Taehyung សំណព្វចិត្ត : ភាគទី24

9.6K 528 4
                                    

        ជុងហ្គុក អាចមើលដឹងថា ថេហ្យុង មិនពេញចិត្ត និងវត្តមាន ខារី នោះទេ ។ យប់មិញ ជុងស៊ុក បាន ប្រាប់នាយពីរឿងខ្លះ ថេហ្យុង អាចនិងខឹងអន់ចិត្តនិង ខារី ជាច្រើនដងដូច្នេះនាយមិនអាចអោយពីរនាក់ នេះនៅជិតគ្នាបានឡើយ ។
      ខារី បានចេញពី Office មកតែនាងមិនទាន់ត្រលប់ទៅវិញទេ នាងនៅចាំមើលកាយវិការរបស់ ថេហ្យុង សិនថាគេយកចិត្ត ជុងហ្គុក និយាយពិរោះៗ ដាក់គ្រាន់តែចង់បញ្ឈឺនាងមែនឬអត់? ព្រោះនាងបានដឹងថា ថេហ្យុង មិនបានស្រលាញ់និងមិនពេញ ចិត្តនិងការរៀបការមួយនេះទេ ។ តែចាំមើលអ្វីដែល នាងបានឃើញ?
       ក្នុង Office នៅតែពីរនាក់ប្តីប្រពន្ធ ថេហ្យុង ក្រោយ ខារី ចេញទៅហើយគេក៏យកស្ត្រប់ប៊ឺរីនោះ មកញាំ ។
" ហឹម...វាផ្អែមណាស់ "
" យ៉ាងម៉េចមិនចូលចិត្តមែនទេ? "
" ដូចជាចង់ញាំអាណាជូៗជាង "
" ថែវាបានល្អយ៉ាងនេះវាមិនជូរទេ ទាល់តែមិនទាន់ទុំ"
" ញាំអាហ្នឹងក៏បាន " ថេហ្យុង មិនបូបាច់ច្រើនទេ នាយខំទៅបេះអោយហើយនោះ ។
" មើលចុះមាត់នេះញាំទំនងណាស់ "
" មនុស្សស្អាតធ្វើអីក៏សម "
" ស្អាតហាសនឹង? "
" ត្រូវហើយ "
" ប្រឡាក់មាត់ហើយមើលចុះ "
" ឯណា? "
" បងជូតអោយ "
" អឹម... " ថេហ្យុង បើកភ្នែកធំៗភ្ញាក់និងវិធីជូតមាត់ របស់នាយដោយយកបបូរមាត់ជូតអោយបែបនិងឬ?
" នែ...ជូតស្អីអញ្ចឹង? "
" ហឹម...ផ្អែមពិតមែន ឯណាមើល " ជុងហ្គុក ចាប់ចាប់ថើបប្រើអណ្តាតលិតលើបបូរមាត់ ថេហ្យុង ម្តងទៀត ។
" មើលគេងចំនេញគេ "
" មានឯណាគ្រាន់ចង់ភ្លក់ស្រ្តប់ប៊ឺរីតើ "
" គ្មានហេស! មនុស្សបន្លំចង់ថើបគេ "
" គេឯណាប្រពន្ធសោះ "
" ឆើស! "
" បងមានរបស់អោយ "
" ហឹម? "
" ចាំបន្តិច..." ជុងហ្គុក ដើរទៅបើកថតតុធ្វើការ របស់នាយយកប្រអប់តូចល្មមមួយចេញមក ។ ជាខ្សែរករដែលនាយទិញយូរហើយតែគ្មានឧឱកាសអោយ ។
" នេះ "
" ជាអ្វី? "
" បើមើលទៅ " ជុងហ្គុក ថាហើយ ថេហ្យុង ក៏បើក វាមើល ។
" ហឹម...ខ្សែរករ! ស្អាតណាស់ "
" ស្រលាញ់ឬអត់? "
" អឹម! " ថេហ្យុង ងក់ក្បាលបញ្ជាក់ ។
" បងពាក់អោយ " ជុងហ្គុក យកខ្សែរករនោះពាក់ អោយប្រពន្ធរបស់នាយ ពិតជាស្រស់ស្អាតនិងសាក សមបំផុត ។
" អរគុណ... " ថេហ្យុង បែរមកថើបថ្ពាល់ ជុងហ្គុក មួយខ្សឺតរួចបែរមកញាំស្ត្រប៊ឺរីរបស់គេវិញ ។ ជុងហ្គុក ឯណោះវិញកំពុងឈរគាំងពីក្រោយខ្នង ថេហ្យុង នេះគេថើបនាយ? លើកទីមួយហើយព្រះអើយ រំភើបដល់គាំងឯណោះ ។ ចំណែក ខារី លួចមើល ទាំងឈឺផ្សារ ហេតុអីពួកគេផ្អែមល្ហែមអីដល់ថ្នាក់នេះ? តែប៉ុណ្ណឹងនាងក៏ទៅបាត់ ។
" នេះញាំដែរទៅ ជុងហ្គុក! ជុង... "
" ប..បាទ! "
