Taehyung សំណព្វចិត្ត : ភាគទី26

9.9K 535 4
                                    

       ពិនិត្យរួចរាល់ពួកគេបានទៅបន្តការទិញឥវ៉ាន់ របស់ពួកគេ ។ ចេញពីបន្ទប់ពិនិត្យមកក៏បានជួបនិង ខារី នាងមករកបងប្រុសរបស់នាង ។
" ជុងហ្គុក "
" អរ...ខារី! សួរស្តី "
" សួរស្តីអ្នកនាង ខារី "
" ចាស៎! នេះតើអ្នកណាឈឺអ្វីឬ? "
" អត់ទេ មកពិនិត្យសុខភាពធម្មតាប៉ុណ្ណោះ ចុះនាងមក..."
" តោះទៅ ជុង! អូនចង់ទិញឥវ៉ាន់ថ្ងៃណាស់ហើយ " ថេហ្យុង កាត់សម្តី ជុងហ្គុក គេមិនចង់អោយនាយនៅនិយាយជាមួយនាងយូរពេកនោះទេ ។
" អញ្ចឹងខ្ញុំទៅសិនហើយ " ជុងហ្គុក លានាងនិងនាំ ថេហ្យុង ចេញទៅបាត់ ។ នេះមិនទាន់និយាយគ្នាបាន មួយនាទីស្រួលបួលផង (គួរអោយស្អប់)😂

       មកដល់ឡាន ជុងហ្គុក បានសួរយោបល់ ថេហ្យុង ថាគេចង់ទៅណាខ្លះ?
" អូនចង់ទៅណា? "
" ចង់ទៅទិញខោអាវ "
" បងចង់ទិញរបស់ក្មេងលេងទុកអោយហើយ "
" ឡប់សតិ! ទើបតែបានមួយខែជាងទេណា "
" ក៏...បងចង់ទិញទុកនិងណា "
" បានហើយលោកប្រុស! ទៅទិញខោអាវវិញទៅ ឆាប់ឡើង "
" បាទលោកស្រី "
" នែ៎... "
" លោកម្ចាស់តូចរបស់បង " ជុងហ្គុក សើចស្ញេញ មើលចុះមុខគួរអោយស្អប់ណាស់ ។ ថេហ្យុង មិនតប ត្រឹមតែញញឹមសប្បាយចិត្ត យូរៗទៅយល់ថានៅជាមួយនាយក៏មានក្តីសុខម៉្យាងដែរ ។
    ពេលដើរទិញខោអាវឆ្លងកាត់ហាងលក់របស់ក្មេង ទាំង ថេហ្យុង និង ជុងហ្គុក រមួលពោះចង់តែចូលទៅ ទិញរបស់ក្មេងៗគួរអោយស្រលាញ់ច្រើនណាស់ ប៉ុន្តែមិនដឹងកូនប្រុសឬស្រីផងទិញព្រៀវៗមិនកើតទេ ចាំពេលដឹងចាំទិញក៏មិនហួសពេលដែរ ។ ដើរទិញ របស់ចាំបាច់ខ្លះហើយទៅរកអីញាំនេះគឺថ្ងៃត្រង់ទៅហើយដែរ ។ ពួកគេអង្គុយនៅក្នុងហាងមួយក្នុង ផ្សារទំនើបញាំបាយជាមួយគ្នា បញ្ចុកគ្នា ញញឹម ញញែមដាក់គ្នាក៏មានមនុស្សម្នាក់បានឃើញ ពិតជា មិនគួរអោយជឿពិតមែន ។
" ម្នាក់នោះជាមនុស្សដែលអូនរៀបការជាមួយ មែនទេ ថេហ៍? " ដេវីត ចៃដន្យបានឃើញពួកគេ ទាំងពីតាំងពីដើរបណ្តើរគ្នាមកម៉្លេះ ។ ដេវីត មកកូរ៉េ វិញបានប៉ុន្មានថ្ងៃក៏មកថេហ្គូ ព្រោះមានកិច្ចការទាក់ទងនិងការរៀនរបស់នាយ ។ ផែនដីតូចពិតមែន ដែលអាចមកឃើញគ្នាដោយចៃដន្យបែបនេះ ។ មើលចុះមនុស្សម្នាក់នោះ Take care ថេហ្យុង ខ្លាំងណាស់មិនចម្លែកទេដែលពួកគេសម្រេចចិត្តរៀបការ លឿនបែបនេះ គម្រមានមនុស្សប្រុសដែលច្បាស់ លាស់បែបនេះណាស់ ពិសេសគឺគ្រួសារគេ ។
