ជីវិតស្នេហាផ្តើមចេញពីការតស៊ូតែម្ខាង ផ្តើមចេញពីការស្អប់ខ្ពើមមិនចង់ជួបមិនចង់និយាយជាមួយ ចុងក្រោយប្តូរពីការស្អប់មិនស្រលាញ់ស្ទើលេប ស្រលាញ់បាត់មុខមិនបាន ទាំងប្រចណ្ឌហួងហែង ស្វាមីសម្អប់ម្នាក់នេះកាន់តែខ្លាំងឡើងៗ ព្រោះដំបូង ឡើយគេមិនបានបើកចិត្តទទួលយកទង្វើល្អ ក្តីស្រលាញ់បរិសុទ្ធរបស់នាយឡើយ តែ ជុងហ្គុក នៅតែបន្តក្តីស្រលាញ់មិនថយចុះរបស់នាយទៅកាន់ ថេហ្យុង រាល់ៗថ្ងៃរហូតទទួលបានស្រលាញ់ធំធេង តបមកនាយវិញ ។ ចុងក្រោយពួកគេទទួលបានកូន ប្រុសម្នាក់ជាចំណងដៃអាពាហ៍ពិពារ បង្កើតជាគ្រួសារតូចមួយដែលមានសុភមង្គលបំផុត ។
ក្រោយត្រលប់មកពីសមុទ្រវិញ ជុងហ្គុក សន្យា ហើយថានិងទិញឡានថ្មីអោយកូនប្រុសរបស់នាយ ដោយសាររវល់នាយមិនសូវបាននាំកូននាយដើរទិញរបស់លេងនោះទេ ក្មេងលេងឆាប់ធុញនិងរបស់ ដដែលៗ ប៉ុន្តែ ថេជុង គឺខូចតែម្តង បើទោះបីជាប៉ាធំ របស់គេរវល់មិនបាននាំទៅទិញតែមានអុំៗនិងលោកតាលោកយាយទិញអោយដែរតើ ។
ជុងហ្គុក បើកឡានចេញពីកោះមកដល់ក្រុង ដេហ្គូ វិញនាំកូនរបស់នាយទៅដើរទិញរបស់លេង នៅក្នុងផ្សារទំនើប ។ ៣នាក់ប៉ាកូនបណ្តើរគ្នាយ៉ាង សាកសមទាក់ទាញភ្នែកអ្នកនៅទីនោះតាមសម្លឹង មើលគ្រួសារតូចមួយតែសែនស្រស់ស្អាតទាំងអស់ អ្នកខ្លះអាចមិននឹកស្មានដល់ទេថាពួកគេជាអ្វីហ្នឹងគ្នានោះ ។ មកដល់ហាងដែលមានរបស់ក្មេងលេង មានឡានបញ្ជារធំៗក្មេងឃើញហើយអត់មិនបាននិង ការទាមទាររបស់ដែលខ្លួនចង់បាននោះឡើយ ។
" ប៉ាៗឡាន...ឡាននោះ ឡាននោះទៀត " ថេជុង នៅមិនស្ងៀមប្រឡេះដៃប៉ារបស់គេរត់ទៅរកឡាន ដែលខ្លួនចង់បានដោយមានលោកប៉ាដើរតាមក្រោយ ។
" រើសទៅកូន មិនងាយមកទៀតទេណា " ថេហ្យុង ប្រាប់ទៅកូនតូចរបស់ខ្លួន ថេជុង កំពុងប្រមូលឡាន ឡើងពេញដៃរកដៃកាន់លែងបានក៏បោះចោល ហើយទៅរើសមកថែមទៀត ។ ជុងហ្គុក ដើរមកតាម ក្រោយដោតយមានរម៉ករុញមកជាមួយផង កូនជា អ្នករើសនាយជាអ្នកយកទុកវិញ ចុងក្រោយបានតែ ប៉ុន្មានគ្រឿងនេះឯង ។ ឡានបញ្ជារបើកគូទឡើង ដើម្បីអោយបុគ្គលិកលើរបស់យកមកទុល មានឡាំង ធំមួយបានលើកមកដល់ ។
" ប៉ាទិញអីហ្នឹង? "
" គ្មានអីទេកូនឡើងទៅចាំក្នុងឡានមុនណា " ថេហ្យុង នាំកូនឡើងឡានសល់ប៉ុន្មានទុកអោយ ជុងហ្គុក ចាត់ចែង ។
មកដល់ផ្ទះវិញមិនប៉ុន្មានថ្ងៃទៀតខួបគំរបអាយុ ៤ឆ្នាំរបស់ ថេជុង ទើបប៉ាធំរបស់គេបានត្រៀមការដូរ ពិសេសជូន ។ ប៉ុន្តែប៉ាតូចហាក់ដូចជាមានការដូរអោយប៉ាធំដែរ?
