Taehyung សំណព្វចិត្ត : ភាគទី02

9.8K 582 3
                                    

      ម៉ោងប្រហែលជាងពីររសៀលពួកគេបានមកវិញដើម្បីទទួលម៉ាក់របស់ ថេហ្យុង ទៅថេហ្គូ វិញទុក ជុងស៊ុក នៅជាមួយ ថេហ្យុង តែជីមីន ក៏បានមកកំដរជាគ្នាបានបីនាក់ទម្រាំ ជុងហ្គុក មកវិញណនាំ នាយទៅខន់ដូរមិត្ត ។
" និយាយអញ្ចឹង ឯងមិនទៅណាទេឬនៅថ្ងៃសម្រាកបែបនេះ? "
" ធម្មតាគឺដើរទិញរបស់ប្រើប្រាស់ ហើយ ថេហ្យុង វិញក៏គេងដល់ពេលរសៀលឯណោះបងប្រុស "
" ល្អិតនេះមួយយប់ៗធ្វើស្អីបានជាគេងៗដល់ថ្នាក់នេះហាស? "
" អត់មានធ្វើអីទេ គ្រាន់តែថ្ងៃសម្រាកងើបលឿនក៏មិនដឹងធ្វើអីដដែលក៏សង្ងំគេងទៅ "
" មានញាំបាយទៀងពេលឬអត់? "
" មិនសូវទេបងប្រុស ថ្ងៃខ្លះរៀនបន្ថែមក៏ភ្លេចញាំបាយដែរ "
" ជុងហ្គុក ដឹងច្បាស់ជាបារម្ភ "
" អាគាត់និងមកចេះបារម្ភពីខ្ញុំដែរ? "
" បើវានៅសេអ៊ូលច្បាស់ជាទិញបាយអោយឯងញាំ រាល់ថ្ងៃមិនអោយខកខានទេ "
" មិនបាច់លើកតម្កើនប្អូនទេបងប្រុស ខ្ញុំស្គាល់ចរិក ច្បាស់ណាស់ "
" គេប្រែហើយ មិនមែនក្មេងច្រលឹមទៀតទេ នៅ ថេហ្គូ ស្រីៗដេញដល់រោងម៉ាសុីនកិនស្រូវណោះ ប្រាប់អោយដឹងទៅ "
" លើសហើយទេដឹងបងប្រុស? សង្ហារថ្នាក់ណាទៅ? " ជីមីន
" ឯងថាបងសង្ហារទេ? "
" សង្ហារ!! "
" ប្អូនបងសង្ហារជាងបង ពិសេសគឺ...អូហូ...សាច់ដុំវិញសុីចសុីណាស់ កុំថាតែស្រីបងនេះជាបងគេឃើញម្តងក៏ចង់ហូរឈាមច្រមុះដែរ "
" នាទីអ៊ួតប្អូន " ថេហ្យុង ធ្វើមុខជ្រេញសម្បើម ។
" និយាយពិតសោះ ព្រឹកមិញឯងក៏ឃើញគេមាឌធំជាបងឆ្ងាយណាស់ type របស់ឯងតែម្តង "
" ពិតមែនហេសបងប្រុស? ខ្ញុំចង់ឃើញណាស់ រាល់ដង ថេ អោយមើលតែបងប្រុសមិនដឹងថាបងមានប្អូន សង្ហារម្នាក់ទៀតនោះទេ "
" ល្ងាចឯណោះទើបមកដល់វិញ "
" ល្អ! ខ្ញុំនៅទីនេះកំដរអ្នកទាំងពីរចុះ "
" ឯងនេះ ចំមែនហើយលឺថាប្រុសស្អាតមិនបាន អាសូរតែស្អាតដូចបងប្រុសនិយាយមិនថា "
" តើម្នាក់ណាកុហក? "
" ថេហ្យុង កុហក! ជុងហ្គុក ពិតជាសង្ហារណាស់ បងមិនចង់អោយឃើញរូបទេចាំអោយជួបពិតៗ "
" នៅនិយាយគ្នាចុះខ្ញុំទៅគេងហើយ "
" ឯងដាច់ចិត្តទៅគេងចោលបងដែរឬ? "
" បងប្រុស!! "
" ប្តូររឿងនិយាយក៏បាន តែបើឯងមិនចង់និយាយជាមួយបងទៅវិញហើយ "
