Taehyung សំណព្វចិត្ត : ភាគទី33

8.4K 481 3
                                    


ព្រឹកនាថ្ងៃថ្មី ពួកគេបានណាត់គ្នាមកជុំគ្នានៅខន់ដូររបស់ ថេហ្យុង នេះឯង ។
" មកជុំគ្នាហើយពួកយើងទៅណា? " ជុងស៊ុក
" ចែកផ្លូវគ្នាទៅ ថេហ៍ អូនចង់ទៅណា? " ជុងហ្គុក
" មិនដឹងទេ " ថេហ្យុង
" ទៅសួនកំសាន្តល្អទេ? អាចអោយ ស្កាយ បានលេងទីនោះ " ជីមីន
" បន្ទាប់មកទៀត? បងទៅរកមិត្តបងហើយណា " ជុងស៊ុក ។
" បងប្រុសចង់ទៅណាក៏ទៅៗ " ជុងហ្គុក
" ត្រូវតែបែបនោះ បងទៅមុនហើយ បងនិងទាក់ទងអោយមិត្តបងមកទទួល "
" Okay "
ជុងស៊ុក ចេញទៅមុនចំណែកពួកគេចេញទៅតាមក្រោយទៅញាំអាហារពេលព្រឹក ដើរទិញរបស់ ខ្លះរួចហើយទើបទៅដើរលេង សង្ឃឹមថានិងធ្វើអោយ ថេហ្យុង ទទួលបានអារម្មណ៍ធូរស្រាលខ្លះ ពួកគេនិងនាំ ថេហ្យុង ទៅកន្លែងដែលគេចង់ទៅ ។
ចំណាយពេលនៅសួនកំសាន្តអស់ច្រើនម៉ោងពិតជាសប្បាយណាស់ពិសេសគឺ ស្កាយ ដើរជាមួយ ជីមីន ត្រូវតែម្តង ។
" បំបែកគ្នាទៅ ពួកឯងទៅណាទៅៗ យើងនាំកូនទៅដើរលេងបន្ត "
" អាប៉ាហា៎ អោយ មីនមីន ទៅដែរណា "
" អៅ...កុំរំខានលោកពូអីណា លោកពូកំដរលេងមួយព្រឹកហើយ "
" រំខានអីទៅហ៊ា ជីមីន ច្បាស់ជាចង់ទៅដើរលេងជាមួយ ស្កាយ "
" មិនអីទេ ប៉ាកូនគេអាចនិងចង់មានពេលជាមួយគ្នា " ជីមីន
" អត់ទេ ទៅជាមួយគ្នាទៅ " យ៉ុនហ្គី
" មែនហើយ មីនមីន "
" ទៅៗ ជីមីន ឯងក៏ទំនេរមិនចឹង? " ថេហ្យុង
" បើអញ្ចឹងខ្ញុំមិនគ្រែងចិត្តទេណា " ជីមីន
" ពិតជាប្រសើណាស់ " យ៉ុនហ្គី
" ពួកយើងទៅសិនហើយណា " ជុងហ្គុក
" អ្ហឹម..."
