Taehyung សំណព្វចិត្ត : ភាគទី08

7.4K 516 6
                                    

      ល្ងាចណាស់ទៅហើយ ថេហ្យុង ដែលបានមកជាមួយ ជុងស៊ុក ដើរបេះក្រូចយកទៅផ្ទះនោះបេះរួច គេមិនបានទៅវិញជាមួយ ជុងស៊ុក នោះទេគឺទៅឃ្លាំង គេចង់បង្ហាញនាងថាគេជាម្ចាស់របស់ ជុងហ្គុក ព្រោះតែនាងបញ្ចេញកាយវិកាតស្និតស្នាលនិង ជុងហ្គុកពេក ។ ប៉ុន្តែក្រែងគេមិនពេញចិត្តនិងនាយឯណាមិនអញ្ចឹង? ចុះគេចាំបាច់បញ្ចេញចរិកហួង ហែងមកធ្វើអី? មិនយល់ចិត្តសោះម្តងឆ្គួតម្តងឡប់សតិ ។ 😒
" ហេម... " សម្លេងក្រហេមដើម្បីបញ្ឈប់សកម្មភាព សើចក្អាកក្អាយនោះមុនម្ចាស់សម្លេងដើរចូលមក ទៅទៀត ។
" ថេហ៍! អូនមកទីនេះបានយ៉ាងមិច? "
" អ្នកណាហ្នឹង ជុងហ្គុក? " ខារី សួរព្រោះនាងមិនបានដឹងថា ជុងហ្គុក ភ្ជាប់ពាក្យនោះទេ ។
" គេឈ្មោះ គីម ថេហ្យុង ជា... "
" ជាគូរដណ្តឹងរបស់គាត់ សួរស្តី " ថេហ្យុង រាក់ទាក់ តែមុខស្មើរ ។
" គូរដណ្តឹង? "
" មែនហើយ ខារី ខ្ញុំចេះតែភ្លេចប្រាប់នាង "
" បើដឹងហើយមេត្តាកុំស្និតស្នាលនិងគាត់ពេក " ពាក្យសម្តីប៉ុន្មានម៉ាត់នេះអោយ ជុងហ្គុក ភាំងបើក ភ្នែកធំៗ នេះ ថេហ្យុង កំពុងប្រចណ្ឌនាយឬ? តើគួរ សប្បាយចិត្តឬភ័យ?
" ថេហ៍! អូនមកជាមួយអ្នកណា? " ជុងហ្គុក ប្តូរប្រធាននិយាយព្រោះ ថេហ្យុង និង ខារី មើលមុខគ្នា មិនព្រិចភ្នែកសោះ ។
" មកជាមួយបងប្រុស តែគាត់ទៅវិញហើយ "
" អញ្ចឹង...."
" ខ្ញុំទៅជាមួយលោកដែរ "
" តែបងជិះម៉ូតូទេ "
" ជិះម៉ូតូបានអោបគ្នាសប្បាយសឹងអី "
" ហឹម? " យ៉ាងមិចទៀតហើយ តើ ថេហ្យុង ពុលថ្នាំមែនទេ?
" អូនមានក្តៅខ្លួនឬអត់ មើល... " ជុងហ្គុក ស្ទាបថ្ងាស ថេហ្យុង មើលក្រែងឡ៎ក្តៅខ្លួន ដោយសារពាក្យ ប៉ុន្មានម៉ាត់នោះនាយដូចជាយល់សប្តិ ។ ថេហ្យុង ធ្លាក់និយាយថាបើសិនអ្នកណាជាប្តីគេ គេមិនអោយ សូម្បីនិយាយរកស្រីណាទាំងអស់ ។
" នែ៎...ខ្ញុំធម្មតាទេ! យ៉ាងមិចចង់ជិះផងមិនបាន ឬមួយ ជាប់ឌុបស្រីណា? "
" គ្មាននោះទេ អោយតែអូនចង់ទៅបងមានទៅថាអី ឯណា "
" ចុះអ្នកនាង...ល្ងាចមេឃងងឹតហើយពេលណាទៅផ្ទះវិញ? "
" ប្រហែលពេលនេះ! លាហើយ ជុងហ្គុក "
" ប្រយត្ន័ប្រយែងណា "
" អឹម!! " នាងតូចញញឹមបន្តិចមុននិងដើរចេញទៅ ទាំងក្នុងទ្រូងឈឺពឹតៗ នាងមិនដែលគិតថានិងមានរឿងបែបនេះសោះ អេ...សុខៗក៏ភ្ជាប់ពាក្យរួចហើយ តាំងពីពេលណា? នាងក៏បានឃើញចិញ្ចៀននៅដៃ ជុងហ្គុក ដែរតែនាងមិនចាប់អារម្មណ៍ ពេលឃើញចិញ្ចៀនដែលនាងរើសនៅលើដៃម្នាក់ មិញនេះទើបនាងជឿជាក់ ។ តើកាត់ចិត្តឬអត់?