     ក្រោយញាំរួចពួកគេត្រូវត្រលប់ទៅផ្ទះវិញតែម្តង ដើរចេញទៅបណ្តើរគ្នា ថេហ្យុង កាន់ដៃនាយម្ខាង ឯដៃម្ខាងទៀត ជុងហ្គុក យួរឥវ៉ាន់សូម្បីការបូបស្ពៀយរបស់ ថេហ្យុង ក៏នាយជាអ្នកស្ពៀយ អោយដែរ ។ មកដល់លើឡានបើកចេញទៅហើយ ជុងហ្គុក ចេះតែមានអារម្មណ៍ថាភ្លេចៗទម្រាំនឹកឃើញ ។
" ថាភ្លេចៗមែន ឃើញនិងភ្នែកហើយនៅភ្លេចទៀត យ៉ាប់ណាស់ "
" ភ្លេចអី? "
" ភ្លេចទិញខោក្នុង "
" ប៉ុណ្ណឹងមែនទេ? "
" អឹម "
" ចាំអូនទិញអោយ "
" មិនអីនោះទេ ថេហ៍ "
" ល្ងាចនេះអូនទៅផ្សារជាមួយម៉ាក់ ចាំអូនទៅទិញអោយ កុំតវ៉ាច្រើនជាមួយអូន "
" បានៗ " ជុងហ្គុកសើចស្ញេញឈប់តប ។ តាមផ្លូវនាយញញឹមរហូត ដៃម្ខាងកាន់ចង្គូតឡាន ដៃម្ខាងកាន់ដៃរបស់ ថេហ្យុង ។
" ប្រុងកាន់អោយដល់ផ្ទះឬយ៉ាងម៉េច? "
" បងចង់កាន់ អុ៎...បងលើកទូរសព្ទសិន " ជុងហ្គុក លែងដៃនិងដើម្បីលើកទូរសព្ទអ្នកផ្ទះទាក់ទងមក ។
" ហាឡូ...ហឹម...កំពុងទៅវិញហើយ...គឺល្អ ប៉ុណ្ណឹង សិនបងប្រុស ខ្ញុំបើកឡានសិន " ជុងហ្គុក ដាក់ទូរ-សព្ទចុះងាកទៅមើល ថេហ្យុង កំពុងចុចទូរសព្ទ ។ ថេហ្យុង ផុស Status ក្នុង Twitter របស់គេថា «ស្វាគមន៍សមាជិកថ្មី» ជីមីន ជាអ្នកជ្រួលជ្រើមមុន គេនេះជាដំណឹងល្អមួយសម្រាប់គ្នា ពិសេសអ្នកដែល ជ្រុំជ្រែងពួកគេទាំងពីរកន្លងមក ។
      មកដល់ផ្ទះឃើញមានឡាននៅមុខផ្ទះច្រើនទំនងជាមានភ្ញៀវ តែមិនមែនភ្ញៀវមកពីណាទេគឺ គ្រួសារទាំងសងខាងមកចាំអបអរសាទរនោះអី ។ គ្រាន់តែបើកទ្វារចូលក្នុងផ្ទះភ្លាមភ្ញាក់តែម្តងព្រោះ មនុសពេញផ្ទះ ។
" ខ្ញុំមកវិញ..." ជុងហ្គុក
" អបអរសាទរ " ជុងស៊ុក បន្លឺឡើងមុនគេតែម្តង ។
" នេះនៅជុំគ្នាល្អម៉្លេះ? " ថេហ្យុង
" មកចាំអបអរអោយពួកឯងនោះអី " ជុងស៊ុក
" មែនហើយអបអរសាទរ កូនៗមានចៅអោយប៉ាម៉ាក់ហើយ " អ្នកស្រីចន
" ហិហិ..." ថេហ្យុង ស្ញេញឡើងមកគួរអោយខ្នាញ់ នោះគេកំពុងតែអៀននិងអ្នកគ្រប់គ្នាហើយ ។
" អរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់ " ជុងហ្គុក ថ្ងៃនេះពិតជាសប្បាយចិត្តមែនទែន ។ បងប្អូនមកអង្គុយលេងជុំគ្នាសួរនាំពួកគេសូម្បីប៉ាម៉ាក់ ថេហ្យុង ក៏នៅទីនេះដែរ រហូតដល់ពេលរសៀលពួកគេនិង អោយ ថេហ្យុង បានសម្រាក ។ ល្ងាចបន្តិច ថេហ្យុង ទៅផ្សារជាមួយម៉ាក់ក្មេកដោយអោយប៉ាក្មេកជូន ទៅតែគាត់មានធុរៈទើបត្រូវអោយ ជុងហ្គុក ទៅទទួលពេលនាយចេញពីឃ្លាំងទៅ ។ តទៅបញ្ជីរ ទាំងអស់នៅលើនាយជាអ្នកកាន់បែបនោះនាយកាន់ តែរវល់មិនដឹងឆ្លៀតពេលបានមើលថែប្រពន្ធឬអត់ នោះទេ ។
" ថេហ្យុង ម៉ាក់ចូលសាឡនអោយគេកក់សក់អោយ បន្តិចកូនចង់ទិញអីទៅទិញសិនចុះ "
" បាទម៉ាក់ " ថេហ្យុង ទៅរកទិញរបស់អោយប្តីបន្ទាប់មកក៏ទៅហាងរបស់ ជីន ដែលនៅក្បែរនេះ ដើម្បីញាំអីត្រជាក់មុននិងទៅរកម៉ាក់ក្មេកវិញ ។
" ពូជីន "
" យ៉ាងម៉េចហើយយើង? លឺថាពេលនេះមាន Baby ហើយណា "
" ត្រូវហើយពូជីន ទើបតែមួយខែទេមួយអាទិត្យ ទៀតបានពីរខែ "
" អបអរសាទរសម្រាប់សមាជិកថ្មី អូ៎...ចង់ញាំអី? "
" ដូចដើមមកពូជីន "
" ចាំពូអោយគេរៀបចំអោយ អង្គុយចុះ "
" បាទ..." ថេហ្យុង រកកន្លែងអង្គុយនិងទាក់ទងទៅ ជុងហ្គុក អោយហើយ ។
" ហាឡូ...ជុងហ្គុក! អូននៅហាងពូជីន..."
«ចុះម៉ាក់?»
" ម៉ាក់នៅកក់សក់ ប្រហែលមួយសន្ទុះទៀត "
«អញ្ចឹងបងទៅទទួលនៅទីនោះ»
" អឹម...អូននៅចាំទីនេះ ប៉ុណ្ណឹងចុះ... " ថេហ្យុង ដាក់ ទូរសព្ទចុះភ្លាមក្រោយលេចវត្តមានមនុស្សម្នាក់ដែល គេស្គាល់បង្ហាញខ្លួននៅចំពោះមុខគេ ម្នាក់នោះកំពុង តែដើរសម្តៅមករកគេ ។
" ដេ...ដេវីត? "
" សួរស្តី ថេហ៍... "
" មកបានយ៉ាងម៉េច? "
" បងសុំអង្គុយផងបានទេ? "
" អង្គុយសិនមក "
" អឹម...អូនសុខសប្បាយទេ? "
" ក៏...ដូចដែលឃើញ "
" លឺថាអូនរៀបការហើយប៉ុន្មានខែមុន "
" គឺ...មែនហើយ "
" គេជាអ្នកមានណាស់តាមដែលបងបានដឹង "
" ប៉ុន្តែខ្ញុំមិនបានរៀបការព្រោះគេអ្នកមានទេ "
" វាលឿនណាស់ " ដេវីត រាងស្រងាកចិត្តនិងពេល ថេហ្យុង ហៅខ្លួនថា «ខ្ញុំ» ។
" ពិតមែនហើយ វាលឿនណាស់តែក៏គ្មានអីប្លែកដែរ នៅពេលបានជួបមនុស្សម្នាក់ដែលស្មគ្រ័ព្រមទទួល យកយើងច្បាស់លាស់ជាមួយយើងនោះ បានជួបយើងគួរតែចាប់យក "