ពួកគេបានបំបែកផ្លូវគ្នាហើយ យ៉ុនហ្គី និងនាំ ជីមីន ទៅផ្ទះរបស់គេវិញដោយជិះតាក់សុី ។ ពួកគេចំណាយពេលដើរលេងជាមួយគ្នាញាំអីជាមួយគ្នារហូតដល់ពេលល្ងាចឯណោះ ។ ពេលនេះកំពុងនៅសួនសាធារណៈទីនេះពេលល្ងាចសំបូរក្មេងៗរត់លេងណាស់ ។
" អង្គុយទីនេះហើយ ខ្ញុំទៅទិញអីអោយញាំ "
" មិនអីទេលោកមីន ខ្ញុំជាអ្នកទិញវិញ...អេ ស្កាយរត់ ទៅឆ្ងាយហើយ "
" ខ្ញុំទៅចាប់គេសិន " យ៉ុនហ្គី ងើបទៅចាប់ស្កាយ ចំណែក ជីមីន ទៅទិញអីមកញាំនៅមានទិញស្ករសំឡីអោយ ស្កាយ ទៀត ។
" ស្កាយ...កុំទៅឆ្ងាយពេក " យ៉ុនហ្គី រត់តាមកូនក៏ប៉ះនិងស្រីម្នាក់ដែលដើរកាត់នេះ ។
" អ៊ួយ... "
" សុំទោស "
" យ៉ុន... " នាងតូចបន្លឺឡើងក្រោយឃើញនាយភ្លាមៗ នាងស្រាប់តែស្ទុះអោបនាយជាប់តែម្តង យ៉ុនហ្គី នៅភាំងនៅឡើយ ។
" អូននឹកបងណាស់ យ៉ុន! "
" លោក... " ជីមីន មកវិញគាំងព្រោះតែឃើញនាយកំពុងអោបជាមួយស្រីម្នាក់នោះ
" លែងសិន... " យ៉ុនហ្គី ទាញនាងចេញនៅពេលលឺសម្លេងហៅរបស់ ជីមីន មិញនេះ ។
" យ៉ុន... "
" អាប៉ា... " ស្កាយរត់មកវិញអោបជើងរបស់នាយ ។
" យ៉ុន...កូនរបស់យើងមែនទេ? "
" កូនរបស់យើងឬ? " ជីមីន ផ្ទួនសម្តីនាងមុននេះតិចៗ បេះដូងឈឺចាប់ឆីបៗ
" កូនខ្ញុំ មិនមែនកូននាង "
" កូនម៉ាក់ " នាងអង្គុយចុះទាញកូនមកអោបរួចបន្ត ។
" នេះគឺម៉ាក់ណាកូន "
" ម៉ាក់ៗ "
" ត្រូវហើយគឺម៉ាក់ "
" ស្កាយ មកនេះ " យ៉ុនហ្គី ទាញកូនមកវិញ ។
" យ៉ុន...បងធ្វើអី? អូននឹកកូន "
" បើចេះនឹកនាងមិនទៅចោលគេទេ "
" អូនសុំទោស ពេលនេះអូនមកវិញហើយ មកចាប់ផ្តើមជាថ្មីណា យ៉ុន " ចាប់ផ្តើមថ្មីអញ្ចឹងឬ? លឺហើយឈឺចាប់បំផុត ជីមីន មិនអាចនៅទើសទាល់គេបានទេទើបសុំទៅមុន ។
" លោកមីន ខ្ញុំទៅមុនហើយណា និយាយគ្នាចុះ "
" ឈប់សិន ជីមីន ខ្ញុំជូនទៅ "
" បងយ៉ុន... "
" មិនអីទេ " ជីមីន រហ័សដើរចេញទៅយ៉ាងលឿន ទុកអោយគ្រួសារគេសម្រួលគ្នាចុះ "
" បងយ៉ុន គេជាអ្នកណា? "
" ជាសង្សារខ្ញុំ នាងធ្វើអោយគេយល់ច្រលំហើយ "
" ជាសង្សារតែអូនជាប្រពន្ធបង "
" ប្រពន្ធឬ? ចាំអ្វីដែលខ្លួនបានធ្វើឬអត់? ខ្ញុំសុីញ៉េរលែងលះរួចហើយ រងចាំតែនាងទេហើយខ្ញុំក៏មិនអោយកូនមានម៉ាក់ដូចនាងដែរ "
" តែគេជាប្រុសវាល្អត្រង់ណាទៅ? "
" ល្អជាងនាងរាប់រយដង តោះ ស្កាយ ទៅវិញ " យ៉ុនហ្គី លើកពរកូនដើរគេចចេញពីនាង ។
" អូនសុំទោសដែលកាលនោះអូនចាកចេញ ពេលនេះអូនមកវិញហើយ លើកលែងទោសអោយអូនផងណា យ៉ុន "
" ទេ! " មួយម៉ាត់ដាច់ខាតពី យ៉ុនហ្គី នាយប្រញាប់ពរកូននាយចាកចេញទៅភ្លាមមិនចាំយូរ នាយឆ្អែតចិត្តនិងនាយគ្រប់គ្រាន់ហើយ ។ តែកុំគិតថានាងចុះចាញ់ត្រឹមនេះអោយសោះ ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Where stories live. Discover now