កើតមកក្នុងគ្រួសារអ្នកធូរធារម្នាក់ រូបរាងជាមនុស្សប្រុសស្រស់ស្អាតជាងមនុស្សស្រីមានឈាមជាអូរមេហ្គាពពួកកម្រ តែមានចរិកកាចឆ្នាស់មិនចេះខ្លាចអ្នកណាតាំងពីតូចដល់ធំគេគឺ គីម ថេហ្យុង ឆ្នាំនេះអាយុ ២២ឆ្នាំរៀននៅសកលវិទ្យា សេអ៊ូលឆ្នាំទី៣ ។ គេបានផ្លាស់មករៀននៅសេអ៊ូលតែម្នាក់ឯងនៅពេលរៀនឆ្នាំទីមួយហើយគេធ្វើការបង់សាលាដោយខ្លួនឯង ការងារថ្មីនេះបានលុយច្រើនបង់សាលាហើយនៅដល់ចាយពេញៗមិនយកលុយអ្នកផ្ទះនោះទេ តែគេលាក់គ្រួសារពីការងារ នោះព្រោះខ្លាចត្រូវស្តីបន្ទោស ព្រោះការងារនោះធ្វើនៅកន្លែងមិនសូវជាល្អប៉ុន្មាន ។
" ១០នាទីទៀតឌីជេ វ៉ាន់ថេ របស់យើងមកដល់ហើយ ហ៊ូរមួយមក " MC ឡើងប្រកាសលើកឆាកនៅក្នុងក្លឹប ។ មែនហើយការងាររបស់ ថេហ្យុង គឺជា DJ ក្នុងក្លឹប មួយយប់ៗគេរកលុយបានច្រើន គេទៅបានបីទៅបួនក្លឹបក្នុងមួយយប់ ក្លឹបមួយគេទៅចាក់ភ្លេងនិងរាំតែមួយម៉ោងប៉ុណ្ណោះ ។ ចរិកគេចូលចិត្តហុឺហារលុយខ្លួនឯងបែបនេះគ្មានអ្នកណាមើលងាយគេទេ មួយទៀតគេជានិស្សិតផ្នែកកសិកម្មម្នាក់ដែរ ។ រាងតូចច្រឡឹងដូចមនុស្សស្រី មុខ មាត់ក៏ស្រស់ស្អាតខ្លាំង កាយវិការក្រមិចក្រមើមរបស់គេទាក់ទាញខ្លាំងណាស់ ពិសេសពេលដែលគេប្រាប់ថាមាន ឌីជេ វ៉ាន់ថេ ម្នាក់នេះមកក្លឹបច្បាស់ជាសំបូរមនុស្សទាំងស្រីទាំងប្រុស បែបនេះថ្លៃខ្លួន របស់ ថេហ្យុង ក៏ឡើងតាមនិងដែរ ហើយអ្នកទទួលកក់គឺមិត្តរបស់គេផ្ទាល់ឈ្មោះ ផាក ជីមីន ។
"យើងទៅមុនហើយ ម៉ាក់យើងមកផ្ទះ "
" ហឹម! "
" ចាំប្រាប់ ដេវីត អោយមកទទួលឯង "
" ឯងប្រាប់គាត់អោយចាំខាងមុខមិនបាច់ចូលក្នុងទេ "
" ដឹងហើយថាហួងហែងខ្លាចស្រីចាប់សុីបាត់នោះ " ជីមីន ញ៉ោះមិត្តរបស់ខ្លួនពូកែហួងហែងសង្សារណាស់រកតែស្រីណាមើលមិនបាន ។ ដេវីត ជាសង្សាររបស់ ថេហ្យុង ពួកគេទាក់ទងគ្នាជិតបានមួយឆ្នាំហើយ ដេវីត ជាសិស្សច្បងឆ្នាំទីបួនរៀនផ្នែកទេសចរណ៍ ។ សួរថាជិតមួយឆ្នាំបានអីខ្លះ? បានថើបខ្លះអោបនិងកាន់ដៃគ្នាជាប្រចាំ ដេវីត ជួលខន់ដូរនៅជាប់ ថេហ្យុង គេស្នាក់នៅម្នាក់ឯងតែជួលកាល ជីមីន មកគេងជាមួយ ។ ថេហ្យុង ទោះស្រលាញ់ ដេវីត តែគេមិនបណ្តោយខ្លួនប្រាណអោយនាយទេព្រោះគេមិនខុសពីមនុស្សស្រីទេតែភ្លាំងភ្លាត់បង្ករភាពអាម៉ាសដល់គ្រួសារមិនខាន ។ ម៉ោងមួយយប់ ថេហ្យុង ចប់ការងារនិងដើរចេញមករកអ្នកដែលអង្គុយចាំលើម៉ូតូរបស់នាយនោះ ទោះយប់ជ្រៅប៉ុណ្ណាក៏អាចពឹងពាក់បានដែរ បែបនេះទើប ថេហ្យុង ស្រលាញ់ណាស់ ។
" ដេវីត! "
" រួចហើយមែនទេ "
" អឹម! តោះ "
" ឃ្លានឬអត់? "
" យប់ជ្រៅហើយ "
" បងស្គាល់កន្លែងដែលនៅបើក "
" តោះ " ថេហ្យុង យកមួកមកពាក់ឡើងពីក្រោយអោបចង្កេះនាយជាសង្សារទៅរកកន្លែងញាំអីរួចទើបជូនគេទៅខន់ដូរហើយបំបែកគ្នាទៅគេងរៀងខ្លួន ។

YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?