ព្រឹកប្រលឹមនាថ្ងៃថ្មី (ប្រលឹមសម្រាប់អូនថេ) ពន្លឺថ្ងៃចែងចាំងជះចូលក្នុងបន្ទប់តាមចន្លោះបង្អួចមក ប៉ះផ្ទៃមុខម៉ត់រលោងរបស់ ថេហ្យុង ។ នាយតូចដៃរ៉ាវ រកអ្នកដែលគេងអោបកាលពីយប់មិញតែមិនប៉ះសោះទើប ថេហ្យុង បើកភ្នែករកមើល ។ ពីយប់មិញគេតាំងចិត្តថាធ្វើម៉េចងើបអោយបានមុន ជុងហ្គុក តាមម៉ាក់ក្មេកបានផ្តាំ ។ ថេហ្យុង ងើបអង្គុយសម្លឹងរកមើលជុំវិញបន្ទប់ឃើញថានៅតែឯងក៏កើត អារម្មណ៍អន់ចិត្តទាំងព្រឹក មើលចុះនាយជាប្តីតែងរគេ យូរណាស់ ។
" មនុស្សឆ្គួតងើបចោលគេ ចាំមើល " ថេហ្យុង រអ៊ូតិចៗមុននិងងើបទៅបន្ទប់ទឹក ។ ធម្មតាបើគ្មានអ្នកណាចូលទ្វារបន្ទប់ទឹកគឺបើកចំហរបន្តិច ថេហ្យុង រៀបនិងរុញទ្វារបើកតែក៏បានឃើញនាយជាស្វាមីខ្លួននៅក្នុងបន្ទប់ទឹក តើនាយកំពុងធ្វើអ្វី? គឺនាយកំពុង រៀបចំគ្រប់យ៉ាងអោយ ថេហ្យុង មានកន្សែង សាប៊ូ ដាក់ជិតៗដៃមិនអោយឈោងនៅមានច្របាច់ថ្នាំដុសឆ្មេញទុកអោយទៀត ។ ពេលរួចរាល់នាយបែរ ខ្នងមកវិញក៏ឃើញប្រពន្ធនាយមិនដឹងមកឈរមើលតាំងពីពេលណា?
" ថេហ៍...អូនភ្ញាក់មកពីពេលណា? "
" គឺមិញនេះទេ "
" បងត្រៀមទឹកក្តៅអោយអូនរួចហើយ "
" អរគុណ...បង... "
" អូនចង់ញាំអីជាពិសេសទេ? កូនពួកយើងឃ្លានអី? "
" គេឃ្លានចង់នៅជិតបង ហេតុអី? " ថេហ្យុង គិតក្នុង ចិត្តមិនហ៊ាននិយាយ ។
" កើតអីឬអត់? "
" គឺ...អត់ទេអីក៏អូនញាំបានដែរ "
" អូនមិនចាញ់មែនទេ? "
" ដោយសារលេបថ្នាំពេទ្យ ជុង អោយអូនអត់ចាញ់ទេ "
" អញ្ចឹងប្រសើរ ងូតទឹកចុះ " ជុងហ្គុក រៀបនិងដើរ ចេញពីបន្ទប់ទឹកតែក៏ផ្អាកដំណើរពេលលឺ ថេហ្យុង និយាយឡើង ។
" ហេតុអីបងអត់ថើបអូន? " បញ្ចប់មួយប្រយោគដែលគួរអោយអៀនខ្មាសធ្វើអោយ ជុងហ្គុក បែរមក វិញ ។
" បងអត់ថើបអូន ព្រោះអូនមិនដែលថើបបងវិញ "
" ហ្អរ៎... " ថេហ្យុង ពេបមាត់ដូចកូនក្មេងងរង៉ក់ មើលចុះនាយជាប្តីបែរជាទាមទារចង់អោយប្រពន្ធថើបវិញ ។
" ណាមួយអូនថាបងថើបអូនរហូត...ឥឡូវបងឈប់ ថើបហើយអោយអូនសប្បាយចិត្តនោះអី "
" ចេញទៅមនុស្សឆ្គួត " ថេហ្យុង កើតចិត្តខឹងរុញ ជុងហ្គុក ចេញពីបន្ទប់ទឹកទាញទ្វារបិទ *ក្រាំង! ធ្វើ អោយ ជុងហ្គុក អស់សំណើចតែក៏សប្បាយចិត្តខ្លាំងដែលពេលដឹងបែបនេះ ចង់អោយនាយថើបមែនទេ? ចាំនាយថើបៗទាល់តែធុញ ។