" ថេហ៍! បងមានការទៅក្រៅបន្តិច "
" យកកូនទៅផង "
" អូន... "
" ចេញក្រៅកុំធ្វើខ្លួនស្អាតពេកបានអត់? បងមាន ប្រពន្ធកូនហើយមិនមែននៅកំលោះទេ "
" អូនប្រចណ្ឌឬ? "
" ចុះគួរអោយប្រចណ្ឌឬអត់? បងសង្ហារពេកបងដឹងខ្លួនឬអត់? "
" បងក៏ធម្មតាៗតើ "
" កុំបាញ់ទឹកអប់ "
" ថេហ៍ "
" ទៅៗលឿនឡើង កុំភ្លេចយកកូនទៅផង "
" បាទប្រពន្ធសម្លាញ់ " ជុងហ្គុក ថើបនាយតូចមួយខ្សឺតមុននិងចុះទៅក្រោមនាំកូនសម្លាញ់ចិត្តទៅជាមួយផង ។
ថ្ងៃបន្ទាប់...
" អ៊ួកៗ... អ៊ួក " សម្លេងក្អួតទាំងប្រលឹមចេញពីបន្ទប់ទឹកមក ។
" ថេហ៍! តើអូនមិនអីមែនទេ? បើកទ្វារអោយបងបន្តិចមើល "
" អូនមិន...អ៊ួកៗ "
" ថេហ៍... "
" អូនលែងអីហើយ " ថេហ្យុង ក្រពុលមាត់លុបលាង មុខរួចរាល់ទើបចេញពីបន្ទប់ទឹកមកវិញ ។
" បងថាទៅពេទ្យល្អទេ? "
" មិនល្អទេ អូនមិនបានកើតអីឯណា "
" អូនក្អួតប៉ុន្មានថ្ងៃហើយណា មានកូនទេដឹង? "
" មានកូនឡប់សតិ បងទៅរកកូនមកងូតទឹក ទៅ "
" កូននៅជាមួយតានិងយាយគេហើយ តាមធ្វើអី? "
" ងូតទឹកនោះអី លឿនឡើង "
" អា៎ៗ ក៏បានៗ " ជុងហ្គុក ចេញពីបន្ទប់ចុះទៅខាង ក្រោមតាមកូនជាទីស្រលាញ់ដែលមួយយប់ៗរវល់ ទៅគេងជាមួយតានិងយាយរហូតសឹងតែរាល់ថ្ងៃទៅ ហើយ យូរៗចង់ស្រលាញ់ជាប៉ាៗរបស់ខ្លួនទៀត ។
" ជុងស៊ុកហា៎... "
" បាទប៉ាៗ " នាយតូចរត់ត្រុយមករកប៉ារបស់ខ្លួនភ្លាមៗក្រោយលឺសម្លេងហៅ ។ បើហៅឈ្មោះ ធម្មតាមិនងាយងើបទេ តែបើហៅបែបនេះមកលឿនណាស់ ។
" ហៅកូនបែបនេះទៀតហើយ " អ្នកជាម្តាយស្រែក ថាអោយពីផ្ទះបាយមក ព្រោះតែនាយចូលចិត្តញ៉ោះ ហៅកូនតែបែបនេះ ។
" មើលចុះម៉ាក់គេមកលឿនណាស់ " ជុងហ្គុក លើក ពរកូនអាយុក្បែរ ៤ឆ្នាំរបស់ខ្លួនឡើង ។
" ឯណាប្រពន្ធឯង!? "
" នៅរៀបចំខ្លួន គេដូចជាមិនស្រួលខ្លួនទេអោយទៅ ពេទ្យមិនទៅសោះ "
" គេកើតអី? "
" គឺគេក្អួត ឈឺក្បាលវិលមុខប្រាប់ថាមិនអីក៏លេបថ្នាំ ខ្លះអីបែបនេះណាម៉ាក់ "
" បើគិតទៅឯងកូន ២ហើយនៅតែដដែល "
" ម៉ាក់ចង់បានន័យថាម៉េច? ថេហ៍ មានកូនទេដឹង? "
" នេះមិនកូនប៉ាៗ? " ថេជុង តបវិញភ្លាម
" មិនមែនទេគឺប៉ាចង់បានន័យថាប៉ាតូចកូនកំពុងមាន ប្អូនអោយកូនណា "
" ប៉ាមានអូន? ម៉េចកូនអត់ឃើញអូនចឹង? "
" មិនដឹងដែរ ទៅមើលសិនតោះ "
