ក៏​ច្រើន​ ប៉ុន្តែ​នេះ​ជា​លេីក​ទី​មួយ​ហើយ​ ដែល​គេ​ឃើញ​ Jeno បែបនេះ​។

  "hyung ជួយ​លើក​ទឹកចិត្ត​ខ្ញុំ​តិច​មក​" Wooyoung ដេីរ​មក​ក្រវែល​ San ។

​  "ឯង​មិន​បាច់​ទេ"​ San ប្រេី​សម្លេង​ត្រជាក់​របស់​គេ​  និយាយ​ទៅ​ Wooyoung ដូច​ធម្មតា​។

​  "hyung ហ៎~~~" Wooyoung ពេបមាត់​ អន់​ចិត្ត​។

  "ព្រោះ​ hyung ដឹង​ថា​ឯង​ធ្វើ​បាន​"​ San

​  "អគុណ​ hyung ! "​ គ្រាន់​តែ​សម្ដី​ San បន្តិច​ក៏​អាច​ធ្វើឲ្យ​អ្នក​ដែល​អន់ចិត្ត​មុន​នេះ​ ​ប្រែ​ទឹក​មុុខ​ទៅ​ជា​ ញញឹម​ពព្រាយ​វិញ​ ភ្លាម​ៗ​។

​ "ដល់​ពេល​ហើយ​! អ្នក​ទាំងអស់​គ្នា​ ស៊ូៗ​! "​ Yeri លេីក​ទឹក​ចិត្ត​ សិស្ស​ប្អូន​ ទាំង​អស់​ដែល​ត្រៀម​ប្រកួត​។

​  ទឹក​មុខ​ Jeno កាន់តែ​អាក្រក់​ទៅ​ៗ​ គេ​មិន​ចង់​គិត​ផ្លូវ​អវិជ្ជមាន​ទេ​ តែ​ចេះ​តែ​បារម្ភ​ថា​ Jaemin មាន​បញ្ហា​នៅ​តាម​ផ្លូវ​ អី​បែប​នេះ​។

​  "Hyung!​ focus!" Dino តឿន​សតិ​របស់​ Jeno ។

"សុំទោស​"

Time to Love ✔︎ [NoMin//WooSan] {Khmer Fanfic}Where stories live. Discover now