" តោះ "
" ទៅណា? "
" ទៅផ្ទះនោះអី ឬ អូនចង់ទៅណាបន្ត? "
" ទៅផ្ទះក៏បាន " ទោះចង់ទៅណាក៏គេមិនខ្ចីហើប មាត់ពឹងនាយដែរ ។
       ម៉ូតូដែលនាយជិះរាល់ថ្ងៃគឺម៉ូតូអា today (ដូចម៉ូតូ Suga ជិះក្នុងបទ For you) វាតូចដែលត្រូវអង្គុយកៀកគ្នាខ្លាំងមែនទែន ។
" ឡើងមក "
" គិតខុសឬត្រូវ? " ថេហ្យុង និយាយតុចៗមុននិងឡើងជិះពីក្រោយ ។
" ប្រយត្ន័ធ្លាក់ " មិនហ៊ានប្រាប់អោយគេអោប នោះទេ សុខចិត្តនិយាយបញ្ឈិតបញ្ឆៀង ។
" ដឹងហើយ ទៅៗ " ថេហ្យុង ដាក់ដៃលើស្មារនាយ ទាំងសងខាងពេលដែលនាយចេញដំណើរ ។ ម៉ូតូនេះនាយជិះមិនលឿនទេ ខ្លាចធ្លាក់ ថេហ្យុង បាត់ បែបនេះក៏សុីអារម្មណ៍ម៉្យាងដែរ ។ ឡានអ្នកផ្ទះរបស់ ជុងហ្គុក ជិះកាត់ឃើញក៏ចុចសុីផ្លេចង់ផ្អើលអ្នកលើម៉ូតូទៅហើយ ។ ហៃយ៉ា... ឃើញស្នឹតស្នាលគ្នាបែបនេះអ្នកផ្ទះញញឹមបិទមាត់មិនជិតនោះទេ ។ ជូន ថេហ្យុង ដល់ផ្ទះនាយមិនបានចូលលេងទេ គឺប្រញាប់ទៅផ្ទះវិញតែម្តង ។ គ្រាន់តែចូលមកក្នុងផ្ទះ អ្នកផ្ទះក៏បង្អាប់តែម្តង ។
" អិ...អេ...ជិះម៉ូតូអោបគ្នាស្នឹតរមួតតែម្តងហើយ "
" មានអោបស្អិតឯណា ជិះធម្មតាតើម៉ាក់ "
" ជិះម៉ូតូរាល់ថ្ងៃទៅអញ្ចឹង " អ្នកស្រីចន
" ជិះម៉ូតូរាល់ថ្ងៃជាំសាច់ប្រពន្ធគេអស់ហើយម៉ាក់ "
" មែនហើយ ជុងស៊ុក និយាយត្រូវ " លោកចន
" អើយ.... " ជុងហ្គុក អៀនដល់ថ្នាក់រត់ទៅបន្ទប់ គ្រួសារនេះចូលចិត្តតែបង្អាប់កូនពីគាត់មិនឈប់ ដល់ការហើយក៏នៅតែមិនឈប់បង្អាប់ដែរ ។ មកដល់បន្ទប់ក៏មានលេខប្លែក Call មកនាយ ។
" ហាឡូ! "
" ជា បងប្រុស ជុងហ្គុក មែនទេ? "
" ត្រូវហើយ...ចុះ "
" ខ្ញុំគឺ ជីមីន មិត្តរបស់ ថេហ្យុង ចាំបានទេ? "
" ចាំបាន! តើមានការអីឬ? "
" លឺថាបងនិង ថេហ៍ ភ្ជាប់ពាក្យតើមែនទេ? "
" មែនហើយគឺ 4ថ្ងៃមុន "
" អបអរសាទរណា បងប្រុស! ខ្ញុំចង់ទាក់ទងទៅ ថេហ៍ ក៏មិនកើតស្មានថានៅជាមួយគ្នាតើ "
" មុននេះនៅជាមួយគ្នាមែន បងទើបបំបែកគ្នាមក ផ្ទះវិញទេ "
" យឺតបន្តិច "
" ស្អែកបងអោយគេទាក់ទងទៅឯង "
" មិនបាច់ទេបងប្រុស ខ្ញុំគ្រាន់តែចង់ប្រាប់អោយ បងជួយទៅទទួលឥវ៉ាន់របស់ ថេហ៍ ផង! រវល់ពេក ទើបនិងបានប្រមូលផ្ញើរទៅអោយនេះឯង "
" អរ...អរគុណហើយណា "
" បាទ! ប៉ុន្តែបងប្រុស រៀបការពេលណាដែរ? "
" គឺខែក្រោយ "
" Wow លឿនណាស់ តែខែក្រោយទំនេរល្មម "
" ឯងត្រូវចូលរួមកុំខាន ព្រោះអ្នកខ្លះចង់ឃើញមុខ "
" ហឹម? អ្នកណាគេ? "
" គឺយ៉ុន...គឺ ថេហ៍ នោះអី! បែកគ្នាយូរហើយគេ ច្បាស់ជានឹកឯង "
" មែនហើយ! ប៉ុណ្ណឹងចុះបងប្រុស ប្រយត្ន័ ថេហ៍ ដឹង សំប៉ងក្បាលទាំងពីរនាក់ " ជីមីន សើចមុននិងចុចបិទ គេដឹងចរិកពូកែហួងហែងរបស់ ថេហ្យុង តាំងពីទាក់ ទងជាមួយ ដេវីត មកម៉្លេះ ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