" នាំទៅពេទ្យពិនិត្យទៅកូនហា៎ "
" បាទម៉ាក់ " ជុងហ្គុក ពរកូនឡើងទៅខាងលើ នាយជាអ្នកងូតទឹកអោយកូនដោយខ្លួនឯង ការងារប៉ុណ្ណឹង មិនអីសម្រាប់នាយឡើយព្រោះតែពេលនាយមិន នៅគឺ ថេហ្យុង ធ្វើរហូតមកហើយ ។
នាយបានណាត់ ហូស៊ុក តែគេមិននៅរងចាំប៉ុន្មានថ្ងៃទៀតទើប ហូស៊ុក មកពីសេអ៊ូលវិញ ។ ទម្រាំបានទៅពិនិត្យក៏ដល់ថ្ងៃខួបកូនរបស់នាយល្មម ក្រោយពិនិត្យរួចហើយ ហូស៊ុក ក៏តាមមកជាមួយដើម្បីចូលរួមជាមួយគ្នា ។ ក្រោយដឹងពីអាការៈរបស់ ថេហ្យុង ជុងហ្គុក ញញឹមចង់ក្លាយទៅជាឆ្គួតទៅហើយ ។
" អូនអង្គុយអោយស្ងៀមទៅ ចង់បានបែបណាគ្រាន់ តែប្រាប់អោយគេរៀបចំអោយមិនបាច់ទៅធ្វើខ្លួន ឯងនោះទេ "
" ដឹងហើយ បងផ្តាំរហូត "
" ប៉ាៗ " ថេជុង រត់ចេញពីក្នុងផ្ទះមករកប៉ារបស់ខ្លួន ថេហ្យុង លើកគេឡើងមកអង្គុយលើផ្លូវ ។
" អង្គុយទីនេះហើយ បងទៅយករបស់សិនណា " ជុងហ្គុក ថើប ថេហ្យុង មួយខ្សឺតនិងកូនប្រុសនាយ មួយខ្សឺតដែរ មិនចឹងច្រណែនស្រែកយំមិនខានទេ ។
" ថេហ្យុង " ជីមីន បានមកទីនេះដើម្បីជួយគេ ។
" អុំមីន "
" អាល្អិត ទេៗអាកាម៉ាប់ មកអង្គុយជាមួយអុំ "
" បាទ " នាយតូចសម្រុលចុះទៅរកអង្គុយលើ ជីមីន វិញ ។
" មកម្នាក់ឯងចុះស្កាយ? "
" គេទៅរៀន បងយ៉ុន គាត់ទៅធ្វើការគាត់អោយ យើងសម្រាកមកទីនេះដើម្បីជួយឯងហ្នឹងណា ចុះប្តី របស់ឯងទៅណា? "
" ទៅយករបស់របរមករៀបចំ ឯងនៅញាំបាយទីនេះហើយ "
" ក៏បាន... " ជីមីន តបវិញ ។ ដោយឃើញមុខស្លេកស្លក់របស់ ថេហ្យុង ទើបធ្វើអោយនាយជាមិត្តសួរនាំ វិញ ។
" ឯងមិនស្រួលខ្លួនឬអត់? ដូចជាស្លេកស្លាំងណាស់ "
" ហឹម...មិនមែនមិនស្រួលខ្លួនទេ គឺយើងមានកូន "
" អរ...ហាស? មានកូន? "
" ប៉ាៗភ្លេចប្រាប់កូនមានប្អូនហើយណា " ថេហ្យុង អោនមកនិយាយជាមួយកូនរបស់ខ្លួន ។ លឺថាប្អូន ថេជុង សម្រូតចុះពី ជីមីន មកជិតប៉ារបស់គេព្រោះចង់ បបួលប្អូនចេញមកលេងជាមួយគ្នា ។🤦🏻♀️
" ប៉ាៗ ឯណាអូន? ហៅអូនចេញមកលេងជាមួយកូន មកកូនលេងម្នាក់ឯងអត់សប្បាយទេ "
" ហិហិ...ប្អូននៅទីនេះកូនត្រូវចាំសិនប្អូនមិនទាន់ចេញមកបានទេ " ថេហ្យុង ប្រាប់ដោយចាប់ដៃកូន មកដាក់លើពោះរបស់គេ ។
" Aww " ថេជុង ពេបមាត់មិនសូវជាយល់ តើប្អូនទៅ នៅក្នុងពោះប៉ារបស់ខ្លួនបានយ៉ាងម៉េច?