" ញាំដែរទៅនេះច្រើនណាស់ញាំមិនអស់ទេ "
" អឹម!! ថេហ៍...អូនចង់ទៅណាទេបងជូនទៅ "
" ចង់ទៅកសិដ្ឋានប៉ា "
" យកទៅញាំទីនោះបន្តល្អទេ ប៉ុន្តែវាក្តៅចាំល្ងាចទៅ "
" អត់ទេ ចង់ទៅញាំបាយជាមួយប៉ា ទៅឥឡូវទៅណា "
" ក៏បានៗ តោះ "
      ពួកគេនាំគ្នាចេញទៅបន្តទៀតដោយជិះម៉ូតូនិង មានប្រពន្ធអោយពីក្រោយ ។ ធម្មតាគឺបែបនេះ ជុងហ្គុក មិនសូវជានៅឃ្លាំងពេញមួយថ្ងៃជាមួយ ខារី នោះទេ នាយចេញទៅនេះទៅនោះតែរហូតនិង ។
     ម៉ោងជិត 11វាក៏ថ្ងៃក្តៅណាស់ដែរទម្រាំមកដល់ កសិដ្នានរបស់លោក គីម ពួកគេបានចូលទៅរក លោកគីម ជាមួយគ្នា ។
" ប៉ា! "
" Aww ថេហ៍! ជុងហ្គុក "
" ជំរាបសួរប៉ា "
" អឹម! នេះនាំគ្នាមកលេងឬ? "
" បាទប៉ា! ថេហ៍ ថាចង់មកទីនេះ "
" កូនចង់មកញាំបាយជាមួយប៉ា ណាមួយខានមកយូរ ណាស់ហើយ "
" អញ្ចឹងទៅរោងអារហារញាំបាយសិន ចាំនៅដើរមើលតាមក្រោយ "
" បាទតោះ " ជុងហ្គុក ដើរបណ្តើរគ្នាជាមួយប៉ាកូនគេដែរមិនដើរមុខក្រោយដូចកាលពីមុននោះទេ ។
" ម៉េចក៏ស្ងាត់ម៉្លេះប៉ា? "
" កម្មករកំពុងបង្ហើយការងារនិងបានសម្រាកញាំបាយគឺបែបនេះហើយ "
" អូ៎... "
" ប៉ាហា៎ ខ្ញុំអាចយកទឹកដោះគោស្រស់ខ្លះបានទេ? គឺ ថេហ៍ ដូចជារាងខ្សោយៗ "
" មានឯណា "
" នៅថាអត់ទៀត? ប៉ាមើលទៅ "
" មែនហើយកូន ស្លេកៗនិងតិចចាញ់កូនទេដឹង? "
" ប៉ាហ្អ៎ "
" ប៉ានិយាយលេងទេ ចាំញាំបាយហើយប៉ាអោយកម្មករយកទៅដាក់នៅឡានអោយ "
" ពួកយើងជិះម៉ូតូមកទេប៉ា "
" Aww? "
" គឺបងប្រុសគាត់យកឡានមានការណាប៉ា "
" កូនចង់ជិះម៉ូតូសប្បាយណាស់ប៉ា "
" អោយតែសប្បាយ តោះឆាប់ញាំទៅ "
" បាទប៉ា "
" ខ្ញុំចង់មើលគោ "
" ចាំញាំបាយហើយសិន បងជូនទៅ "
" អឹម! " ថេហ្យុង ងក់ក្បាលអង្គុយញាំបាយជុំគ្នា លោកគីម ឆ្លៀតសួររឿងការងាររបស់ ជុងហ្គុក ផង ។ បានលឺថាដំណើរការល្អគាត់ក៏សប្បាយចិត្តដែរ ។
      ក្រោយញាំបាយរួចលោក គីម បាននាំកូនៗទៅ ក្រោលគោ ជាគោសម្រាប់ចិញ្ចឹមយកទឹកដោះវាមានច្រើនក្បាលគួរសមដែរ ។ ដើរមើលថតរូប ញញឹមញញែមស្រស់ស្រាយសុខៗស្រាប់តែវិលមុខ ភ្លាមៗ
" អ៊ួយ... "
" ថេហ៍...អូនយ៉ាងម៉េចនិង? "
" គឺ... " មិនទាន់តបផងក៏សន្លប់បាត់ទៅហើយ "
" កូន ថេហ៍ "
" ថេហ៍...ថេហ៍!! " ជុងហ្គុក ទប់លំនឹងមិនអោយដួល។
" នាំ ថេហ្យុង ទៅខាងក្នុងសិនលឿនឡើង "
" បាទប៉ា " ជុងហ្គុក លើកបី ថេហ្យុង ទាំងភ័យព្រួយនាយបីគេទៅដាក់ក្នុង Office លោកគីម ដាក់អោយគេគេងលើសាឡុង លោកគីម ទៅរកប្រេងខ្យល់មកជួយរឹតបន្តិចក៏ដឹងខ្លួនវិញ ។
" ថេហ៍ " ជុងហ្គុក កាន់ដៃ ថេហ្យុង ជាប់ហៅដោយ សម្លេងព្រួយបារម្ភ ពីមុនធ្លាប់ឃើញគេឈាមច្រមុះ ព្រឹកមិញក្អួត ឥឡូវសន្លប់មិនអោយនាយភ័យយ៉ាងម៉េច?
