Taehyung សំណព្វចិត្ត : ភាគទី04

7K 509 3
                                    

ព្រឹកនៃថ្ងៃថ្មីចូលមកដល់ មនុស្សម្នាររ៉ូតរះក្រោក ពីព្រឹកទៅបំពេញការងាររៀងខ្លួន ។ អាកាសធាតុ ត្រជាក់នៅពេលព្រឹក ខ្យល់បក់តិចៗតាមចន្លោះបង្អួច ជាខ្យល់ដែលស្រស់ថ្លាជាងខ្យល់នៅទីក្រុង ទីជនបទអាចមើលមកមិនសូវឡូយឆាយតែក៏មិនបាន ខ្វះខាតអ្វីដែរ ។ នាយតូចរូបស្រស់កំពុងគេង យ៉ាងស្រួលនៅក្នុងបន្ទប់របស់ខ្លួនក៏ភ្ញាក់ឡើងមក នេះមិនមែនព្រឹកប្រលឹមអីនោះទេគឺម៉ោង 10កន្លះទៅហើយ ។
" ហឹម.... " ថេហ្យុង ពើតរមួលខ្លួនបែបមនុស្សកម្ចិល មុននិងបើកភ្នែកសន្សឹមៗដើម្បីទទួលយកថ្ងៃថ្មី តែក៏ ត្រូវភ្ញាក់ផ្អើលពេលឃើញបរិវេនបន្ទប់របស់ខ្លួន ។
" អុ៎.....កុំប្រាប់អោយសោះថាទីនេះជា....ម៉ាក់!!!!! " សម្លេងស្រែកហៅរបស់កូនប្រុសពៅជាទីស្រលាញ់ បន្លឺឡើងសំណាងដែលលោកប៉ាមិននៅព្រោះគាត់ ចេញទៅរោងម៉ាសុីនមើលកម្មករបាត់ទៅហើយ ។
" ព្រះអើយកូនពៅ...ស្រែកៗម្លឹងៗកូនមាសម្តាយ " អ្នកជាម៉ាក់ស្រែកបន្ត ថេហ្យុង ចុះមកដល់ក្រោមបាត់ ទៅហើយ ។
" ម៉ាក់កំពុងធ្វើអី? គ្រប់គ្នាធ្វើស្អី? "
" ម៉ាក់កំពុងរៀបចំអាហារថ្ងៃត្រង់ "
" ម៉ាក់!! អត់កំប្លែងទេ ម៉ាក់ចាប់កូនមកវិញធ្វើអី? "
" ចាំសួរប៉ាកូនឯងទៅ នេះ...ចុះមកល្អហើយណា រៀបចំខ្លួនរួចយកបង្អែមទៅអោយអុំចន បន្តិចទៅ "
" កូនមិនទៅ "
" មិនទៅម៉ាក់ហៅ ជុងហ្គុក អោយមកយកក៏បាន "
" ហ៊ើយ...ៗៗៗ " ថេហ្យុង ចង់តែស្រែកៗៗអោយ ណាណីទេពេលនេះធ្វើអីកើតទៅ? ថេហ្យុង ឡើងទៅបន្ទប់វិញទម្រាំរៀបចំខ្លួនរួចក៏ចុះមកវិញរ៉ាប់ម៉ោង គេនៅកាយទូរសម្លៀកបំពាក់សុតតែខោអាវចាស់ៗ ដែលគេមិនចង់ប្រើ ។
" ចុះបងហើយឬម្ចាស់កូន "
" ឃ្លានណាស់ម៉ាក់ "
" យកបង្អែមអោយអុំសិនមកវិញចាំញាំ "
" ក៏បាន...តែ អ៊ុនយ៉ុង ទៅណាម៉ាក់? "
" អ៊ុនយ៉ុងនៅចាំកូន នេះដាក់កូនរៀនថ្នាក់មត្យេយ បែរជាមិនហ៊ានចោលសុខចិត្តនៅអង្គុយចាំ "
" ខ្លាចកូនយំ.... " ថេហ្យុង ដើរមកយកប្រអប់ដាក់ បង្អែមយកដើរទៅផ្ទះរបស់ ជុងហ្គុក ។ ទីនេះនៅជនបទ ផ្ទះមួយៗរំលងគ្នាឆ្ងាយព្រោះតែម្នាក់ៗមានដី ធំហើយទីធ្លាដីសល់គឺដាំដំណាំគ្រប់មុខចែកគ្នាទៅ វិញទៅមកអីបែបនិង ។ ថេហ្យុង ដើរត្រឹមតែ 5នាទី គឺដល់ហើយ រំលងផ្ទះមួយជាផ្ទះលោកពូរបស់គេរួច ទើបដល់ផ្ទះរបស់ ជុងហ្គុក ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Where stories live. Discover now