" ប៉ុន្មានខែហើយឯង? "
" ជិត ២ខែហើយនៅខ្វះប៉ុន្មានថ្ងៃទៀតនេះឯង "
" អបអរសាទរឯងមានប្អូនអោយកូនហើយ បងប្រុស ពូកែពិតមែន លើកនេះច្បាស់ជាកូនស្រីមិនខាន "
" កូនចង់បានអាអូនណាប៉ាណា "
" អា៎...ប៉ាដឹងហើយ " ថេហ្យុង ញញឹមតបមកកូនវិញ បន្តការមើលគេរៀបចំសម្រាប់ខួបកំណើតកូនរបស់ ខ្លួនដោយមាន ជីមីន តាមជួយចាប់កូនកុំអោយរត់លេងប៉ះគេប៉ះឯង ។
ថ្មីៗនេះ ណាមជីន ដែលជាលោកតារបស់ ថេជុង ទទួលបានកូនម្នាក់ដែរក្រោយរៀបការជិត ១០ឆ្នាំ ទៅហើយនោះ ព្រោះត្រូវចំណាយលុយច្រើន មានកូនបែបបច្ចេកវិទ្យាពេទ្យព្រោះ ជីន មិនមែនជា អូមេហ្ការដូច ថេហ្យុង នោះឡើយទម្រាំសន្សំលុយ បានក៏យូរបែបនេះឯង ។ អ្នកមីងរបស់ ថេជុង មានអាយុ ១ខួបហើយដែលទើបនិងទទួលមកចិញ្ចឹមដោយខ្លួនឯងដោយមានប៉ាម៉ាក់របស់ ជីន ជាអ្នកជួយ មើលថែក្មេងតូចនេះ ។ កូនស្រីរបស់ពួកគេឈ្មោះថា គីម សូវុល ។ (ធំឡើង ថេជុង ហៅ សូវុល មីង សូវុល ហៅ ថេជុង បងប្រុស) 💆🏻
ក្រោយពីយប់ខួបកំណើត ដល់ពេលដែល ថេជុង ត្រូវបើកការដូរហើយការដូរធំជាងគេជារបស់ ជុងហ្គុក នោះក្មេងតូចស្រែកឡើងផ្អើលផ្ទះទាំងយប់ នោះគឺជាឡានបញ្ជារយ៉ាងធំដែលអាចជិះនិងបើក ដោយខ្លួនឯងបាន មានពណ៌ដូចនិងឡានដែល ជុងហ្គុក បើកសព្វថ្ងៃនេះឯង (ពណ៌សូកូឡាបែក មាស)
" ប៉ាៗ ... ឡានធំ "
" ស្រលាញ់ទេកូន? "
" អរគុណប៉ាៗ " ថេជុង ស្ទុះមកអោបថើបប៉ាធំរបស់ ខ្លួនដើម្បីអរគុណ ។
" កូនជិះបានអត់? "
" បានៗកូន ឡើងទៅ "
" ប៉ាលើក "
" មោះ " ជុងហ្គុក លើកកូនខ្លួនឡើងដាក់ចូលក្នុងឡានក៏គេសប្បាយចិត្តណាស់ទៅហើយ ។
" ម្តងនេះអត់មានយកអោយគេទៀតទេលឺទេ? " ថេហ្យុង អោនមកបង្គាប់កូនខ្លាចប្រមូលឡានអោយ គេទៀត ។
" បាទប៉ាៗ តែធ្វើម៉េចទៅមុខ? "
" ស្អែកប៉ាបង្រៀនជិះតែឥឡូវយប់ហើយត្រូវទៅគេងណា "
" កូនគេងជាមួយឡាននេះ "
" អា៎...ហាសហា៎ " សម្លេងសើចអោយចៅតូចដែល និយាយយកមែនទេនោះ ពិតជាចង់ដេកជាមួយឡាន នេះពិតមែនឬ?
" មិនបានទេកូន ឡានដេកដោយឡានណា ឃើញឡានប៉ានិងលោកតានៅខាងមុខទេ? "
" ចឹងកូនអត់គេងជាមួយឡានទេហ្អរប៉ា? "
" បាទត្រូវហើយ តោះឡើងទៅគេង ចំណែកឡាន ចាំស្អែកនេះចាំប៉ាបង្រៀនកូន "
" បាទ "
" តោះកូនជ្រូកមាសរបស់របស់ប៉ា " ជុងហ្គុក លើក ពរកូនទៅបន្ទប់ដោយមាន ថេហ្យុង តាម ទៅពីក្រោយ ។
![](https://img.wattpad.com/cover/256760748-288-k705795.jpg)
VOCÊ ESTÁ LENDO
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?