" ប៉ុន្តែអូននិងគេស្គាល់គ្នាមិនបានមួយខែទេ "
" អត់ទេ ដេវីត! ពួកយើងស្គាល់គ្នាតាំងពីក្មេងមក ក៏គ្រាន់តែស្គាល់ ទោះរៀបការមិនបានស្រលាញ់គ្នា តែពេលនេះខ្ញុំទទួលបានសុភមង្គលច្រើនពីមនុស្ស ដែលស្រលាញ់ខ្ញុំ "
" បងក៏សង្ឃឹមថាអូននិងមានសុភមង្គលដែរ "
" មែនហើយ...មួយទៀតគឺពេលនេះ ពួកយើងមាន កូនជាមួយគ្នា សង្ឃឹមថា ដេវីត និងរីករាយទទួលយក សមាជិកថ្មីរបស់ពួកយើង "
" មានកូន? អូនជា...? "
" ហឹម...សុំទោសផងដែលលាក់បាំងរហូតមក "
" អញ្ចឹងមានតែជូនពរអូន "
" អរគុណ ខ្ញុំត្រូវទៅវិញសិនហើយ "
" ឈប់! "
" ហឹម? "
" តើអាច...អោយបងអោបអូនជាលើកចុងក្រោយ បានទេ? "
" ច្បាស់ជាបាន ក្នុងនាម...ជាមិត្ត "
" ហឹម..."
       ពួកគេបានអោបគ្នាស្របពេលដែល ជុងហ្គុក បានចូលមក ។
" អរគុណអូន សង្ឃឹមថាថ្ងៃក្រោយនិងបានជួបគ្នាជា មួយក្មួយបងចុះ " នាយនិយាយពេលលែងចេញពីការអោប ។
" ជូនពរ អោយឆាប់មានអ្នកយល់ចិត្ត "
" ហេមៗ " ជុងហ្គុក បានចូលមកដល់កន្លែងពួកគេ ។
" ជុងហ្គុក! បងមកលឿនម៉្លេះ? "
" លឿនឯណាផ្សារនិងជិតផ្ទះសោះ "
" នេះជា...? "
" មែនហើយនេះគឺ ជុងហ្គុក ស្វាមីរបស់ខ្ញុំ! ជុងហ្គុក គាត់គឺ ដេវីត "
" រីករាយដែលបានស្គាល់ "
" បាទ " ជុងហ្គុក តបតែមួយម៉ាត់មើលមុខក៏ដឹងថា នាយកំពុងប្រចណ្ឌដែរ ។
" តោះ ជុងហ្គុក ប្រយត្ន័ម៉ាក់ចាំយូរ "
" ហឹម...លាហើយ "
" បាទ " ដេវីត ញញឹមមើលពួកគេដើរចេញទៅជាមួយគ្នា ។ អាចថារាងឈឺបន្តិចតែក៏ល្អដែល នៅពេលដែលអាចដាច់គ្នាដោយងាយស្រួលបែបនេះ មិនឈឺខ្លាំងនោះទរព្រោះនាយកំពុងមើលចិត្តគ្នានិងអ្នកថ្មីដែរ ។

       SKIP

     តាំងតែចេញពីហាង ជីន មកដល់កន្លែងម៉ាក់នាយ រហូតមកដល់ផ្ទះវិញ ជុងហ្គុក មុខមិនស្រស់សោះ ឡើយ មនុស្សនាយពូកែប្រចណ្ឌ និងលាក់ទុក ជុងស៊ុក ក៏បានប្រាប់ ថេហ្យុង ដែរ ។ ក្រោយញាំ អាហារពេលល្ងាចរួច ជុងហ្គុក សុំឡើងទៅបន្ទប់មុន ព្រោះមានបញ្ជីរត្រូវពិនិត្យ ចំណែក ថេហ្យុង នៅស្តាប់ម៉ាក់ក្មេកប្រាប់ពីរបៀបថែខ្លួនពេលមាន Baby បែបនេះ ។ យប់បន្តិច ថេហ្យុង ឡើងទៅខាង លើក៏បានឃើញ ជុងហ្គុក ដើរចេញពីបន្ទប់ ជុងស៊ុក មកវិញ មុខនាយនៅតែមិនស្រស់ដដែល ។ គ្រាន់តែឃើញគេនឹកឃើញសម្តី ជុងស៊ុក ភ្លាម
