ចំណាយពេលជាង 10នាទី បន្ទាប់ពីមកដល់ក្រុង ពួកគេបានមកដល់មន្ទីរពេទ្យធំមួយនៅក្នុងក្រុងថេហ្គូ ជុងហ្គុក ជាអ្នកនាំចូលទៅក្នុង ។ គ្រាន់តែដើរចូលមកគេនាំគ្នាមើលប្រូងប្រៀត ព្រះអើយ...មនុស្សប្រុស ដែលចូលមកជាមួយ ជុងហ្គុក នោះជាអ្នកណា? ស្អាតពេកហើយ ស្អាតមិនសមជាប្រុសនោះទេ ថា ជុងហ្គុក សង្ហារណាស់ទៅហើយ ចុះម្នាក់នោះទៀត.... ។
" សួរស្តីអ្នកគ្រូពេទ្យ! "
" អូ៎...លោកចន! "
" ខ្ញុំបានណាត់ជាមួយពេទ្យ ជុង! "
" គាត់នៅ Office របស់គាត់ចា៎ "
" អរគុណណាស់អ្នកគ្រូពេទ្យស្អាត " ជុងហ្គុក ញញឹមរាក់ទាក់ព្រោះមួយមន្ទីរពេទ្យនាយស្គាល់សឹងទាំងអស់ ។
" ទៅខាងនោះ " ជុងហ្គុក នាំដំណើរដដែល ថេហ្យុង លួចខ្នាញ់និងចរិកច្រឡឹមរបស់នាយមុននេះ ឯណាស្មានថាសុភាពមើលចុះច្រឡឹមណាស់ បើជា ប្តីរបស់គេធានាថាសូម្បីមនុស្សស្រីមិនអោយមើលផងកុំថាឡើយនិយាយបែបនេះ ។ (បានន័យដល់ បើប្រុសណាម្នាក់ជាប្តីរបស់ ថេហ្យុង មិនបានសំដៅ លើតែ ជុងហ្គុក ម្នាក់ទេ)
" សួរស្តីលោកគ្រូពេទ្យ " ជុងហ្គុក ចូលមកដោយមិន បានគោះទ្វារជាមុនព្រោះតែជាមិត្តនិងគ្រូពេទ្យរូប សង្ហារ ជុង ហូស៊ុក ។
" មកហើយលឿនគ្រាន់បើ ចូលមក "
" ចូលមកតាមបងមក " ជុងហ្គុក មើលទៅ ថេហ្យុង ដូចមិនចង់ចូល ។
" នេះគ្រូពេទ្យ ជុង ហស៊ុក "
" សួរស្តី " ថេហ្យុង ញញឹមគួរសមបន្តិច ។
" អរ...បាទសួរស្តី! ហៃយ៉ា...មិនខុសពីគេនិយាយពិត មែន...ពួកកម្រនេះស្អាតខ្លាំងណាស់ "
" ហឹម?? "
" អង្គុយសិនមក ខ្ញុំចង់សួរនាំបន្តិច " ហូស៊ុក ប្រាប់ អោយពួកគេអង្គុយដើម្បីសួរនាំពីសុខភាព ថេហ្យុង រាងអៀនបន្តិចព្រោះធ្លាប់តែមកជាមួយម៉ាក់របស់គេ ប៉ុន្តែ ជុងហ្គុក មើលទៅមិនអៀនមិនភ្ញាក់ផ្អើលនោះទេអ្វីដែលគេភ្ញាក់ផ្អើលវិញនោះគឺ ជុងហ្គុក ជាអាល់ហ្វា ហេតុអីប៉ាម៉ាក់គេបណ្តោយអោយគេ មកជាមួយនាយបាន? ក្រោយនិយាយបានបន្តិច ពេទ្យសុំពិនិត្យសុខភាពពួកគេទាំងពីរ ជុងហ្គុក មកពិនិត្យទៀតទាត់ណាស់ សុខភាពនាយរឹងមាំល្អ ថេហ្យុង ក៏មិនអីដែរ ។ ហូស៊ុក បានយកថ្នាំនោះមក អោយគេ បើមកមិនជួបនាយពួកគេច្បាស់ជាមិនបាន ថ្នាំនេះទេ ។ រៀបចំទៅវិញទៅហើយនៅឆ្លៀតនិយាយគ្នាលេងទៀត ។