" ជុង...ប៉ា!! "
" យ៉ាងម៉េចហើយកូន? មិនស្រួលត្រង់ណាប៉ាជូនទៅពេទ្យ "
" ខ្ញុំមិនអីទេប៉ា គ្រាន់តែវិលមុខ "
" ទៅពេទ្យពិនិត្យអោយប្រាដកក្នុងចិត្តណា ថេហ៍ "
" អត់អីពិតមែន ប្រហែលជាក្តៅពេកទេដឹងទើបខ្យល់គរ "
" មែនហើយ!! អញ្ចឹងចាំប៉ាបើកឡានជូនទៅវិញ ម៉ូតូនេះចាំប៉ាអោយកូនចៅជិះយកទៅអោយ "
" ទៅសម្រាកនៅផ្ទះវិញណា ថេហ៍ "
" អឹម! តោះ...អេ! ជុងហ្គុក បងចង់ធ្វើអី? "
" បងបី! "
" មិនបាច់ទេ...អូនដើរបាន "
" កុំចចេះមើល " ជុងហ្គុក នេះហើយដែលចចេះបី ថេហ្យុង ទៅឡានទាល់តែបាន ។
      លោកគីម ជូនពួកគេមកដល់ផ្ទះ ឃាត់អោយចូល សិនក៏មិនព្រមព្រោះគាត់ប្រញាប់ការងារគាត់ មានតែផ្តាំអោយ ជុងហ្គុក មើលថែ ថេហ្យុង អោយបានល្អ។
" ប៉ាទៅសិនហើយ "
" អរគុណប៉ាម្តងទៀត " ជុងហ្គុក អោនគំនាបដល់ឡានប់កចេញទៅវិញ ។
" តោះចូលក្នុងទៅ "
" អ្ហឹម! "
       ចូលមកដល់ក្នុង ជុងស៊ុក នៅអង្គុយមើលទូរទស្សន៍ម្នាក់ឯង ។
" អេ...ពួកឯងទើបមកពីណា? "
" មកពីឃ្លាំង "
" អូនឡើងទៅសម្រាកហើយ "
" បងជូនទៅ "
" មិនអីទេ " ថេហ្យុង ឡើងទៅម្នាក់ឯងគេចង់ងូតទឹក អោយរាងស្រស់ស្រាយបន្តិច ។
" ប្រពន្ធឯងកើតអី? "
" គេមិនស្រួលខ្លួន មុននេះងងឹតមុខខ្យល់គរទើបនាំ មកវិញ "
" ខ្យល់ឬ? ខ្សោយយ៉ាងនេះ...ច្បាស់ណាស់ "
" ច្បាស់អី? "
" នាំប្រពន្ធឯងទៅពេទ្យពិនិត្យអោយច្បាស់ទៅ "
" គេថាមិនអីទេ "
" គេថាមិនអីគឺមិនអីហើយមែនទេ? ឯងនេះចំមែន "
" ចាំខ្ញុំឡើងទៅសួរនាំគេសិន បើមិនស្រួលចាំនាំទៅពេទ្យ "
" ទៅពេទ្យធំ ទៅរកអាពេទ្យមិត្តឯងទៅច្បាស់ៗ "
" ចង់រកអាពេទ្យទាល់តែណាត់ ស្អែកឯណោះ "
" ណាត់អោយហើយទៅ "
" ដឹងហើយ ចាំបន្តិច " ជុងហ្គុក លើកទូរសព្ទមកនិយាយ វាជាលេខរបស់ ខារី ។
" ហាឡូ ខារី "
" លោកនៅឯណា? "
" នៅផ្ទះ តើមានការអី? "
" ខ្ញុំមានរឿងចង់និយាយជាមួយលោក អាចមកជួបខ្ញុំបន្តិចបានទេ? នៅហាងកាហ្វេ "
" ពេលនេះប្រហែលមិនបានទេ ថេហ៍ មិនស្រួលខ្លួន ចាំល្ងាចខ្ញុំឆ្លៀតទៅចុះ "
" អ៎...ក៏បាន អឺ ជុង... "
