ថ្ងៃត្រង់ពួកគេបានទៅញាំអីជាមួយគ្នាសិនទើប ត្រលប់មកវិញ ។ នៅក្នុងហាងអាហារមួយកន្លែងបែប សាមញ្ញ ពេលញាំរួច ថេហ្យុង សុំទៅបន្ទប់ទឹកសិន ។
" សុំទៅបន្ទប់ទឹកបន្តិច "
" តាមសម្រួលចុះ "
ថេហ្យុង ងើបទៅដោយទុកទូរសព្ទរបស់គេនៅលើតុ ជុងហ្គុក ជាអ្នកគិតលុយ ។ ទូរសព្ទរបស់ ថេហ្យុង លោតសារមកមួយជួរ ជុងហ្គុក ដែលដើរមកពីកន្លែងគិតលុយឃើញក៏លើកមកមើល នាយគ្មានបំណងនោះទេ ក៏គ្រាន់តែលើកមកមើលនិងយកទុកអោយខ្លាចបាត់ ។ សារនោះសរសេរថា៖
*ថេហ៍ ស្អែកនេះបងឡើងយន្តហោះហើយ
*មើលថែខ្លួនផង
*បងស្រលាញ់អូន
" លោកធ្វើស្អី? " ថេហ្យុង កញ្ឆក់យកទូរសព្ទពីដៃរបស់នាយមកវិញ ។
" ថេហ៍...គឺបង... "
" លោកចង់ឆែកទូរសព្ទរបស់ខ្ញុំមែនទេ? "
" អត់ទេ ថេហ៍...បងគ្រាន់តែ "
" ថ្ងៃក្រោយហាមប៉ះពាល់របស់ខ្ញុំ លោកគ្មានសិទ្ធ " ថេហ្យុង ដើរចេញទៅទាំងមុខក្រញ៉ូវ គេមិនចូលចិត្ត អ្នកណាមកប៉ះពាល់របស់គេនោះទេ ទោះបន្តិចទៀត ក្លាយជាប្តីប្រពន្ធគ្នាក៏ដោយ បើរបស់គេមិនអនុញាតិ កុំប៉ះពាល់បើមិនចង់អោយគេខឹង ។
" ថេហ៍...ស្តាប់បងសិន! បងសុំទោស "
" អាងអីសុំទោស បើមិនធ្វើវាពីដំបូងគឺចប់បាត់ទៅហើយ គ្មានរឿងអញ្ចឹងទេ "
" គ្រាន់តែប៉ះទូរសព្ទប៉ុណ្ណឹងមិនបានដែរឬ? បងជាអនាគតប្តីអូនណា ថេហ៍ "
" កុំអាងពាក្យនេះ ព្រោះរៀបការដោយសារការ មិនពេញចិត្ត "
" បើនៅទាក់ទងសង្សារអូន ចាំបងប្រាប់អោយម៉ាក់ ផ្តាច់ពាក្យ "
" ចន ជុងហ្គុក! លោកកំពុងគិតថាគ្រប់យ៉ាងវាងាយ ដូចមាត់លោកនិយាយឬ? "
" អញ្ចឹងអោយបងដែលមានឈ្មោះជាប្តី មើលប្រពន្ធ ខ្លួនឯងឆ្លងឆ្លើយសាងសងជាមួយសង្សារបែបនេះ មែនទេ? អូនដឹងថាបងស្រលាញ់អូនហើយ អូនធ្វើបែបនេះទៀត មិចមិនសម្លាប់បងទៅ? សម្លាប់បងពេលនេះតែម្តងក៏បាន "
" គ្រាន់តែលេងសារ ខ្ញុំមានទៅដេកអោបថើបប្រុស មុខលោកឯណា? "
" តែជាមួយសង្សាររបស់អូន តាំងពីចេញពីផ្ទះមកអូន មានខ្វល់និងបងទេ? "
" ហុឹស...ពេលចេញមកនោះ..."
" ទៅផ្ទះ " ជុងហ្គុក ដើរចេញមិនចង់ស្តាប់ ថេហ្យុង កាន់តែខឹង ស្អប់ណាស់មនុស្សមិនចេះស្តាប់ហេតុផល ទោះជឿមិនជឿគួរស្តាប់សិន ។ ព្រឹកមិញ គេអង្គុយចុចទូរសព្ទនោះគឺគេបានផុសរូបទៅដើរ លេងជាមួយគ្នាកាលពីម្សិលមិញ គេឆ្លើយតបការ ខំមិនបន្ទាប់មកគេក៏មានគ្រុបឆាត គេចង់រ៉ាប់អានអ្នក នៅទីនេះអោយបានច្រើនព្រោះចាប់ពីពេលរៀបការទៅគេត្រូវរស់នៅទីនេះរហូតហើយដូច្នេះ គេត្រូវមានមិត្តអោយច្រើនៗដែរ ។ រឿងសារនេះ ថេហ្យុង មិនទាំងដឹងថាអ្នកណាផ្ញើរមកផង គេមិនបានលេងជាមួយ ដេវីត នោះទេ ដេវីត ទើប និងផ្ញើរសារនេះមកៈជាលើកដំបូងក្រោយនិយាយគ្នារួចកាលពីយប់នោះ ។ នាយតូចក្តាប់ដៃមុខក្រញ៉ូវចូល អង្គុយក្នុងឡាន ជុងហ្គុក ក៏បើកចេញទៅ ។ តាមចិត្ត ក្តៅចង់តែជិះតាក់សុីទៅវិញម្នាក់ឯងទេ ពួកគេត្រូវ អង្គុយស្ងាត់រហូតដល់ទៅជាង 2ម៉ោងទម្រាំដល់ផ្ទះវិញ ។ តាមផ្លូវចង់អ្នកណា Call មកក៏នាយមិនលើក ដែរ ថេហ្យុង ក៏ដូចគ្នាបើគេកំពុងខឹងគេមិននិយាយទេ បើសិននិយាយច្រើនគេនិងយំ ។ មិនទាន់រៀបការនៅឡើយក៏ទាស់សម្តីឈ្លោះគ្នាទៅហើយ ចុះទម្រាំរៀបការរួចហើយតើអាចរកបានសុភមង្គលឬអត់?
មកដល់ផ្ទះគ្មាននិយាយលាស្អីទេ ថេហ្យុង ចុះដើរ ចូលក្នុងផ្ទះតែម្តង ជុងហ្គុក ក៏មិនចូលដូចគ្នានាយបើក ឡានទៅណាក៏មិនដឹង ដល់កន្លែងរាងស្ងាត់បន្តិចនាយអែបឡានសង្ងំនៅក្នុងឡានម្នាក់ឯង ។
" ពុទ្ធោអើយ " ជុងហ្គុក ចង់តែបោកក្បាលនិងចង្គូត ឡានទេ ពិតជាពិបាកក្នុងខ្លួនណាស់ ពេលដែលត្រូវគេ មិនអាចបិទសិទ្ធគេ មិនអាចប៉ះពាល់របស់គេ រៀបការមានតែនាម បានតែសំបកកាយ នាយប្រឹង អស់ហើយ សម្តីផ្អែម យកចិត្តគ្រប់យ៉ាង តាមចិត្តគ្រប់ពេលតើចង់បានអីទៀត? ចង់អោយនាយធ្វើមិចទើបអាចបើកចិត្តមើលនាយខ្លះ? តើម្នាក់ដែលគេ ស្រលាញ់ជាមនុស្សប្រុសបែបណាប្រាប់នាយមក នាយសុទ្ធចិត្តកែប្រែខ្លួនអោយដូចគេម្នាក់នោះ ។

YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?