" អូនហា៎ ស្រួលបួលណាប្រយត្ន័ប៉ះពាល់អូនបង " ជុងហ្គុក ស្រែកញ៉ោះប្រពន្ធពីខាងក្រៅទៅ ។
" អរ...តាមពិតបោកយកកូនប្រើមែនទេ " នាយតូច មិនចាញ់ស្រែកបកមកវិញ មនុស្សកំពុងតែខឹងផង ម៉ួម៉ៅទាំងព្រឹក ។ ជុងហ្គុក ត្រឹមសើចរួចហើយក៏ចុះ ទៅខាងក្រោមបាត់ ។ ជាលោកប៉ាថ្មីថ្មោងមិនដឹងថា គួរធ្វើអីខ្លះនោះទេ ។
នាយចុះមកជាមួយស្នាមញញឹមជាប់មុខ ស្រស់ស្រាយទាំងព្រឹក ។
" ជុងហ្គុក ចុះមកហើយឯណាប្រពន្ធកូន? "
" គេកំពុងងូតទឹកណាម៉ាក់ ទើបខ្ញុំចុះមកមុន "
" ហៃយ៉ា...បណ្តោយអោយប្រពន្ធនៅតែឯងយ៉ាង ម៉េច បើចេញមករអិលជើងមិនប៉ះពាល់កូន? "
" ពិតមែនហីម៉ាក់? ខ្ញុំទៅវិញសិន " ជុងហ្គុក គ្រាន់លឺ អ្នកម្តាយប្រាប់ភ្លាមប្រញាប់រត់ឡើងទៅវិញ យ៉ាងលឿន ។
" យ៉ាប់ណាស់កូននេះ "
" លោកប៉ាថ្មីគឺអញ្ចឹងហើយអូន "
" តែបងវិញមិនមែនអញ្ចឹងទេ "
" កូនមិនដឹងចេះថ្នមប្រពន្ធ "
" មែននិងហើយម៉ាក់ " ជុងស៊ុក ជួយបន្ត ។ មួយរយៈ នេះមិនសូវមាត់លេងច្រើនទេនាយមិនសូវស្រួល ក្នុងខ្លួន ។
ជុងហ្គុក ឡើងមកខាងលើវិញ ថេហ្យុង នៅក្នុងបន្ទប់ទឹកនៅឡើយ ។
" អូនហា៎ " ជុងហ្គុក មកឈរនៅមុខបន្ទប់ទឹក ។
" ថី! "
" យូរម៉្លេះ អូនសម្លាញ់? មិនឃ្លានទេឬ? "
" មិនឃ្លានទេ ឆ្អែតហើយ "
" ឆ្អែតអីឆាប់ចេញមក បងញ៉ោះលេងតើ "
" ចេញទៅកុំមកខ្វល់ "
" ខឹងមែនទែនហ្អរ...បងសុំទោសណា ថេហ៍ "
" ... " ស្ងាត់មិនតបតែកំពុងសើចម្នាក់ឯង ។
" ថេហ៍...ប្រពន្ធសម្លាញ់ ប្រពន្ធស្អាតគួរអោយស្អប់ ប្តីសុំទោស ប្តីខុសហើយ "
" ... " ស្ងាត់
" ចេញមកកុំនៅយូរពេក កូនឃ្លានមិនខានទេ "
" អាយ៎... " ថេហ្យុង ស្រែកព្រមជាមួយសម្លេង ដូចជាធ្លាក់របស់ឬមួយគេរអិលជើងដួលក្នុង បន្ទប់ទឹក ទេដឹង? គ្រាន់តែលឺភ្លាម ជុងហ្គុក ស្ទុះបើកទ្វារចូល យ៉ាងលឿនទាំងបារម្ភខ្លាចគេរអិលជើង ។
" ថេហ៍ " ទ្វារបើកបង្ហាញនាយតូចអង្គុយសើចលើក មាត់អាងមើលមកនាយដែលកំពុងភ័យឡើងស្លេកមុខនោះ ។
" អូនមិន... "
" អូនយ៉ាងម៉េច? "
" អូនបោកបង? "
" ជួយមិនបាន...អ្នកអោយបងធ្វើអោយអូនខឹង "
" ថេហ៍...បងភ័យណាស់ណា "
" ភ័យខ្លាចប៉ះកូនបងឬ? "
" ខ្លាចទាំងអស់និង... ថេហ៍ "ជុងហ្គុក ដើរចូលមកជិត អ្នកអង្គុយនិងអោបនាយតូចអឹបនិងពោះរបស់នាយ ។