" និយាយមែនឯងសមគ្នាណាស់ "
" តាំងទៀតហើយ "
" យើងមិនចង់ស្រម៉ៃទេបើមានកូនមុខកូនបែប ណានោះ "
" បានហើយកុំនិយាយស្អីឡប់ៗ "
" និយាយពិតមែន ថេហ្យុង បើបាន ជុងហ្គុក ជាស្វាមី ដេកសំណាងតែម្តង "
" នែ៎...ឈប់និយាយយើងទៅវិញហើយនៅមាន កន្លែងត្រូវទៅទៀតខ្លាចទៅផ្ទះវិញយប់ "
" លាហើយលោកគ្រូពេទ្យ ៣
" បាទ! ប្រយត្ន័ប្រយែងផង "
" អឹម!! " ជុងហ្គុក និង ថេហ្យុង នាំគ្នាចេញទៅវិញ អស់ ។ ចេញពីមន្ទីរពេទ្យមក ថេហ្យុង ដូចជាប្លែកៗ យ៉ាងមិចមិនដឹង? ឬនៅអៀន? មែនហើយនិយាយជាមួយពេទ្យកម្លោះនិយាយដល់ៗពេកទើបគេអៀន មែនទេ? មើលមុខក្រហមៗនោះចុះ គួរអោយខ្នាញ់ណាស់ ។
ក្រោយចេញពីមន្ទីរពេទ្យ ជុងហ្គុក នាំគេទៅ ផ្សារទំនើបដើម្បីអោយគេទិញសម្លៀកបំពាក់ ព្រោះពេលនាយនៅអង្គុយចាំ ថេហ្យុង នៅផ្ទះនោះម៉ាក់ របស់ ថេហ្យុង ប្រាប់ថា ថេហ្យុង មិនមានសម្លៀក បំពាក់នោះទេ ។ នៅពេលដែល លោកគីម Call ហៅនាយអោយមកនាំ ថេហ្យុង ទៅក្រៅនាយ សប្បាយចិត្តស្ទើស្លាប់ទៅហើយ ។
ទាំងពីរនាក់ដើរទន្ទឹមគ្នាចូលក្នុងផ្សារទំនើប នាយជាអ្នកដើរតាម ថេហ្យុង ម្តងមើលថាគេនិងទៅកន្លែងណាខ្លះ ។
" លោក! "
" បាទ? "
" ចង់ទិញអីឬទៅណាក៏ទៅៗមិនបាច់ដើរតាមខ្ញុំក៏បាន "
" មិនអីទេបងអត់មានត្រូវទិញអីផង "
" អាចចាំនៅកន្លែងណាក៏បានបើសិនធុញ " ថេហ្យុង បញ្ចប់ប្រយោគនិងដើរទៅបន្តរកហាង សម្លៀកបំពាក់ ។ នាយតូចបានរើសសម្លៀកបំពាក់ ច្រើនគួរសមប៉ុន្តែគេត្រូវទិញរបស់ផ្ទាល់ខ្លួន ហ្វូម លាងមុខ សាប៊ូ នៅមានឈុតថែរក្សារមុខរបស់គេ ទៀតទិញមិនគ្រាន់តែ ។
" ហ៊ើយ...លុយសល់ 150$ ទិញអីគ្រាន់? "
" ចង់ទិញអីទៀត? "
" នៅមានច្រើនណាស់ "
" មោះបងជួយកាន់ "
" មិនបាច់ "
" បងចង់ជួយ " ជុងហ្គុក លូកយករបស់ពីដៃ ថេហ្យុង មកកាន់ ។ ក៏ល្អមានអ្នកកាន់ឥវ៉ាន់អោយ ថេហ្យុង ក៏បន្តទៅកន្លែងមានលក់គ្រឿងសម្អាង គេជាមនុស្ស ប្រុសពិតមែនប៉ុន្តែបើមិនស្អាតមិនបានទេ គេស្រលាញ់មុខរបស់គេណាស់ត្រូវតែថែរក្សារ ដូច មនុស្សស្រីអញ្ចឹង ។
" មិនដឹងលុយគ្រប់ឬអត់ទេ "