" អត់ទេបងប្រុសនៅទីនេះហើយណា ខ្ញុំនៅទីនេះ មិនទៅគេងឯណាមុននេះនិយាយលេងតើ "
" បងប្រុសកុំជឿ "
" បិទមាត់ទៅអាចង្រៃ " ថេហ្យុង និង ជីមីន រកតែជេ គ្នា ជុងស៊ុក ក៏អង្គុយតែសើចពួកគេនេះឯង ។ ភ្លេចខ្លួន ជុងហ្គុក មកដល់វិញបាត់ទៅហើយ ។
    សម្លេងកណ្តឹងបន្លឺឡើង ថេហ្យុង ជាម្ចាស់បន្ទប់ជា អ្នកងើបទៅបើកទ្វារ ។
" ថេហ្យុង! " នាយកម្លោះញញឹមយ៉ាងស្រស់តែ ថេហ្យុង បែរជាធ្វើមុខស្មើរដាក់ទៅវិញ ។ គេដើរចូលមកមុនដោយ ជុងហ្គុក ចូលមកតាម ក្រោយ ។
" បងប្រុស! នេះខ្ញុំទិញរបស់ញាំមកខ្លះដែរ " ជុងហ្គុក ដាក់វានៅលើតុអារហារចំពេលដែល ជីមីន ចេញពី បន្ទប់គេងរបស់ ថេហ្យុង មកវិញ ។
" ប្រុសស្អាតបែរមកនេះ " ជុងស៊ុក ហៅប្អូនរបស់គាត់ គាត់ហើយ ជុងហ្គុក បែបនេះរាល់ថ្ងៃទៅហើយ ហៅអោយបែរមកអោយ ជីមីន បានឃើញ ។
" បាទ?! " ជុងហ្គុក បែរមកវាធ្វើអោយ ជីមីន ស្ទើគាំងទៅហើយ សង្ហារពិតមែនមើលទៅ ថេហ្យុង ភ្នែកកន្តៀរសុីអស់ហើយ ។
" សួរស្តី! ខ្ញុំឈ្មោះ ជីមីន ជាមិត្តរបស់ ថេហ្យុង បងប្រុសឈ្មោះ ជុងហ្គុក មែនទេ? រីករាយដែល បានស្គាល់ " ជីមីន ហេមករាក់ទាក់ ថេហ្យុង យកចាន ចេញមកដាក់អីញាំហួសចិត្តដល់ 80 90 ឯណោះ ។
" បាទសួរស្តី! "
" អូយ...សម្លេងពិរោះច្បាស់ជាច្រៀងពិរោះណាស់ បងប្រុសជុងស៊ុក គាត់ដែលច្រៀងឬអត់? "
" នៅទីនោះគេចូលចិត្តច្រៀងខារ៉ាអូខេណាស់ "
" ពិតមែនឬ? ល្ងាចទៅជាមួយគ្នាទៅ "
" ល្អ! បងក៏ចង់ទៅដែរ ថេហ្យុង ទៅជាមួយគ្នាណា"
" ខ្ញុំមិន.... " ថេហ្យុង រកនិងប្រកែកតែក៏នឹកឃើញ សម្តីម៉ាក់របស់ខ្លួនអោយតាមចិត្តគាត់បើអីអោយក៏អោយទៅព្រោះគាត់នៅសល់ពេលមិនច្រើន នោះទេ ។
" បានតើខ្ញុំទៅដែរ ទៅជាមួយគ្នា "
" រៀបចំខ្លួនទៅ " ជីមីន
" ឥឡូវនេះ? "
" មែនហើយយើងទើបមើលម៉ោងមិញនេះ ម៉ោង 5កន្លះហើយតើ "
" ញាំអីសិនទៅ ចាំទៅ " ជុងហ្គុក
" បានតើបងប្រុសសង្ហារ " ជីមីន មកអង្គុយមុនគេ ។ គេមិនបានលង់ស្នេហ៍អីទេតែចរិកគេរាក់ទាក់និងគួរសមជាង ថេហ្យុង ។ ក្រោយញាំអីរួចហើយពួកគេចេញទៅជាមួយគ្នាដោយឡានរបស់ ជុងហ្គុក ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Where stories live. Discover now