" បងសុំទោស...ថ្ងៃក្រោយមិនលេងបែបនេះទៀត ទេ...សុំទោសណា "
" ចរិកបងតែបែបនេះ... " ថេហ្យុង ងើបចេញដើរ ចេញមកក្រៅមុនដើម្បីស្លៀកពាក់ចុះទៅក្រោម ។ ជុងហ្គុក ដើរតាមមើលទៅ ថេហ្យុង ដូចជាខឹងនាយ មែនទែនហើយ ។
" អូនហា៎...បងសុំទោស " ជុងហ្គុក តាមមកអោបពីក្រោយទៀត ។
" ឃ្លានណាស់ លែងអូនស្លៀកពាក់ "
" មិនខឹងនិងបងទេណ៎ "
" លែងមើល "
" អត់ "
" ជុងហ្គុក អូនឃ្លាន "
" ប្រាប់ថាឈប់ខឹងសិន "
" មានខឹងឯណា លែងទៅ "
" ពិតមែន? "
" អ៊ួយ...ម៉ាក់អើយឃ្លានណាស់ " ថេហ្យុង ស្រែក ឡើងព្រោះតែនាយមិនព្រមលែង ។
" អាៗ...បងលែងហើយ ស្លៀកពាក់ចុះ " ជុងហ្គុក ព្រមលែង ថេហ្យុង គ្មានអីក្រៅពីលួចសើចទេ ។ អោយសមមុខមនុស្សអីពូកែញ៉ោះ សមតែតាមលួង គេបែបនេះហើយ ។
ទម្រាំរួចរាល់និងចុះទៅក្រោមក៏រាងយូរដែរ ព្រោះ ថេហ្យុង មិនមែនគ្រាន់តែស្លៀកពាក់ហើយក៏ ចុះទៅក្រោមនោះទេ មើលចុះឈុតថែរក្សារស្បែក មុខរបស់គេពេញតុ ឯជុងហ្គុក ក៏គ្រាន់តែអង្គុយចាំ ដោយមិនរអ៊ូមួយម៉ាត់ នាយមានអារម្មណ៍ថាប្រពន្ធ នាយដូចមនុស្សស្រីគ្រាន់តែថាសម្រស់គេស្អាតជា មនុស្សស្រីមួយចំនួនទៅទៀតចង់តែលេបទុកគេ ។(ផស់ម៉ៅ) 😆
" នោះម៉ាក់ ចុះមកល្មម " ជុងស៊ុក និយាយពេលពួកគេចុះមកដល់ក្រោម ។
" ថ្ងៃនេះយ៉ាងម៉េចដែរកូន? " អ្នកស្រីចន សួរទៅកាន់កូនប្រសាររបស់គាត់ ។
" គឺមិនអីទេម៉ាក់ ថ្នាំលេបហើយក៏មិនចាញ់អីដែរ "
" ថ្នាំនោះលេបនៅពេលណា? "
" លេបមុនអាហារពេលព្រឹក និងមានថ្នាំលេប មុនចូលគេងដែរម៉ាក់ "
" អញ្ចឹងញាំអាហារពេលព្រឹក ម៉ាក់រៀបចំរួចហើយ "
" ថ្ងៃក្រោយចាំខ្ញុំរៀបចំខ្លួនឯងក៏បាន ម៉ាក់ញាំរួចហើយកុំអោយពិបាក "
" ពិបាកឯណា ម៉ាក់ចង់ធ្វើឯងវិញមើលថែតែប្រពន្ធ អោយបានល្អទៅបានហើយ "
" ប្រាដកហើយម៉ាក់ "
" មោះកុំនិយាយច្រើន ឆាប់ញាំទៅ "
" ម៉ាក់និងប៉ាអត់ទៅណាទេឬ? " ថេហ្យុង អង្គុយចុះ និងសួរនាំគាត់តាមទម្លាប់ ។
" ថ្ងៃនេះទំនេរ ប្រហែលជានៅផ្ទះពេញមួយថ្ងៃ "
" ចុះប៉ា? "
" ប៉ាទៅកសិដ្ឋានរកនិយាយលេងជាមួយ គីម បន្តិច "
" អរ... "
" ឆាប់ញាំទៅមុននេះស្រែកថាឃ្លាន មែនទេ? "
