Taehyung សំណព្វចិត្ត : ភាគទី25

10.2K 572 9
                                    

នៅពេលដែល ខារី ចេញពីឃ្លាំង ប៉ារបស់នាង បានហៅនាងទៅនិយាយគ្នា គាត់ទើបនិងមកពីជួប លោកចន ដែលជាមិត្តរបស់គាត់ ។ ពួកគាត់បាននិយាយគ្នាពីរឿងកូនៗ លោកចន ក៏ចង់សុំទោសដែលដំបូងឡើងចង់ភ្ជាប់សាច់ឈាមនិងគ្នាតែដោយ សារកូនប្រុសគាត់ស្រលាញ់ខាងនោះទៅហើយទើបលោកទៅដណ្តឹងខាងនោះអោយ លោកជុង ក៏យល់ថាមិនសមដែលពេលឃើញកូនស្រីទៅណា មកណាជាមួយមនុស្សប្រុសដែលរៀបការហើយនោះគាត់ក៏សុំលោកចន យកកូនមកវិញ ហើយនេះក៏ ជាអ្វីដែលលោកចន ចង់បានដូចគ្នា ។ ក្រោយបញ្ចប់ ការនិយាយគ្នាទើបលោកជុង ហៅកូនស្រីរបស់គាត់ មកដើម្បីប្រាប់អោយលាឈប់ពីទីនោះ ។ ដំបូង ខារី មិនព្រមទេ នាងបានយំប្រកែកនិងប៉ារបស់នាង ប៉ុន្តែនៅតែចាញ់អំណាចអ្នកជាឪពុកទើបនាងទាក់ទងទៅ ជុងហ្គុក ដើម្បីនិយាយរឿងនេះតែបើ ជុងហ្គុក ឃាត់ នាងមួយម៉ាត់នាងច្បាស់ជាមិនចាកចេញដាច់ខាត ប៉ុន្តែ ជុងហ្គុក ក៏រុញនាងចេញនេះក៏ព្រោះតែនាយ ស្តាប់សម្តី ថេហ្យុង មែនទេ? តើ ថេហ្យុង បង្គាប់អោយនាយដេញនាងចេញពីកន្លែងការងារមែនទេ?