*ជុងហ្គុក ពូកែប្រចណ្ឌណាស់ ហើយបើធ្វើអីមិនបានគេនិងយំ គេចូលចិត្តទៅសង្ងំយំអោបបងនៅក្នុងបន្ទប់ ។
" ជុងហ្គុក! បងមកពីណា? "
" បងទៅមើល ជុងស៊ុក គាត់មិនសូវស្រួល "
" ពិតមែន? "
" អឹម! " នាយងក់ក្បាលនិងចូលក្នុងបន្ទប់មុន ដោយ ថេហ្យុង ចូលតាមក្រោយ ។ មកដល់ក្នុងបន្ទប់   ជុងហ្គុក រៀបចំទៅងូតទឹកដោយអោយ ថេហ្យុង គេងមុន ។
" អូនគេងចុះ បងងូតទឹកសិន "
" តែបងងូតទឹករួចហើយ "
" បងស្អុះស្អាប់ អូនគេងចុះ " ជុងហ្គុក ទាញកន្សែង ដើរទៅបន្ទប់ទឹកដោយមិនថើបគេនោះទេ ។
" កើតអី? ប្រចណ្ឌឬ? មនុស្សអាក្រក់ " ថេហ្យុង ពេបមាត់ឡើងទៅគេងមុនរងចាំនាយចេញមកវិញ ។
      ជុងហ្គុក រួចរាល់ស្លៀកពាក់រួចដើរហួសទៅបិទ ភ្លើងមុននិងឡើងមកគេងជិតប្រពន្ធនាយ ។
" ជុងហ្គុក "
" ហេតុអីអូនមិនទាន់គេង? "
" បងកើតអីឬអត់? "
" អត់ទេ " នាយប្រកែក ថេហ្យុង ខិតមកជិតស៊កដៃ អោបចង្កេះផ្តេកក្បាលគេងកើយទ្រូងរបស់នាយ ជុងហ្គុក ក៏អោបគេវិញដូចគ្នា ។
" បងប្រចណ្ឌអូនជាមួយ ដេវីត មែនទេ? "
" ... " ស្ងាត់នាយមិនតប ។
" ជួបគ្នាចៃដន្យប៉ុណ្ណោះ មិនមែនណាត់គ្នាឯណា "
" ហឹម... " ជុងហ្គុក ក្រហឹមតបវិញ ។
" ជុងហ្គុក បើបងមិនតបនិងអូន អូនខឹងវិញហើយ " ថេហ្យុង ប្រុងនិងដកដៃចេញឈប់អោប តែ ជុងហ្គុក ក៏រឹងរង្វង់ដៃនាយបន្ថែមមុននិងទម្លាក់បបូរមាត់ ថើប បបូរមាត់ស្តើងដែលលួងនាយមិញនេះយ៉ាងទន់ភ្លន់ បំផុត ។ ថេហ្យុង បិទភ្នែកស្របតាមការថើបរបស់ អ្នកជាប្តីមួយសន្ទុះទើបនាយលែង ។
" គេងទៅ រាត្រីសួរស្តី! បងស្រលាញ់អូន "
" ហឹម... " ថេហ្យុង ញញឹមនិងអាចគេងយ៉ាងស្ងប់ ចិត្តដោយមិនបាច់ហេងហាងពេលនាយមិនខ្វល់និងគេ ។ យ៉ាងណា ជុងហ្គុក ស្រលាញ់ ថេហ្យុង ខ្លាំង ណាស់ បានគេលួងបែបនេះហើយអ្នកណាទៅដាច់ ចិត្តខឹងយូរនោះ?

To be continue.....

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Wo Geschichten leben. Entdecke jetzt