" រើសយកតាមចិត្តទៅ "
" មិនបានទេ...ចង់...ហឹម " ថេហ្យុង រើសយកតែ របស់សំខាន់សិនរបស់ខ្លះលើកហើយទុកវិញ ជុងហ្គុក ដែលតាមពីក្រោយរើសដាក់ពេញកន្ទ្រក នៅរបស់ដែល ថេហ្យុង ចង់បាននោះ ។
" អេ...ច្រើនម៉្លេះ? របស់នេះមកយកទេ "
" ចាំបងយកទៅគិតលុយ " ជុងហ្គុក យួរកន្ទ្រកទៅ កន្លែងគិតលុយ នាយហ៊ូតកាតរបស់នាយមកចេញ ថ្លៃរបស់ទាំងនេះ ។
" តោះទៅ "
" ទៅផ្ទះវិញចាំសុំលុយប៉ាសងវិញ " ព្រោះតែទូរសព្ទក៏គ្មានលុយក្នុងកុងក៏មិនអាចដកបាន ។
" ហឹម..... " ជុងហ្គុក គ្រាន់តែញញឹមប៉ុណ្ណោះ ។
" យក 150$ សិនទៅ! មុននេះអស់ប៉ុន្មាន? "
" អស់តែ 470$ ប៉ុណ្ណោះកុំទុកក្នុងចិត្តអី "
" មិនបានទេ ខ្ញុំមិនចង់ជំពាក់អីលោក "
" ចាត់ទុកថាបងទិញអោយ "
" មិនយក "
" មិនយកបោះចោលក៏បាន នោះខាងមុខមានធុង សម្រាម "
" លោកឯងឌឺដងអោយខ្ញុំមែនទេ? "
" ឃ្លានទេ? នេះ...ម៉ោង 5 ហើយ! ញាំអីហើយចាំទៅវិញ កុំអោយឃ្លានតាមផ្លូវ ទៅខាងនោះមានហាងអាហារមួយ "
" អេ...អ្នកណាថាខ្ញុំទៅញាំអីជាមួយលោក? " មាត់ ថាមិនទៅតែជើងកំពុងដើរតាមនាយពីក្រោយ ។ ពួកគេញាំរបស់បន្តិចបន្តួចទើបទៅវិញ ។ តាមផ្លូវ ថេហ្យុង បានសុំខ្ចីទូរសព្ទរបស់ ជុងហ្គុក ដើម្បីទាក់ ទងទៅ ជីមីន ។
" មែនហើយ...យើងប្រហែលអត់ទៅវិញទេ យ៉ាងណាៗ ឯងរៀបចំផ្ញើរឥវ៉ាន់យើងមកផង "
" យើងច្បាស់ជានឹកឯង "
" វិស្សមកាលឯងមកលេងយើងបានតើ "
" ចុះដេវីតនោះ? "
" ហឹម...ចាំឯងផ្ញើរឥវ៉ាន់អោយយើងទុកអោយយើង ចាត់ចែង "
" អរ...ដឹងហើយ "
" ប៉ុណ្ណឹងចុះ " ថេហ្យុង ដាក់ទូរសព្ទចុះ ។
" អរគុណ " ថេហ្យុង ហ៊ុចទូរសព្ទអោយនាយវិញ ។ ទម្រាំពួកគេដល់ផ្ទះម៉ោង 7យប់ឯណោះ ។ បាត់កូន ទៅជាមួយគេពេញមួយថ្ងៃប៉ាម៉ាក់គេមិនខ្ចីទាក់ទងរក អីបន្តិច គួរអោយខឹងមែន បើនាយអាល់ហ្វាម្នាក់នេះ អូសគេទៅរំលោភគិតយ៉ាងមិចមេឃងងឹតផង? សំណាងដែលមកដល់ផ្ទះ ។ មែនហើយឱកាសច្រើន ណាស់តាមផ្លូវក៏ស្ងាត់ប៉ុន្តែ ជុងហ្គុក មិនមានគំនិត អាក្រក់លើគេនោះទេ បានតែ ថេហ្យុង ព្រមទៅ ព្រមនិយាយជាមួយនាយក៏សប្បាយចិត្តពេកទៅហើយ ។
" ប៉ាម៉ាក់! កូនមកវិញហើយ..."