ងាកមកមើល ជុងហ្គុក វិញនាយខំរូតរះមកវិញ ខ្លាច ថេហ្យុង មិនឃើញនិងខឹងនាយ នេះទើបនិងត្រូវគ្នាផ្អែមដាក់គ្នាមិនទាន់បានមួយថ្ងៃនៅឡើយទេ។
" ជុងហ្គុក ឯងមកពីណា? "
" គឺទៅក្រៅ... "
" ឯងដឹងទេ ថេហ្យុង ភ្ញាក់រករឿងគេឯងពេញនិងព្រោះមិនឃើញឯង "
" ពិតមែនហេស? បងកុហកទេដឹង? "
" ពេលនេះនៅក្នុងបន្ទប់ឯងមិនជឿក៏ឡើងទៅមើលទៅ "
" នេះផ្ញើរផង " ជុងហ្គុក ហ៊ុចថង់អាហារអោយ ជុងស៊ុក រួចប្រញាប់ឡើងទៅខាងលើ ថេហ្យុង ច្បាស់ជានៅក្នុងបន្ទប់ ចំណែក ជុងស៊ុក សើចស្ទើរគាំង នេះ ថេហ្យុង មិនទាន់ភ្ញាក់ពីគេងនៅឡើយ ។
ជុងហ្គុក ស្ទុះចូលក្នុងបន្ទប់យ៉ាងលឿនធ្វើអោយអ្នកកំពុងគេងលក់លើគ្រែនោះត្រូវភ្ញាក់ឡើងមក ។
" ថេហ៍... " ជុងហ្គុក ដើរមកអង្គុយកេមគ្រែនៅពេល ថេហ្យុង ងើបអង្គុយ ។
" ជុងហ្គុក...លោក...បង! បងមកពីណា? "
" គឺ...អូនទើបភ្ញាក់មែនទេ? "
" ភ្ញាក់ពេលបងចូលមកនេះឯង "
" មែនហើយបងឡើងមកដាស់អូន មិញនេះបងចេញ ទៅក្រៅទិញអីអោយអូនញាំនិងណា "
" មានអីញាំខ្លះ? អូនឃ្លានរបស់ជូៗស្រស់ៗ គ្រែងឡ៎ ស្វាងខ្លះ "
" ផ្លែឈឺស្រស់នៅក្នុងទូរទឹកកកចាំបងអោយគេរៀបចំអោយណា "
" នេះម៉ោងប៉ុន្មានហើយ? "
" ម៉ោង 4 "
" អូនងូតទឹកសិន "
" បាន! បងទៅត្រៀមអីអោយអូនញាំ " ជុងហ្គុក ងើបទៅក៏មិនភ្លេចទុកស្នាមថើបមួយខ្សឺតនៅលើថ្ពាល់របស់ប្រពន្ធដែរមុននិងទៅនោះ ។
" បានគេមិនថាមកថើបគេរហូត ប្រុសសម្អុយ ឆើស" ថេហ្យុង ពេបមាត់ថាអោយនាយតិចៗ មួយថ្ងៃនេះមិនដឹងប៉ុន្មានខ្សឺតហើយទេ ។
មួយសន្ទុះក្រោយ ថេហ្យុង រៀបចំខ្លួនរាល់និងចុះទៅខាងក្រោម ម៉ោងស្មានេះគ្រប់គ្នាគឺនៅផ្ទះ ។
" ម៉ាក់ ខ្ញុំជួយ "
" កុំអីកូន អង្គុយចុះម៉ាក់រួចដៃហើយ "
" អរ...បាទ " ថេហ្យុង ដើរមកអង្គុយជាប់និង ជុងហ្គុក នាយលើកផ្លែឈើដែលចិតរួចហើយនោះមកអោយគេញាំ ។
" នេះផ្លែឈើរបស់អូន "
" អរគុណ! ហឹម...ឆ្ញាញ់ណាស់ "
" មិនជូទេឬប្អូនថ្លៃ? "
" អត់ទេ "
" ថាហើយថាប៉ា "
" កុំនិយាយច្រើនចាំស្អែកនេះដឹងហើយ "
" មានអីឬអត់? " ថេហ្យុង
" គ្មានអីទេអូនសម្លាញ់ ញាំអោយច្រើនទៅ "
" អ៊ាក...ជ្រេញណាស់សុទតែអូនសម្លាញ់ " ជុងស៊ុក
" ថីច្រណែន? " ជុងហ្គុក
" មិនច្រណែនទេ ជ្រេញ "
" ថាច្រណែនថាទៅ "
" មិនដឹងស្អីទេកូនពីរនាក់នេះ " លោកចន សើចហើយក្រវីក្បាលតិចៗចំណែក ថេហ្យុង អង្គុយញាំ បណ្តើរសើចពីរនាក់បងប្អូននេះបណ្តើរ ។
" មែនហើយ ជុងហ្គុក ជូនអូនទៅផ្ទះបន្តិច "
" ទៅធ្វើអី? "
" ខ្លាចប៉ាម៉ាក់បារម្ភ ក៏ប្រហែលនៅញាំបាយទីនោះ "
" បាន! តោះទៅឥឡូវតែម្តងទៅ "
" អឹម! ប៉ាម៉ាក់ ខ្ញុំទៅសិនហើយ "
" ទៅចុះកូន "
" បាទ "
ពួកគេទៅផ្ទះ ថេហ្យុង ដល់យប់ឯណោះទើប មកវិញ ។ មកដល់និយាយលេងជាមួយអ្នកផ្ទះបាន បន្តិចក៏ឡើងទៅសម្រាករាងខ្លួន ។
ថេហ្យុង ក្រោយងូតទឹករួចរាល់នាយតូចដើរមក អង្គុយមុខកញ្ចក់តាមទម្លាប់លាបនេះលាបនោះថេរក្សាសម្រស់មុននិងចូលគេង ។ ជុងហ្គុក ដើរមក ពីក្រោយនាយអោនចំកោងខ្នងដាក់ដៃអោបករ ថេហ្យុង ពីក្រោយ ។
" ថេហា៎... "
" ហឹម? "
" បងស្រលាញ់អូន "
" យ៉ាងម៉េចនិង? " ថេហ្យុង ស្រាប់តែសើចរបៀបអៀន សុខមកថាស្រលាញ់អី-អុីចឹងទេ ។
*សឺត
នាយថើបថ្ពាក់ប៉ោងៗរបស់ ថេហ្យុង មួយខ្សឺតមុននិងនិយាយ ។
" អូនហា៎ "
" យ៉ាងម៉េច? "
" បើសិនយើងមានកូន តើអូនសប្បាយចិត្តទេ? "
" ហេតុអីសួរបែបនេះ? "
" ឆ្លើយមក បងចង់ដឹង "
" ច្បាស់ជាសប្បាយចិត្តហើយ អ្នកណាៗក៏សប្បាយ ចិត្តដែរបើមានកូននោះ "
" ពិតមែនឬ? "
" មិនជឿសួរធ្វើអី? "
" ជឿ! បងជឿអូន គ្រាន់តែចង់បញ្ជាក់ "
" កើតអីឬអត់? "
" អត់ទេ ឆាប់ចូលគេងទៅស្អែកត្រូវទៅក្រុងពីព្រឹកផង "
" គេងមុនទៅ "
" បងចាំអូន "
" បន្តិចទៀតរួចហើយ ឡើងទៅគេងមុនទៅ "
" ក៏បាន " *សឺត ជុងហ្គុក ថើបមួយខ្សឺតទៀតមុននិង ដើរចេញឡើងទៅគេងចាំប្រពន្ធមុន ។
" ថើបទៀត " ថេហ្យុង លួចនិយាយទាំងខ្នាញ់
" បងថើបប្រពន្ធបងតើ " អ្នកគេងលើគ្រែប្រញាប់តបវិញយ៉ាងលឿន ។
" ឆើស " ថេហ្យុង បង្ហើយដៃបន្តិចរួចក៏ឡើងទៅគេងតាមក្រោយ ។ ជុងហ្គុក ទាញនាយតូចមកអោបជាប់ដូចខ្លាចបាត់យ៉ាងអញ្ចឹង ថេហ្យុង ក៏អោបចង្គេះ នាយវិញហើយក៏សង្ងំគេងទាំងពីរនាក់ ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Where stories live. Discover now