" កូនឃ្លាន..." ថេហ្យុង តបតែប៉ុណ្ណឹងក៏អង្គុយញាំ អាហាររបស់គេ ។ អ្នកស្រីចន បានរៀបចំអាហារ បំប៉នសុខភាពអោយ ថេហ្យុង ញាំដែរ ។ ក្រោយញាំ រួច ជុងហ្គុក ត្រូវទៅឃ្លាំងបញ្ជីរច្រើនត្រូវបញ្ជូនបន្ត នៅមានភ្នាក់ងារមកពិនិត្យទិន្នន័យមុននិងដឹកជញ្ចូន អង្គរចេញពីឃ្លាំង និងដឹកស្រូវចូលឃ្លាំងវិញ ។
" បងទៅឃ្លាំងហើយណា បងចង់ញាំអីប្រាប់បង "
" អឹម! " ថេហ្យុង ងក់ក្បាល ជុងហ្គុក ស្រាប់តែអោន មលថើបមាត់ ថេហ្យុង មួយខ្សឺតលើកដំបូងដែល ជុងហ្គុក ថើប ថេហ្យុង នៅមុនគ្រប់គ្នាក្នុងផ្ទះបែបនេះ វាធ្វើអោយ ថេហ្យុង ភាំងមែនទេ ។
" បងទៅហើយ " នាយសង្ហារឆ្លៀតញញឹមឌឺអោយ មុននិងចេញទៅ ចំណែក ថេហ្យុង នៅគាំងនៅ ឡើយ ពិសេសគឺអៀនអ្នកផ្ទះ ។
" ហឹម...ប្រពន្ធមានទម្ងន់ផង ជុងហ្គុក ត្រូវថែមការងារ បន្ថែមទៀត " អ្នកស្រីចន រអ៊ូឡើងខ្លាច ថេហ្យុង អន់ចិត្តដែលគ្មានប្តីនៅមើលថែ ។
" គាត់ទៅធ្វើអីថែមមែនទេម៉ាក់? "
" អត់ទេ ដោយសារ ជុងខារី សុំឈប់ទើប ជុងហ្គុក ត្រូវកាន់បញ្ជីរខ្លួនឯង "
" នាងលាឈប់? មិនលឺ ជុងហ្គុក ប្រាប់ខ្ញុំសោះ តែម៉ាក់! អាចអោយខ្ញុំទៅជួយគាត់បានទេ? "
" ជួយអីទៅកូនកំពុងមានទម្ងន់មិនបាច់ធ្វើអីទេ "
" មិនឃើញហត់អីផងម៉ាក់ គ្រាន់តែគិតបញ្ជីរងាយៗ កូនធ្វើបាន បើអោយនៅមួយកន្លែងហើយស្វាមី ធ្វើការមិនសម្រាកបែបនោះកូនមិនស្រណុកចិត្តទេម៉ាក់ "
" អញ្ចឹងកូននិយាយជាមួយ ជុងហ្គុក ដោយខ្លួនឯងចុះ បើចង់ធ្វើម៉ាក់ក៏មិនហាម "
" អញ្ចឹងកូនសុំទៅរកគាត់ហើយណាម៉ាក់ "
" ចាំអោយប៉ាជូនទៅ បន្តិចទៀតគាត់ចុះមកហើយ "
" បាទម៉ាក់ " ថេហ្យុង អង្គុយញញឹមរងចាំប៉ា ជុងហ្គុក មកដល់និងជូនគេទៅឃ្លាំងហើយគាត់ទៅកសិដ្ឋាន ប៉ារបស់គេ ។SKIP
ថេហ្យុង បានឆៀងចូលទិញរបស់ញាំខ្លះដែរ មកដល់ ជុងហ្គុក កំពុងរវល់គេក៏ទៅអង្គុយចាំនៅក្នុង Office មុន ។ បន្ទាប់មក យ៉ុនហ្គី ក៏បានមកទីនេះរក នាយពួកគេក៏ទៅអង្គុយនៅក្នុង Office ជាមួយគ្នា ។ យ៉ុនហ្គី មកទីនេះដើម្បីប្រាប់ថាអាទិត្យអោយខួប កំណើតការកូនពូជរបស់នាយ អោយពួកគេទៅទាំងពីរនាក់និងមិនភ្លេចអបអរពួកគេម្តងទៀតដែរ សម្រាប់សមាជិកថ្មីរបស់ពួកគេ ។
To be continue....
![](https://img.wattpad.com/cover/256760748-288-k705795.jpg)
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?