" អូ៎... ថេហ្យុង "
" សួរស្តីបងថ្លៃ លោកពូ! អេ...នេះមកជុំគ្នាល្អម៉្លេះ? "
" មានរឿងនិយាយទើបមកជុំគ្នា ឥឡូវទៅផ្ទះវិញហើយ " ជីន
" ចាំស្អែកខ្ញុំទៅលេងលោកពូ "
" ហឹម!! ពូទៅហើយ! អ្នកបងខ្ញុំទៅវិញហើយ " ជីន និងស្វាមីរបស់គាត់ត្រលប់ទៅវិញ ជុងហ្គុក ដើរចូល មកតាមក្រោយព្រោះនៅយកឥវ៉ាន់អោយ ថេហ្យុង។
" មកវិញហើយហេសកូន "
" បាទម៉ាក់! "
" ដើរលេងសប្បាយទេកូន? " លោកគីម ទើបនិង ចុះមកមុននេះឡើងទៅងូតទឹកបន្តិច ។
" មានដើរលេងអីទៅប៉ា ប៉ុន្តែបាត់កូនដល់យប់ប៉ាម៉ាក់អត់មានរកកូនសោះ "
" រកធ្វើអី? ទៅជាមួយ ជុងហ្គុក ទោះស្អែកមកវិញក៏ ប៉ាម៉ាក់មិនថាអីដែរ " អ្នកស្រីគីម
" ស្អីដល់ម្លឹង? "
" លោកពូ! អ្នកមីង " ជុងហ្គុក ចូលមកជាមួយឥវ៉ាន់ខ្លះក្នុងដៃជារបស់ ថេហ្យុង ទាំងអស់ ។
" ទិញអីច្រើនម៉្លេះ? " អ្នកស្រីគីម
" ជារបស់ ថេហ្យុង ទេអ្នកមីង "
" ទិញថ្នាក់នេះលុយគ្រាន់ឬអត់? "
" នៅសល់ 100$ " ព្រោះ 50$ នោះ ថេហ្យុង ចេញថ្លៃអាហារញាំពីល្ងាចនោះបាត់ហើយ ។
" នៅសល់ទៀត? " លោកគីម
" ប៉ាអោយគេ 500$ ទៅគេចេញថ្លៃឥវ៉ាន់អោយកូន"
" មិនបាច់ទេលោកពូ "
" ហៃយ៉ា...មិនទាន់អីផងដៃទូលាយទៅហើយ " លោកគីម ញញឹមពេញចិត្ត ។
" នែ៎...ជុងហ្គុក ញាំបាយជាមួយគ្នាមកណាចាត់ទុក ថាមីងអរគុណដែលខំជូនប្អូនទៅ "
" បាទអញ្ចឹងខ្ញុំមិនគ្រែងចិត្តទេ "
" កូនទៅបន្ទប់ហើយ "
" កុំទៅយូរពេកឆាប់ចុះមកញាំបាយ "
" កូនញាំរួចហើយ " ថេហ្យុង ប្រមូលឥវ៉ាន់ទៅខាង លើបាត់ ។ ទោះញាំរួចតែយប់បន្តិចចុះមករកញាំទៀតមិនខាន ។
" ញាំរួចហើយ? "
" ញាំអីជាមួយគ្នាមុនចេញមកវិញណាអ្នកមីង "
" បែបនោះប្រសើណាស់បង! កូនយើងមិនធ្វើអោយគេពិបាកចិត្ត "
" បានលឺថាកូនស្តាប់ ជុងហ្គុក គឺល្អណាស់ "
" ខ្ញុំថាខ្ញុំទៅវិញសិនហើយ ថ្ងៃក្រោយខ្ញុំនិងមកញាំ បាយទីនេះ "
" ហឹម...ក៏យប់ហើយដែរទៅផ្ទះចុះអ្នកផ្ទះមានរឿង ចង់និយាយជាមួយផង "
" បាទ! ជំរាបលា " ជុងហ្គុក អោនលាចេញទៅវិញ ។
" ជុងហ្គុក នេះល្អមែនណាម៉ាក់ " សាន់ឆយ
" បែបនោះទើបម៉ាក់ចង់អោយ ថេហ្យុង បាន រៀបការជាមួយគេ ថេហ្យុង និងមានសុវត្ថិភាព "
" ស្អីគេម៉ាក់? រៀបការ? " ថេហ្យុង ចុះមកលឺ ។