" ប៉ុណ្ណឹងចុះ " ជុងហ្គុក ដាក់ទូរសព្ទចុះរួចហើយក៏ឡើងទៅលើរកប្រពន្ធនាយ ខ្លាចថាខ្យល់ទៀត ។
     ចូលមកក្នុងបន្ទប់ ថេហ្យុង កំពុងតែសង្ងំគេង ។
" ថេហ៍! អូន Ok ឬអត់? "
" អូនមិនអីទេ គ្រាន់តែល្វើយចង់គេង "
" គេងចុះតែស្អែកទៅពេទ្យណា "
" ទៅធ្វើអី ស្អែកលែងអីហើយ "
" ទៅៗណា អោយប្រាដកចិត្ត ស្អែកឡើងទៅក្រុង គ្រែងអូនថាថ្នាំជិតអស់មែនទេ? បើកអោយហើយទៅបងមិនបានបើកអោយនោះទេ "
" អឹម ក៏បាន... "
" គេងចុះ " ជុងហ្គុក អោនមកថើបថ្ងាស ថេហ្យុង មួយខ្សឺត នាយតូចក៏បិទភ្នែកសង្ងំគេង ។ ឃើញគេគេងបែបនេះ ជុងហ្គុក មិនចង់ទៅណាទេ ចង់នៅមើលថែទាំគេអោយបានជាស្រួលបួលវិញ ។
" បងថាបងគេងជាមួយអូនដែរចុះ "
" ជុងហ្គុក...បងធ្វើអី? "
" បងមិនចង់ទៅណាចោលអូនទេ កុំធុញ កុំដេញបងអីណា "
" ហុឹស...ចំមែន " ថេហ្យុង ស្រាប់តែសើចមើលទៅ នាយដូចជារាងភ័យៗ ។
" ណា... "
" គេងទៅបើចង់គេង "
" ហឹម... " ជុងហ្គុក រាងភ្ញាក់បន្តិចពេល ថេហ្យុង បែរមកអោបនាយ តែនាយមិននិយាយអីទេ នាយអោបវិញនិងថើបសក់រាងតូចស្រាលៗ ។
  
       SKIP

     រសៀលបន្តិច ជុងហ្គុក បានចេញក្រៅ ថេហ្យុង នៅមិនទាន់ភ្ញាក់នៅឡើយទេ ។ ជុងហ្គុក ចេញក្រៅ ព្រោះ ខារី ថាមានធុរៈជាមួយនាយ ណាមួយនាយចង់ទិញរបស់ញាំទៅផ្ញើរ ថេហ្យុង ផង ។
" នាងមានការអី? "
" គឺខ្ញុំមកសុំលាឈប់ "
" លាឈប់? "
" មិនមែនខ្ញុំចង់ឈប់ទេ តែប៉ារបស់ខ្ញុំគាត់មិនអោយ ធ្វើព្រោះខ្លាចគេមើលមិនសម "
" បែបនោះក៏ល្អ ខ្ញុំក៏យល់ថាខ្លាចនាងទើសទាល់ដែរ ដែលត្រូវទៅណាមកណាជាមួយមនុស្សប្រុសដែល រៀបការរួចទៅហើយនោះ "
" អឹម... " នាងញញឹមបន្តិច តែមិនបានសមបំណងនោះទេ នាងសង្ឃឹមថានាយនិងឃាត់នាងប៉ុន្តែនាយ បែរជាត្រេកអរទៅវិញ ។
" បើមានធុរៈតែប៉ុណ្ណឹងខ្ញុំសុំទៅសិនហើយ " ជុងហ្គុក ប្រញាប់ខ្លាច ថេហ្យុង ភ្ញាក់មកមិនឃើញនាយ ខ្លាចូលខ្លួនទៀតមិនខាន ។

To be continue....

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Where stories live. Discover now