" មកល្អហើយ និយាយគ្នាបន្តិចទៅ " លោកគីម ហៅ ថេហ្យុង មកនិយាយទល់មុខ ។
" ប៉ាម៉ាក់ចង់អោយកូនរៀបការជាមួយ ជុងហ្គុក " លោកគីម
" ប៉ា! គេជាប្រុស "
" កូនក៏ដូចជាកូនស្រីម្នាក់ដែរ ហើយ ជុងហ្គុក ជាមនុស្សដែលពួកយើងទុកចិត្ត "
" អត់ទេ! កូនមិនរៀបការជាមួយគេទេ "
" ថេហ្យុង! គិតអោយល្អិតល្អន់...កូនខូចឈ្មោះមក ហើយ ណាមួយមានតែ ជុងហ្គុក ដែលស្រលាញ់កូន! សាកគិតមើលមានមនុស្សប្រុសឯណាមក ច្បាស់លាស់ជាមួយមនុស្សប្រុសដូចគ្នានោះ? ទោះគេស្មោះតែគ្រួសារគេមិនទទួលទេណាកូន ប៉ុន្តែ គ្រួសារ ជុងហ្គុក ព្រមទទួលកូនដោយគ្មានលក្ខខណ្ឌ ប៉ាម៉ាក់រៀបចំក៏ដើម្បីអនាគតរបស់កូន ប៉ាម៉ាក់ចង់ឃើញកូនបានល្អ " សម្តីរបស់ម៉ាក់ធ្វើអោយ ថេហ្យុង គិត! មែនហើយបើគ្រួសារ ដេវីត មិនពេញ ចិត្តគេគ្រប់យ៉ាងក៏និងចប់ណាមួយទំនាក់ទំនងពួកគេ គឺលួចលាក់ គេអាចដកខ្លួនបានទាន់មិនទាន់ផុងខ្លួន ប្រាណអោយគេ ប៉ុន្តែពួកគេស្រលាញ់គ្នា ។ ជីមីន ធ្លាប់និយាយថា ទាក់ទងគ្នាលេងៗមិនអាចយកជាការ បានទេព្រោះ ដេវីត ទៅច្រើនកន្លែងមិនអាចថាស្មោះនោះទេ ។
" គិតយូរធ្វើអី ថេហ្យុង នៅទីនេះគ្រប់គ្នាស្គាល់ពីចិត្ត ជុងហ្គុក ច្បាស់ណាស់ " អ៊ុនយ៉ុង
" កូនរៀបការក៏បានតែកូនចង់រៀបការជាមួយបង ប្រុស ជុងស៊ុក វិញកូនស្រលាញ់គាត់កូនអត់ចូលចិត្ត នាយម្នាក់នោះទេ "
" មិនបានទេកូន ជុងស៊ុក មិនអាចរៀបការ "
" ហេតុអីប៉ា? "
" កូនក៏ដឹងថា ជុងស៊ុក រស់មិនបានយូរ "
" កូនសុខចិត្តពោះម៉ាយ "
" តែ ជុងស៊ុក ចង់ឃើញកូនរៀបការជាមួយ ជុងហ្គុក បំពេញបំណងអោយបងណាកូនមុននិងបងស្លាប់ "
" ហុឹកៗ ហា៎....កូនអត់ចង់រៀបការជាមួយគេទេ "
" ថេហ្យុង កូនគ្មានជម្រើសទេ "
" ម៉ាក់អោយពេលមួយខែមើលថា ជុងហ្គុក ជាមនុស្សបែបណា អោយកូនអស់ចិត្តមុននិង រៀបការ "
" មិនចង់ការទេ " ថេហ្យុង យំហើយរត់ទៅបន្ទប់បាត់។ ព្រះអើយកំពុងមិនចូលចិត្តផងអោយរៀបការ ឬមួយជាផែនការ ជុងហ្គុក រៀបចំអោយគេមកវិញ ដើម្បីរៀបការជាមួយខ្លួន? មនុស្សលាក់ពុត ។To be continue....
ŞİMDİ OKUDUĞUN
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?